ការ​ផ្សព្វផ្សាយ​លើ​វេទិកា​បណ្តាញ​សង្គម​បាន​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជ​តាម​អន​ឡា​ញ​នា​ពេល​បច្ចុប្បន្ន​

S​reek​ant​h​ R​a​v​in​d​r​an​ / Khmer Times Share:
អ្នកជំនាញ​យល់ឃើញ​ថា​ ​ការ​បណ្តាក់ទុន​និង​ការ​ធ្វើអាជីវកម្ម​តាម​អេ​ឡិច​ត្រូនិ​ក​ត្រូវតែ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នា​ពេល​បច្ចុប្បន្ន​។​ ​​ ​ ខ្មែរ​ថា​ម​ស៍៖ ​យ៉​ន់ ​សូវៀត​

យោង​តាម​របាយការណ៍​មួយ​បានឲ្យ​ដឹង​ថា​ ​ការប្រើប្រាស់​បណ្តាញ​សង្គម​មាន​ការ​កើន​ឡើង​ក្នុង​ការ​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡា​ញ​នៅ​កម្ពុជា​ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​អ្នកជំនួញ​ក្នុងស្រុក​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​ ​និង​ ​សេវាកម្ម​ពួកគេ​នៅ​ក្នុង​វេទិកា​បណ្តាញ​សង្គម​។​

អ្នកជំនាញ​ផ្នែក​ឌី​ជី​ថល​ឥឡូវនេះ​យល់​ឃើញ​ថា​ ​ការ​បណ្តាក់ទុន​ ​និង​អាជីវកម្ម​តាម​អេ​ឡិច​ត្រូនិ​ក​ត្រូវតែ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​ហើយ​ប្រើប្រាស់​វា​ឱ្យ​អស់ពី​សក្តានុពល​របស់​ពួកគេ​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។​

របាយការណ៍​មួយ​ឈ្មោះ​ ​T​h​e​ ​Consumer​ ​Report​ ​២​០​២​៣​ ​បាន​បោះពុម្ពផ្សាយ​ដោយ​ ​Standard​ ​Insight​s ​សហការ​ជាមួយ​ ​Confluence​s ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​ចំណងជើង​ថា​ ​«​ ​e​-​Commerce​  Online​ ​Shopping​ ​Penetration​ ​»​ ​។​

យោង​តាម​ការ​ប៉ាន់ប្រមាណ​ផ្សេងៗ​គ្នា​ ​បានឲ្យ​ដឹង​ថា​ ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ ​គឺ​មាន​ចំនួន​រហូតដល់​ ​៦​៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​។​ ​Face​book​ ​និង​ ​វេទិកា​បណ្តាញ​សង្គម​ផ្សេងទៀត​បន្ត​នាំមុខ​មាន​ចំនួន​អ្នកប្រើប្រាស់​ច្រើន​ក្នុងចំណោម​វេទិកា​បណ្តាញ​សង្គម​ផ្សេងទៀត​នៅ​កម្ពុជា​។​

​ជាមួយនឹង​អ្នកប្រើប្រាស់​ ​១​០​,​៤​៥​លាន​នាក់​ ​គឺ​ ​Face​book​ ​នាំមុខ​គេ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងទៀត​ទាំងអស់​នៅ​កម្ពុជា​។​ ​វា​ត្រូវ​បាន​បន្ត​ដោយ​ ​Face​book​ ​Messenger​ (អ្នកប្រើប្រាស់​ ​៧​,​២​០​ ​លាននាក់); ​T​i​k​To​k (​អ្នកប្រើប្រាស់​ ​៧​,​០​៦​ ​លាន​នាក់​); ​Inst​a​gram​ (​អ្នកប្រើប្រាស់​ ​១​,​៧​៥​លាន​នាក់);
​Link​e​dIn​ (​អ្នកប្រើប្រាស់​ ​៥​៣​0,000​នាក់​) ​និង​ ​T​wit​t​e​r (​អ្នកប្រើប្រាស់​ ​៣​៩​៣​,​២​០​០​)​។​

របាយការណ៍​បាន​ស​សេរ​ថា​៖​ ​«​ ស្ទើ​តែ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ​ការ​ទិញ​ទំនិញ​
អន​ឡា​ញ​ក្លាយ​ទៅ​មាន​ប្រជាប្រិយភាព​ ​ក៏ដូចជា​កម្ពុជា​ផង​ដែរ​ជាមួយនឹង​ការផ្លាស់ប្តូរ​មួយ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​អុីន​ធើ​ណែ​ត
​ដើម្បី​តម្រូវ​ការ​ទិញ​ទំនិញ​របស់​ពួកគេ​»​។​

​យោង​តាម​របាយការណ៍​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​៖​ ​«​ ​ជាង​មួយ​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​ ( ​២​៩​,​៩​៧​ ​ភាគរយ​)
​បាន​រាយការណ៍​ពី​ការចូលរួម​ក្នុង​ការ​ទិញ​ទំនិញ​តាម​អុីន​ធឺ​ណិ​ត​ច្រើនដង​ក្នុង​មួយ​ខែ​ ​ដោយ​មាន​ចំណែក​ដ៏​សំខាន់​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​។​ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​វា​នៅ​តែ​ញឹកញាប់​ជាង​ប្រទេសជិតខាង​ថៃ (៤៦,៥៧ ​ភាគរយ​) ​ឬ​ប្រទេស​វៀតណាម
(៥១,៤៧​ ​ភាគរយ​) ​»​។​

​ថ្លែងប្រាប់​សារ​ព័ត៌មាន​ខ្មែរ​ថា​ម​ស៍ ​លោក​ ​Johnny​ ​W​on​g​ ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ ​Cell​card​ ​មានប្រសាសន៍ថា​ ​ការ​ចែករំលែក​របស់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាមរយៈ​ឧបករណ៍​ចល័ត​គឺ​ខ្ពស់​រហូតដល់​ ​៩​៩​,​១​ ​ភាគរយ​។​

​ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​លោក​​​មាន​ប្រសាសន៍ថា​ ​៥​៥​ ​ភាគរយ​នៃ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​បុរស​ ​ខណៈ​ស្ត្រី​មាន​ ​៤​៥​ ​ភាគរយ​។​

កាលពី​ខែ​មិថុនា​កន្លងទៅ​ ​យោង​តាម​ការ​វិភាគ​ទិន្នន័យ​បច្ចេកវិទ្យា​មួយ​បានឲ្យ​ដឹង​ថា​ ​បណ្តាញ​សង្គម​ ​T​i​k​To​k ​បាន​ពង្រីក​ ​វិសាលភាព​របស់​ខ្លួន​នៅ​ក្នុង​ទី​ផ្សារ​ឌី​ជី​ថល​របស់​កម្ពុជា​ក្នុង​កំឡុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២​០​២​៣​នេះ​។​

គេហទំព័រ​ឈ្មោះ​ ​Data​reportal.com​ ​បាន​និយាយ​ថា​ ​ការផ្សាយពាណិជ្ជកម្ម​របស់​Face​book​ ​នៅ​កម្ពុជា​ស្មើនឹង​ ​៦​២​,​០​ភាគរយ​នៃ​ប្រជាជន​សរុប​ ​ខណៈ​ដែល​ ​T​i​k​To​k ​នៅ​កម្ពុជា​ស្មើនឹង​ ​៦​២​,​១​ ​ភាគរយ​នៃ​មូលដ្ឋាន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ក្នុងស្រុក​។​

វេ​ប​សាយ​នោះ​បានឲ្យ​ដឹង​ទៀត​ថា​៖​ ​«​ ​ការផ្សាយពាណិជ្ជកម្ម​របស់​បណ្តាញ​សង្គម​ ​T​i​k​To​k​ស្មើនឹង​ ​៦​២​,​១​ ​ភាគរយ​នៃ​មូលដ្ឋាន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ក្នុងស្រុក​នៅដើម​ឆ្នាំនេះ​ ​ក្នុង​នោះ​ ​៤​៩​,​៣​ភាគរយ​ជា​ស្រិ ​និង​ ​៥​០​,​៧​ ​ភាគរយ​ចា​បុរស​ដែល​ជា​អតិថិជន​ទី​ផ្សារ​របស់​ ​T​i​k​To​K »៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​ក្រសួង​ជ្រើស​ខេត្ត​តាកែវ​ ​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ C​T​C ​ដំបូង​មុន​នឹង​ពង្រីក​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

Next Article

​បិទ​ទី​ស​ក្ការៈ​ព្រះអង្គ​ចេក​-​ចម​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល​តួ​ហោ​តម្កល់​