កម្ពុជា​នាំចេញ​សំបក​កង់​រថយន្ត​បាន​ចំនួន​ ​១​២​៥​ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​

ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
ក្រុមហ៊ុន​ ​General​ ​Tire​ ​Technology​ (​Cam​bo​d​i​a​) ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផលិត​សំបក​កង់​រថយន្ត​ចំនួន​ប្រាំ​លាន​ក្នុង​ មួយ​ឆ្នាំ​។​  ​រូបភាព៖ រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ

 

​យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​(C​D​C) ​​ ​កម្ពុជា​នាំចេញ​សំបក​កង់​រថយន្ត​មាន​តម្លៃ​ ​១​២​៥​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំនេះ​ក្នុង​ឆ្នាំ​ ​២​០​២​៣​នេះ​។​

ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ចំនួន​៣​ដែល​កំពុង​ដំណើរការ​នោះ​ ​គឺ​មាននៅ​ក្នុង​ខេត្ត​ស្វាយរៀង​(​ក្រុង​បា​វិ​ត​) ​ខេត្ត​ព្រះ​សីហនុ ​និង​ខេត្ត​ក្រចេះ​។​

រោងចក្រ​ផលិត​សំបក​កង់​នៅ​ខេត្ត​ស្វាយរៀង​ ​ដោយមាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ ​Sail​un ​Group​ ​Co​ ​L​t​d​ ​របស់​ប្រទេស​ចិន​ ​មាន​សមត្ថភាព​កងដែកបាន​ប្រាំ​លានក្នុង​មួយ​ឆ្នាំ​។​

រោងចក្រ​ ​General​ ​Tire​ ​Technology​
(​Cam​bo​d​i​a​) ​មាន​តម្លៃ​ ​៣​00 ​លាន​ដុល្លារ​ ​ដែល​មាន​ទីតាំងនៅ​ខេត្ត​មាត់សមុទ្រ​គឺ​ខេត្ត​ព្រះ​សី​ហ​នុ ​គឺជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​សំបក​កង់​ចិន​ Jiangsu ​General​ ​Science​ ​Technology​ ​អាច​ផលិត​សំបក​កង់​ដែក​ពាក់កណ្តាល​ ​ចំនួន​៥​លាន​ ​និង​សំបក​កង់​រ៉ា​ឌី​កាល់​ដែក​ទាំង​អស់​ ​
៩០០,០០០ ​ក្នុង​មួយ​ឆ្នាំ​។​

​រោងចក្រ​ ​New​bust​ar​ (​Cam​bo​d​i​a​)
​Tire​ ​Co​., ​L​t​d​. ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​
ស​ម្ព័ន្ធ​របស់​ Q​in​g​d​a​o ​Double​star​ ​Group​ ​របស់​ប្រទេស​ចិន​ ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ភាគ​ឦសាន​ ​មាន​សមត្ថភាព​ផលិត​សំបក​កង់​
រ៉ា​ឌី​កាល់​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បាន​
​៨​,​៥​ ​លាន​ក្នុង​មួយ​ឆ្នាំ​។​

​ផលិតផល​ទាំងអស់​នេះ​សំខាន់​នាំ​ចេញ​ទៅ​កាន់​អឺ​រ៉ុ​ង​ ​និង​ ​សហរដ្ឋអ​ាមេរិក​ ​។​

​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​និង​គណៈកម្មាធិការ​តំបន់​
សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​
កម្ពុជាលោក​ ​ជា​ ​វុទ្ធី​ ​មាន​ប្រសាសន៍ថា​៖
​«​ក្រុមហ៊ុន​ទាំង​ពី​​​រ​កំពុង​ជ្រើសរើស​ទីតាំង​ ​ដើម្បី​បើក​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​កម្ពុជា​»​។​ លោក​​​​ថា​៖​ ​«​ ​ឧស្សាហកម្ម​រថយន្ត​កម្ពុជា​នៅ​កម្ពុជា​គឺ​សញ្ញា​វិជ្ជមាន​ ​ខណៈ​ដែល​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀ​តនឹង​មក​ដល​់ពេល​ឆាប់ៗ​ខាង​មុខនេះ​ ​ខណៈ​ថ្មីៗ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការចរចា​រ​ជ្រើស​រ​សើ​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​»​។​

​លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍ថា​ វិ​ស​័​យ​
កៅស៊ូ​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ជាពិសេស​បន្ទាប់ពី​វត្តមាន​ក្រុមហ៊ុន​ ​និង​រោងចក្រ​កៅស៊ូ​ក្នុង​ប្រទេស​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​នឹង​មិន​ត្រឹម​បង្កើត​ការងារ​នោះ​ទេ​ ​ថែមទាំង​ធានា​ទី​ផ្សារ​សម្រាប់​កៅស៊ូ​ក្នុងស្រុក​ផង​ដែរ​»​។​

​លោក​​បាន​​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​គោល​​នយោ​បាយ​ ដើម្បី​​​លើក​​ទឹក​​​ចិត្ត​ភា​​គ​ី​​ពាក់​​ព័ន្ឋ​​​ដោយ​ក​ាត​់​បន្​ថ​យ​
ព​ន​្ឋ​​​លក់​​លើ​កា​រ​លក់​ក្នុងស្រុក​ដើម្បី​ឱ្យវិនិ​យោ​គិន​មាន​ឱកាស​​ចំណេញ​កាន់​​តែ​ប្រសើរ៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ រក​ជនល្មើស​ដែល​លួច​កាប់​ដើម​ក្រញូង​ក្នុង​ តំបន់​រមណីយដ្ឋាន​អង្គរ​

Next Article

​ពាណិជ្ជកម្ម​ ​អា​ស៊ាន​ ​និង​ ​ឥណ្ឌា​ ​កើន​ឡើង​ ​២​៣​,​៤​ ​ភាគរយ​គិតជា​ទឹកប្រាក់​ ​១​១​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​