កម្ពុជារកចំណូលបាន៣៣១  លានដុល្លារពីការនាំចេញកង់ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយ ធ្លាក់ចុះ ៣០.៥ ភាគរយ

Khmer Times Share:
KT/Pann Rachana

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជារកចំណូលបាន៣៣១ លានដុល្លារពីការនាំចេញកង់ទៅកាន់ទីផ្សារបរទេសនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣  ធ្លាក់ចុះ ៣០.៥ ភាគរយបើធៀបនឹងឆ្នាំមុន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននិយាយថា កង់ ដែលផលិតនៅប្រទេសកម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន និងចិន ក្នុងចំណោមប្រទេសផ្សេងៗទៀត។

លោកបានប្រាប់ Xinhua ថា “កង់បានក្លាយជាផលិតផលផលិតដ៏សំខាន់មួយរបស់យើងសម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ” ។

បច្ចុប្បន្នមានរោងចក្រកង់ចំនួន ៥ នៅកម្ពុជាដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនសូវល្អទេ ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយថាស្ថានភាពបែបនេះបានធ្វើឱ្យប្រជាជនក្នុងប្រទេសទាំងនោះរកចំណូលបានតិច ដូច្នេះការបញ្ជាទិញក៏ធ្លាក់ចុះផងដែរ៕ Xinhua

Related Posts

Previous Article

អង្គការ UNDP៖ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ធ្លាក់​មក​ត្រឹម ១៦,៦ ភាគរយ

Next Article

​កងកម្លាំង​សន្តិសុខ​ជាង​ ​៧​ម៉ឺន​នាក់​ ​នឹង​ពង្រាយ​តាម​មូលដ្ឋាន​នៅ​ថ្ងៃ​បោះឆ្នោត​