អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិនឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ 

Khmer Times Share:
Khmerpostasia.com៖ រូបថតឯកសារបង្ហាញពីអ្នកសង្កេតការណ៍អន្តរជាតិក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុន

នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកសង្កេតការណ៍បរទេស ៣៣៣ នាក់មកពី ៦៥ ប្រទេស និងស្ថាប័នអន្តរជាតិនឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ។

ក្នុងចំណោមនោះ ក៏មានលោក Johari Abdul ប្រធានសភាម៉ាឡេស៊ី និងលោក Nuno Gomes Nabiam នាយករដ្ឋមន្ត្រី Guinea-Bissau ព្រមទាំងអតីតប្រមុខរដ្ឋ រដ្ឋាភិបាល និងសភាចំនួន ១១រូបផងដែរ។

លោកបានបន្ត​ថា កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមានអ្នកសង្កេតការទាំងអស់​ដែលបានចំណាយពេលវេលា ធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយថា គណបក្សនយោបាយចំនួន១៨ នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យសម្រាប់អាសនៈ ១២៥ ក្នុងរដ្ឋសភា ដោយបន្ថែមថា ប្រជាពលរដ្ឋជាង ៩.៧ លាននាក់មានសិទ្ធិបោះឆ្នោត។

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចុងក្រោយ ដែលបានធ្វើឡើងកាលពីប្រាំឆ្នាំមុន គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា៕ Xinhua

Related Posts

Previous Article

នាយករដ្ឋមន្ត្រីកម្ពុជាស្វាគមន៍អ្នកសង្កេតការណ៍បោះឆ្នោត

Next Article

​សង្ឃ​គណៈមហានិកាយ និង​ធម្មយុត្ត​ក​និកាយ អំពាវ​នាវ​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទៅ​បោះឆ្នោត​