ភាគីពាក់ព័ន្ធក្នុងវិស័យបសុសត្វនៅកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ

Khmer Times Share:
ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​បសុសត្វ​ ថតរូបជាក្រុម​នៅ​ក្នុង​សិក្ខាសាលា។ FAO

ថ្មីៗនេះ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាមួយដែលប្រមូលផ្តុំភាគីពាក់ព័ន្ធពីវិស័យឯកជន និងសាធារណៈនៃឧស្សាហកម្មបសុសត្វ។ សិក្ខាសាលានេះមានគោលបំណងដោះស្រាយការប្រើប្រាស់ដ៏ច្រើននៃថ្នាំបំប៉នការលូតលាស់ដែលសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគក្នុងកសិដ្ឋាន និងរិះរកដំណោះស្រាយដែលអាចធ្វើទៅបាន។

ថ្នាំបំប៉នការលូតលាស់ដែលសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ គឺជាភ្នាក់ងារប្រឆាំងអតិសុខុមប្រាណផ្សេងៗដែលប្រើក្នុងផលិតកម្មបសុសត្វ ដើម្បីបង្កើនទម្ងន់ និងប្រសិទ្ធភាពចំណី។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការប្រើប្រាស់ថ្នាំបំប៉នទាំងនេះបានបង្កើនការព្រួយបារម្ភដល់អំពីការរួមចំណែករបស់ពួកវាចំពោះភាពសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ (AMR)។ AMR ត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះសុខភាពសាធារណៈ សន្តិសុខស្បៀង និងសុវត្ថិភាពនៅទូទាំងពិភពលោក។

សិក្ខាសាលារួមគ្នាដែលធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តតាកែវ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល បសុពេទ្យ កសិករ និងអ្នកជំនាញសុខភាពសត្វពីអង្គការ FAO ។ សិក្ខាសាលានេះបានបម្រើជាវេទិកាមួយដើម្បីកាត់បន្ថយគម្លាតរវាងច្បាប់ និងសកម្មភាព បង្កើនការយល់ដឹងអំពីការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគដោយមិនមានការគ្រប់គ្រង និងបង្កើតការឯកភាពគ្នាលើជម្រើសដែលអាចរកបាន។

លោក អ៊ុំ ពិសី អ្នកសម្របសម្រួលគម្រោង ACT នៃអង្គការ FAO នៅកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃវិធីសាស្រ្តសហការគ្នាក្នុងការដោះស្រាយការរីករាលដាលនៃភាពសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ។ លោកបានសង្កត់ធ្ងន់លើតួនាទីរបស់សិក្ខាសាលាក្នុងការប្រមូលផ្តុំភាគីពាក់ព័ន្ធមកពីវិស័យផ្សេងៗ និងសម្របសម្រួលការអនុវត្តច្បាប់ជាក់ស្តែង។

លោកវេជ្ជបណ្ឌិត ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់សុខភាពតែមួយ បានថ្លែងសារដ៏សំខាន់មួយក្នុងសុន្ទរកថាបើក។ លោកបានសង្កត់ធ្ងន់លើផលវិបាកអវិជ្ជមាននៃថ្នាំបំប៉នការលូតលាស់ដែលសុំានឹងមេរោគលើសុខភាពមនុស្ស និងបរិស្ថាន ដោយជំរុញឱ្យមានវិធានការជាបន្ទាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺសត្វក្នុងប្រទេសកម្ពុជា។

កសិករចិញ្ចឹមបសុបក្សីដែលមានវត្តមាននៅក្នុងសិក្ខាសាលាបានសម្តែងនូវឆន្ទៈក្នុងការទទួលយកការអនុវត្តថ្មីដើម្បីការពារសុខភាពមនុស្ស និងបរិស្ថាន។ កសិករម្នាក់គឺលោកស្រី កន ភារម្យ មកពីស្រុកត្រាំកក់ក្នុងខេត្តតាកែវ បានចែករំលែកផែនការរបស់គាត់ក្នុងការកាត់បន្ថយភាពសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគក្នុងចំណីសត្វបក្សី និងលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍របស់គាត់អំពីសារៈសំខាន់នៃវិធានការជីវសុវត្ថិភាព។

សិក្ខាសាលារួមគ្នាគឺជាផ្នែកមួយនៃសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្ត Codex AMR Texts (ACT) ដែលជាគម្រោងផ្តល់មូលនិធិដោយសាធារណរដ្ឋកូរ៉េ។ អង្គការ FAO កម្ពុជា បានរៀបចំសិក្ខាសាលាជាមួយមជ្ឈមណ្ឌលអាសន្នសម្រាប់ជំងឺសត្វឆ្លងដែន (ECTAD) និងមូលនិធិ UK Fleming ។

លោកស្រី កន ភារម្យ កសិករចិញ្ចឹមមាន់ នៅស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងថា “ខ្ញុំនឹងជួយផ្សព្វផ្សាយព័ត៌មាននេះឱ្យបានលឿន និងលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍របស់ខ្ញុំ ព្រោះថាវាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការដឹងពីការកាត់បន្ថយភាពសុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ និងណែនាំការអនុវត្តនានាដើម្បីពង្រឹងជីវសុវត្ថិភាព។” FAO

Related Posts

Previous Article

ភាពជាដៃគូព័ត៌មានសេដ្ឋកិច្ចខ្សែក្រវ៉ាត់ និងផ្លូវ ប្រមូលផ្តុំតំណាងមកពី២៣ប្រទេស

Next Article

ការបើកដំណើរការ​បណ្តាញស្ថាប័នស្រាវជ្រាវ ​ហិរញ្ញវត្ថុ​អាស៊ាន+៣