​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​រៀបចំ​ការប្រកួតកីឡា​វាយ​កូន​ហ្គោ​ល​មិត្តភាព​ការទូត​-​ធុរកិច្ច​

Share:

​វិទ្យាស្ថាន​ជាតិ​ការទូត​ ​និង​ទំនាក់ទំនង​អន្តរជាតិ​ (N​I​D​I​R) ​នៃ​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​រៀបចំ​ “​ការ​ប្រកួត​វាយ​កូន​ហ្គោ​ល​មិត្តភាព​ការទូត​-​ធុរកិច្ច​” ​ក្រោមអធិបតីភាព​របស់​ ​ឧបនាយករដ្ឋមន្ត្រី​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្លឹប​កីឡា​វាយ​កូន​ហ្គោ​ល​ ​Garden​ ​City​ ​នៅ​ថ្ងៃ​ទី​៣​ ​ខែ​តុលា​។​

​យោង​តាម​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា​ការ​ប្រកួត​នេះ​ដឹកនាំ​ដោយ​លោក​ ​អ៊ុ​ច​ ​បូ​រិទ្ធ​ ​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ ​និង​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ ​ថ្នាក់​ដឹកនាំ​មកពី​ក្រសួង​ ​ស្ថាប័ន​នានា​ ​ប្រធាន​បេសកកម្ម​ការទូត​ ​អង្គការ​អន្តរជាតិ​នានា​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​/​សហគមន៍​ធុរកិច្ច​នៅ​កម្ពុជា​។​

​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោ​ល​នេះ​ ​គឺជា​គំនិត​ផ្តួចផ្តើម​របស់​ឧបនាយករដ្ឋមន្ត្រី​ ​សុខ​ ​ចិន្តា​សោភា​ ​ដែល​មាន​គោលបំណង​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​​​ក្រសួង​ដែល​បាន​ដាក់​ចេញ​នៅ​ឆ្នាំ​ ​២​០​២​១​ ​ដែល​ជា​យុទ្ធសាស្ត្រ​មួយ​រួមចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​កម្ពុជា​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​ ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​ឧបនាយករដ្ឋមន្ត្រី​ ​បាន​គូស​បញ្ជាក់​ថា​ ​ការប្រកួតកីឡា​វាយ​កូន​ហ្គោ​ល​ថ្ងៃនេះ​ ​គឺជា​ព្រឹត្តិការណ៍​កីឡា​ដំបូង​របស់​​​ក្រសួង​ ​ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​។​ ​ការ​ប្រកួត​នេះ​មិនមែន​ជា​វេទិកា​សម្រាប់​ការប្រកួតប្រជែង​នោះ​ទេ​ ​ប៉ុន្តែ​ជា​វេទិកា​សម្រាប់​កសាង​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​សាធារណៈ​ ​ស្ថានទូត​បរទេស​ ​និង​វិ​ស័យ​ឯកជន​នៅ​កម្ពុជា​។​
​A​K​P​-C.N​i​k​a​

Related Posts

Previous Article

កម្ពុជា​ខិតខំ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កូរ៉េ​

Next Article

វេទិកា​រ​រដ្ឋ​-​ឯកជន​នា​ពេល​ខាងមុខ​ ​នឹង​ដោះស្រាយបញ្ហា​ប្រឈម​ផ្នែក​ធុរកិច្ច​ ​និង​ការ​វិនិយោគ​