នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ទីក្រុង​ប៉េកាំង​

Share:
​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​និង​លោក​ ​T​s​e​ ​P​in​g​ ​អគ្គ​នាយរង​ជាន់ខ្ពស់​ក្រុមហ៊ុន​ ​Char​o​e​n ​P​ok​p​hand​ ​Group​ (C​P​ ​Group​)​។​ ​A​K​P​

​​កាល​ពីម្សិលមិញ​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បាន​ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ចិន​ចំនួន​បួន​ទៀត​ក្នុង​អំឡុង​ពេល​ចូលរួម​វេទិកា​ខ្សែក្រវាត់​ ​និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី​៣​ ​ពី​ថ្ងៃ​ទី​ ​១​៧​-​១​៨​ ​ខែ​តុលា​។​

​ក្នុង​ជំនួប​ជាមួយ​លោក​ ​Wan​g​ Bo ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​ C​ME​C ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ជោគជ័យ​របស់​ក្រុមហ៊ុន​ C​ME​C ​លើ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ជាមួយគ្នា​នេះ​ ​និង​បាន​ស្វាគមន៍​ ​ចំពោះ​គម្រោង​វិនិយោគ​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​ C​ME​C ​ដោយ​នេះ​ ​គឺជា​ការចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅមុខ​។​

​លោក​ ​Wan​g​ Bo ​បាន​និយាយ​ថា​ ​ក្នុងរយៈពេល​ដប់​ឆ្នាំខាងមុខ​ ​ក្រុមហ៊ុន​ C​ME​C ​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ S​I​NOMA​C​H​ ​ដែល​មាន​ជំនាញ​ក្នុង​វិ​ស​័​យ​ទឹក​ស្អាត​, ​ថាមពល​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​គ្រោង​នឹង​សហការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ចំនួន​ពី​​​រ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៣​,​០​០​០​ ​លាន​ដុល្លារ​អាមេរិក​ ​លើ​វិ​ស​័​យ​ថាមពល​ហ្គា​ស​។​

​ក្នុង​ឱកាស​ទទួល​ជួប​លោក​ ​T​s​e​ ​P​in​g​ ​អគ្គ​នាយរង​ជាន់ខ្ពស់​ក្រុមហ៊ុន​ ​Char​o​e​n ​P​ok​p​hand​ ​Group​ (C​P​ ​Group​) ​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​លើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ ​និង​អចល​ន​ទ្រព្យ​ ​ផង​ដែរ​នោះ​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នានា​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ ​ជាពិសេស​ ​នៅ​ក្នុង​វិ​ស​័​យ​កសិកម្ម​ ​ក៏ដូចជា​វិ​ស​័​យ​ផ្សេងទៀត​ដែល​ក្រុមហ៊ុន​ C​P​ ​Group​ ​មាន​ចំណាប់អារម្មណ៍​ ​ជាអាទិ៍​ វិ​ស​័​យ​អចល​ន​ទ្រព្យ​ ​សុខាភិបាល​ ​និង​ផ្កាយរណប​ ​និង​បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ឱ្យ​ធ្វើការ​ជាមួយ​ក្រសួង​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​។​

​ដោយឡែក​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ​L​i​ Kuo ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​ ​China​ ​Me​t​ro ​Group​ ​បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​នៃ​ការសិក្សា​របស់​ក្រុមហ៊ុន​លើ​គម្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ចំនួន​ពីរ​ខ្សែ​រ​ ​គឺ​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​តភ្ជាប់​ពី​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​-​អង្គរ​ ​ទៅកាន់​ក្រុង​សៀមរាប​ ​និង​ ​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​តភ្ជាប់​ពី​អាកាសយាន្តដ្ឋាន​អន្តរជាតិ​តេជោ ​ទៅកាន់​រាជធានី​ភ្នំពេញ​ ​។​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​ក៏បាន​បញ្ជាក់​បន្ថែម​ថា​ ​ក្រុមហ៊ុន​នឹង​សិក្សា​អំពី​លទ្ធភាព​ផ្សេងៗ​ ​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ចរាចរណ៍​នៅ​កម្ពុជា​
​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ការសិក្សា​លើ​គម្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ធន់​ស្រាល​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​និង​ខេត្ត​សៀមរាប​ ​ហើយ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គម្រោង​ទាក់ទង​នឹង​ចរាចរណ៍​ ​ដែល​ក្រុមហ៊ុន​ ​China​ ​Me​t​ro ​Group​ ​បាន​និង​កំពុង​សិក្សា​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​ជាមួយ​លោក​ ​Wan​g​ J​i​an​p​in​g​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​ ​China​ ​Railway​ ​Construction​ ​Corporation​ (CRCC) ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សង្កត់ធ្ងន់​លើ​គោលដៅ​ចំនួន​ពីរ​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវដែក​នៅ​កម្ពុជា​ ​គឺ​ការសិក្សា​លទ្ធភាព​លើ​ការ​ជួសជុល​ ​និង​ទំនើបកម្ម​ផ្លូវដែក​ដែល​មានស្រាប់​ ​និង​ការសិក្សា​លើ​ការ​តភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​បា​វិ​ត​ ​និង​ពី​ប៉ោយ​ប៉ែត​ទៅ​សៀមរាប​ ​ក៏ដូចជា​ទៅ​ព្រំដែន​វៀតណាម​ ​ដោយ​ឆ្លងកាត់​ខេត្ត​ស្ទឹង​ត្រែង​ ​និង​មណ្ឌលគិរី​។​

​លោក​ ​Wan​g​ J​i​an​p​in​g​ ​បាន​ជម្រាប​អំពី​ការ​វិវឌ្ឍ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ ​ដោយ​គិត​មក​ដល់ពេល​បច្ចុប្បន្ននេះ​ ​ក្រុមហ៊ុន​ CRCC ​មាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​៥​៣​ ​ជាមួយនឹង​ដើមទុន​ប្រមាណ​ ​៥​.​៣​០​០​ ​លាន​ដុល្លារ​អាមេរិក​។​ ​ក្រុមហ៊ុន​ក៏មាន​ផែនការ​វិនិយោគ​លើ​គម្រោង​ធំ​ៗ​ចំនួន​ ​៣​ ​បន្ថែម​ទៀត​ ​រួម​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​គាំទ្រ​ដល់​រដ្ឋាភិបាល​អេ​ឡិច​ត្រូនិ​ក​ ​គម្រោង​ផ្លូវដែក​តភ្ជាប់​ភ្នំពេញ​-​សៀមរាប​ ​និង​ភ្នំពេញ​-​ប៉ោយ​ប៉ែត​ ​និង​ ​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​តាម​បណ្តា​ខេត្ត​ស្រប​ដង​ទន្លេមេគង្គ​ ​។​ ​A​K​P​-​Hen​g​ ​Pan​h​a

Related Posts

Previous Article

​អ្នកជំនាញ​៖​ ​កម្ពុជា​ជា​ “​គំរូ​” ​ដែល​ទទួល​បាន​ជោគជ័យ​នៃ​ដំណើរការ​គម្រោង​ខ្សែក្រវាត់​ ​និង​ផ្លូវ​

Next Article

​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ត្រួតពិនិត្យ​លើក​ទី​៥​នៃ​សន្ធិសញ្ញា​ហាមប្រាម​គ្រាប់មីន​