កម្ពុជា​-​ចិន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​ ​និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​

Share:

កម្ពុជា​ ​និង​ចិន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​ ​និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​រវាងប្រទេស​ទាំងពីរ​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​២​រវាង​ធនាគារជាតិនៃកម្ពុជា​និង​ ​ធនាគារ​កណ្តាល​ចិន​ស្តីពី​ (​១​)​កិច្ច​សហប្រតិបត្តិការ​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​ ​និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ (​២​) ​និង​ការ​បង្កើត​កិច្ច​សម្របសម្រួល​ក្នុង​ការ​ទូទាត់​និង​ផាត់ទាត់​នៅ​កម្ពុជា​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​។​

​លោកជំទាវ​បណ្ឌិត​ ​ជា​ ​សិរី​ ​ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​និង​លោក​បណ្ឌិត​ ​Pan​ ​Gong​she​n​g​ទេសាភិបាល​ធនាគារ​កណ្តាល​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។​

​យោង​តាម​ធនាគារជាតិនៃកម្ពុជា​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ច្ច​សហប្រតិបត្តិការ​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​ ​និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​មាន​គោលបំណង​ ​ជំរុញ​ន​វា​នុ​វត្ត​ន៍​ក្នុង​វិ​ស​័​យ​ធនាគារ​និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ​លើក​ក​ម្ពស់​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​រវាង​កម្ពុជា​ ​និង​ចិន​ ​និង​ការ​ទទួល​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិ​ស័យ​ធនាគារ​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​។​

​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​លើក​ក​ម្ពស់​ទំនុក​ចិត្ត​ ​សន្តិសុខ​ ​ប្រសិទ្ធ​ភាព​ ​ស្ថិរភាព​ ​និង​បរិ​យា​ប័ន្ន​ក្នុង​វិ​ស័យ​នេះ​ ​ព្រមទាំង​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​។​

​សម្រាប់​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​បង្កើត​កិច្ច​សម្របសម្រួល​ក្នុង​ការ​ទូទាត់​និង​ផាត់ទាត់​នៅ​កម្ពុជា​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​នៃ​វិ​ស័​យ​ធនាគារ​កម្ពុជា​ ​និង​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​លំ​ហូរ​ហិរញ្ញវត្ថុ​ទ្វេភាគី​រវាងប្រទេស​ចិន​និង​កម្ពុជា​។​

​តាមរយៈ​នុ​វា​នុត្តន៍​ផលិតផល​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ដោយ​ធនាគារ​កម្ពុជា​ដល់​វិនិ​យោគិន​ចិន​ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ទាំងពីរ​នេះ​នឹង​រួមចំណែក​ក្នុង​ការ​លើក​ក​ម្ពស់​ការប្រកួតប្រជែង​ ​និង​ភាព​ទាក់ទាញ​របស់​កម្ពុជា​ ​ដែល​ជាគោល​ដៅ​វិនិយោគ​។​A​K​P

Related Posts

Previous Article

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​ K​ore​an​ ​Air​ ​ថ្មី​ប្រចាំ​កម្ពុជា​

Next Article

ក្រសួង​អប់រំ​សម្រេច​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​ថ្ងៃនេះ​​