EnergyLab Cambodia នឹង​រៀបចំ​ពិព័រណ៍​យានយន្តអគ្គិសនី​ឆ្នាំ​២០២៣​ក្នុង​សប្តាហ៍​នេះ

Khmer Times Share:

ពិព័រណ៍​យានយន្តអគ្គិសនី​ឆ្នាំ​២០២៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែសីហា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន១៦។

រៀបចំដោយ EnergyLab Cambodia សាធារណជនអាចចូលរួមទស្សនាពិព័រណ៍​យានយន្តអគ្គិសនី​ឆ្នាំ​២០២៣ ចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង៥ ល្ងាច។

សាធារណជននឹងមានឱកាសសាកល្បងបើកបរយានយន្តអគ្គិសនី រួមទាំងស្វែងយល់អំពីការវិវត្តន៍ចុងក្រោយថ្មីៗនៃយានយន្តប្រភេទនេះ ក៏ដូចជាបង្កើនទំនាក់ទំនងជាមួយបុគ្គលសំខាន់ៗមកពីវិស័យនេះផងដែរ។

យោងតាមទំព័រ Facebook របស់ EnergyLab Cambodia  អង្គភាពនេះគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញផ្តោតលើនុវានុវត្តន៍ប្រកបដោយប្រសិទ្ធភាពដើម្បីគាំទ្រដល់ការរីកចម្រើននៃទីផ្សារថាមពលស្អាត។ គំនិតផ្តួចផ្តើមរបស់ខ្លួនបានជះឥទ្ធិពលជាវិជ្ជមានលើឧស្សាហកម្មថាមពលស្អាត រួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបង្កើតការងារ ការធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងចូលរួមការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍។

រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តកាត់បន្ថយការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់យានជំនិះដែលសន្សំសំចៃប្រេង និងព្យាយាមផ្លាស់ប្តូរទៅប្រើប្រាស់យាន្តយន្តអគ្គិសនីយ៉ាងហោចណាស់អោយបាន៤០ ភាគរយនៃយានយន្តសរុប និង៧០ ភាគរយនៃចំនួនម៉ូតូនៅឆ្នាំ២០៥០។ C. Nika – AKP

Related Posts

Previous Article

នគរបាលឥណ្ឌូណេស៊ីស្វែងរកព័ត៌មានបន្ថែមពីនគរបាលអន្តរជាតិស្តីពីជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការជួញដូរក្រលៀនខុសច្បាប់

Next Article

អាស៊ានអាចក្លាយទៅជាមហាអំណាចក្នុងពិភពលោកដ៏មានឥទ្ធិពល