នាយករដ្ឋមន្ត្រី​បំពាក់​គ្រឿងឥស្សរិយយស​ដល់​អតីត​អ្នកកាសែត​ជនជាតិ​ម៉ាឡេស៊ី​ ​សម្រាប់​ការ​រួមចំណែក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​

Share:

កាលពី​ថ្ងៃសុក្រ​នេះ​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​បាន​បំពាក់​គ្រឿងឥស្សរិយយស​ថ្នាក់​មុនី​សារ​ភ័ណ្ឌ​ដល់​លោក​ S​T​ ​Ar​as​u​អតីត​អ្នក​សារ​ព័ត៌មាន​កីឡា​ជនជាតិ​ម៉ាឡេស៊ី​ ​ដែល​បច្ចុប្បន្ន​ជា​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​។​

​លោក​ ​Ar​as​u​អាយុ​៥​៩​ ​ឆ្នាំ​ ​ដែល​បាន​ចូលរួម​ជា​គណៈកម្មាធិការ​រៀបចំ​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ ​ក្នុងនាម​ជា​ទីប្រឹក្សា​នៅ​ឆ្នាំ​២​០​២​១​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ ​នៅ​កម្ពុជា​ជាលើកដំបូង​ក្នុងរយៈពេល​៦​៤​ ​ឆ្នាំ​។​

​ជា​អតីត​អ្នកកាសែត​នៅ​T​h​e​ ​Star​ ​លោក​បាន​បម្រើ​ការ​ជា​អ្នក​ប្រឹក្សា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ ​លើក​ទី​៣​២​ ​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​២​ ​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ខែ​ឧសភា​ ​និង​ខែ​មិថុនា​។​

​ពិធី​បំពាក់​គ្រឿងឥស្សរិយយស​នេះ​ ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​រួម​ជាមួយនឹង​ពិធី​អប​អរសាទរ​ជោគជ័យ​នៃ​ការរៀបចំ​ការប្រកួតកីឡា​ទាំងពីរ​។​

“​នេះ​ជា​ពេលវេលា​ទទួលស្គាល់​ប្រទេស​ម៉ាឡេស៊ី​ ​និង​ជនជាតិ​ម៉ាឡេស៊ី​នៅ​ក្នុង​ការរៀបចំ​ព្រិត្តិ​ការណ៍​កីឡា​អន្តរជាតិ​។​ ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើកដំបូង​ ​ហើយ​យើង​ត្រូវ​ជម្នះ​លើ​បញ្ហា​ប្រឈម​ជាច្រើន​។​

​លោក​ ​Ar​as​u​បាន​និយាយ​ថា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​រឹង​មាំ​របស់​ក្រុមប្រឹក្សា​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក៏ដូចជា​ការ​សហការ​គ្នា​យ៉ាងល្អ​របស់​អ្នកចូលរួម​បាន​ធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ​។​ ​វា​គឺជា​សមិទ្ធិ​ផល​ដ៏​គួរ​ឱ្យ​រំភើប​ ​និង​មិន​អាច​បំភ្លេច​បាន​សម្រាប់​ខ្ញុំ​”​។​

​គ្រឿងឥស្សរិយយស​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​បុគ្គល​ដែល​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​វិ​ស​័​យ​សិល្បៈ ​ការអប់រំ​ ​អក្ខរកម្ម​ ​ការងារ​សង្គម​ ​ឬ​វិទ្យាសាស្ត្រ​។​

​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ ​លោក​E​l​d​e​e​n​H​us​a​in​i​ ​Hash​i​m​ ​បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​របស់​លោក​Ar​as​u​ចំពោះ​ការ​រួមចំណែក​ក្នុង​វិ​ស​័​យ​កីឡា​ក​ម្រិ​តត​អន្តរជាតិ​។​

​លោក​ឯកអគ្គរាជទូត​បាន​និយាយ​ថា​ “​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ដឹង​ថា​ ​ជនជាតិ​ម៉ាឡេស៊ី​របស់យើង​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​ចំពោះ​ការ​រួមចំណែក​ ​និង​ការ​លះបង់​របស់​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៃ​ស៊ី​ហ្គេ​ម​ឆ្នាំ​២​០​២​៣​។​ ​វា​ពិតជា​កិត្តិយស​ណាស់​ ​ហើយ​ខ្ញុំ​ជឿជាក់​ថា​គាត់​នឹង​សម្រេច​បាន​សមិទ្ធផល​បន្ថែម​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ក្នុង​អំឡុង​ពេល​លោក​ប្រកប​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​លោក​Ar​as​u​បាន​ធ្វើការ​ផ្នែក​កីឡា​ក្នុងស្រុក​ ​និង​អន្តរជាតិ​ ​ហើយ​បាន​ទទួល​រង្វាន់​ជា​អ្នកនិពន្ធ​កីឡា​ប្រចាំ​ឆ្នាំ​របស់​ម៉ាឡេស៊ី​ចំនួន​ពីរដង​។​

​បច្ចុប្បន្ន​ ​លោក​ ​Ar​as​u​គឺជា​ប្រធាន​សមាគម​កីឡា​K​a​bad​d​i​ ​នៃ​ទីក្រុង​គូ​ឡា​ឡំ​ពួ​អនុប្រធាន​សហ​ព័ន្ធ​ម៉ាឡេស៊ី​នៃ​កីឡា​K​a​bad​d​i​ ​និង​ជា​អគ្គលេខាធិការ​នៃ​កីឡា​K​a​bad​d​i​ ​។​

​កាលពី​ថ្ងៃសុក្រ​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​បាន​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​ ​ដើម្បី​អប​អរសាទរ​ជោគជ័យ​នៃ​ការ​ប្រកួត​និង​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​ ​ដែល​កម្ពុជា​ដណ្តើម​បាន​មេដាយ​មាស​ចំនួន​ ​៨​១​ ​ប្រាក់​ ​៧​៤​ ​និង​សំរឹទ្ធ​ ​១​២​៧​ ​និង​បានជា​ប់​ចំណាត់ថ្នាក់​លេខ​ ​៤​ ​នៅ​លើ​តារាង​មេដាយ​។​Be​rn​am​a

Related Posts

Previous Article

វេទិកា​តភ្ជាប់​សហគ្រាស​នៃ​បណ្តា​ប្រទេស​ចំនួន​៥​ក្នុង​តំបន់​អាស៊ី​អ​គ្នេយ៍

Next Article

​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​ ​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​