កម្ពុជា និងកូរ៉េ បានពិភាក្សាអំពីទិដ្ឋភាពទូទៅនៃហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិ

Khmer Times Share:

កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានពិភាក្សាអំពីទិដ្ឋភាពទូទៅនៃហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងវិធីពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។

ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរងនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Hahn Gyeong Phil អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  កាលពីចុងសប្តាហ៍មុន ឯកឧត្តម អ៊ឹម សួរ បានស្វាគមន៌យ៉ាងកក់ក្តៅដល់គណៈប្រតិភូកូរ៉េ និងបានជម្រាប ជូនពីយន្តការនៃការគ្រប់គ្រងហិរញ្ញប្បទានឥតសំណងកូរ៉េ និងយុទ្ធសាស្រ្តភាពជាដៃគូកូរ៉េ ដែលផ្តោតលើវិស័យ ហេដ្ឋារចនាសម្ពន្ធ័ ធារាសាស្ត្រ និងសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមក៏បានលើកឡើងពីការពិនិត្យរួមគ្នាលើយុទ្ធសាស្រ្តភាពជាដៃគូកូរ៉េគឺជាកាលៈទេសៈសមស្របជាមួយបរិកាណ៍កម្ពុជា ដើម្បីតម្រឹមវិស័យទាំងនេះ ឲ្យមានសង្គតិភាពជាមួយផែនការ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ជាការឆ្លើយតប លោក Hahn Gyeong Phil បានឯកភាពលើការពិនិត្យយុទ្ធសាស្រ្ត ភាពជាដៃគូកូរ៉េ ដើម្បីតម្រឹមវិស័យអាទិភាពឲ្យមានសង្គតិភាព និងបានជម្រាប​ពី​បំណង​បង្កើន​ទំហំ​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ផងដែរ។

ឯកឧត្តម អ៊ឹម សួរបានថ្លែងអំណរគុណដល់ប្រជាជនកូរ៉េ និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលតែងតែ បន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ហើយឯកឧត្តមមានជំនឿជឿជាក់ថា ភាពជាដៃគូរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំនិងរីកចំរើនបន្ថែមទៀត៕ Nika – AKP

Related Posts

Previous Article

ព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩៖ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​​នឹងជួបប្រកួតជាមួយ​​ឥណ្ឌា​នៅ​ថ្ងៃ​នេះ

Next Article

​អ្នកជំនាញ​រក​ឃើញ​មនុស្ស​ជំនាន់​មុន​សង់​ជញ្ជាំង​ខឿន​ពីរ​ជាន់​ត្រួត​គ្នា​នៅ​ផ្នែក​មួយ​នៃ​ប្រាសាទ​បាយ័ន​