ចិនពង្រឹងការវិនិយោគនៅកម្ពុជា

Khmer Times Share:
ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាឈានដល់ ៣,៧៥ ពាន់លានដុល្លារ កើនឡើង ៣៩,២ ភាគរយបើធៀបនឹងឆ្នាំមុន និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសអាស៊ាន។ សហការី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអោយដឹងថា ខ្លួនបានសម្រេចចុះបញ្ជីគម្រោងវិនិយោគ និងគម្រោងថ្មីៗចំនួន ១១៣ ដែលមានទំហំវិនិយោគសរុបប្រមាណ ១,១ ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំនេះ ដែលជិត ៦៥% ជាការវិនិយោគរបស់ប្រទេសចិន។

យោងតាមរបាយការណ៍របស់ CDC វិនិយោគិនក្នុងស្រុកមានចំនួនជិត ២០% ដែលបានចុះបញ្ជីក្នុងរយៈពេល៦ខែ បន្ទាប់​មក​ ​វៀតណាម (៦,៦៤%) Seychelles  (៣,៣១%) ថៃ (១,៧៧%) សាធារណរដ្ឋ​កូរ៉េ (១,៧០%) Samoa  (០,៦០%) អាមេរិក (០,៤៩%) សិង្ហបុរី (០,១៨%) %) និងស៊ុយអែត (0.07%) ។

របាយការណ៍នេះបានបង្ហាញទៀតថា គម្រោងវិនិយោគទាំងនេះនឹងបង្កើតការងារថ្មីប្រហែល ១២២,០០០កន្លែង ដោយបន្ថែមថា វិស័យឧស្សាហកម្មមានចំនួនគម្រោងច្រើនជាងគេគឺ ១០២ (៩០.២៧%) បន្ទាប់មកគឺវិស័យកសិកម្ម និងកសិឧស្សាហកម្ម (៧) ទេសចរណ៍ (៣) និង ហេដ្ឋារចនាសម្ព័ន្ធ (១)។

សេដ្ឋវិទូរាជបណ្ឌិត្យសភាកម្ពុជា (RAC) លោក គី សេរីវឌ្ឍន៍ បានទទួលស្គាល់ថា កត្តាទាក់ទាញការវិនិយោគសំខាន់ៗរបស់កម្ពុជា រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ព្រមទាំងច្បាប់វិនិយោគថ្មីរបស់ខ្លួន ដែលលោកបានសង្កត់ធ្ងន់ថាមានភាពអំណោយផលក្នុងវិស័យជាច្រើន។

លោកបានបន្តថា កម្ពុជាកំពុងទទួលបានការវិនិយោគជាលក្ខណៈសហគ្រាសធុនមធ្យមកាន់តែច្រើន ដោយទាមទារ រដ្ឋាភិបាលអោយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងលើកទឹកចិត្តរាល់ការវិនិយោគទាំងនេះ និងបង្វែរវិស័យនេះឆ្ពោះទៅរកការនាំចេញ។

លោក​បាន​បន្ត​ថា ប្រទេស​ចិន​នៅ​តែ​ជា​អ្នក​វិនិយោគ​កំពូល​របស់​កម្ពុជា ជា​ចម្បង​ក្នុង​វិស័យ​កែច្នៃ ដែល​ភាគ​ច្រើន​ដោយសារ​មាន​កម្លាំង​ពលកម្ម​ថោក​។

កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៤ នៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន ២៦.៧ លានដុល្លារ។ VNA

Related Posts

Previous Article

នាយករដ្ឋមន្ត្រី៖ កុំធ្វើនយោបាយដែលពឹងផ្អែកលើអ្នកដ៏ទៃ

Next Article

អង្គការ UNDP៖ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ធ្លាក់​មក​ត្រឹម ១៦,៦ ភាគរយ