ការ​ដំឡើងប្រាក់ឈ្នួល​របស់​កម្មករ​ក្នុង វិ​ស​័​យ​កាត់ដេរ​ផ្តោត​លើ​ការធានា​និង​រក្សា​ភាព​ប្រកួតប្រជែង​

ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​។​ វិ​ស​័​យ​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​G​F​T​ ​នៅតែ​វិ​ស​័​យ​រក​ប្រាក់ចំណូល​នាំចេញ​ច្រើនជាង​គេ​សម្រាប់​ប្រទេស​ក្នុង​ឆ្នាំ​ ​២​០​២​២​។​ រូបភាព៖ ​ខ្មែរ​ថា​ម​ស៍

 

រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ការ​បន្ត​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ ​កាត់​ដេរ​ ​ផលិត​ស្បែកជើង​ផលិតផល​ធ្វើដំណើរ​ ​និង​កាបូប​ ( ​G​F​T​ ) ​ដល់​កម្មករ​-​និយោជិត​ ​ត្រូវ​បាន​ធ្វើឡើង​ជា​ជំហាន​ៗ​ដើម្បី​ធានា​និង​រក្សា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​លើ​ទី​ផ្សារ​។​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មាន​ប្រសាសន៍​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​
ជាមួយ​កម្មករ​-​និយោជិត​ប្រមាណ​១​៨​,​០​០​០​នាក់​ ​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា​ ​ឆ្នាំ​
២​០​២​៣​ថា​ ​ការ​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ ​កាត់​ដេរ​ ​ផលិត​ស្បែក​ជើង​ផលិតផល​ធ្វើដំណើរ​ ​និង​កាបូប​ ​ដល់​កម្មករ​-​និយោជិត​ ​គឺ​ជាគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​នៅតែ​អនុវត្ត​ដដែល​។​

លោកថ្លែងថា៖​ ​«​ ​ចំពោះ​ការដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​-​និយោជិត​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ជា​ជំហានៗ​ដើម្បី​ធានា​និង​រក្សា​ភាព​ប្រកួតប្រជែង​ ​និង​ ​កំណើន​ក្នុង​វិ​ស​័​យ​កាត់​ដេរ​»​។​

នៅ​ក្នុង​ ​២​០​២​៣​នេះ​ ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិ​ស​័​យ​វាយនភណ្ឌ​ ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​ ​គឺ​មាន​ចំនួន​២​០​០​ដុល្លារ​ក្នុង​មួយ​ខែ​ ​ពោល​គឺ​កើន​ឡើង​ពី​ ​១​៩​៤​ ​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​។​

​ថ្ងៃ​ទី​២​៨​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្ប​រ​មា​ ​អាណត្តិ​ទី​៣​ ​បាន​ជួប​ប្រ​ជុំគ្នា​ជា​លើក​ទី​២​ ​ដើម្បី​កំណត់​ប្រាក​់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់​ដេរ​ ​ផលិត​ស្បែកជើង​ ​និង​ផលិត​ផលិតផល​ធ្វើដំណើរ​ ​និង​កាបូប​ ​សម្រាប់​ឆ្នាំ​២​០​២​៤​។​

​កិច្ចប្រជុំ​ច​ចារ​ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី​២​នេះ​បាន​ដឹកនាំ​ដោយ​ ​លោក​ ​ហេង​ ​សួរ​ ​រដ្ឋ​ម​ន្រ្តី​ថ្មី​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​មាន​ការចូលរួម​លក្ខណៈ​ត្រីភ​ាគី​ជាមួយ​ភាគី​សហជីព​ ​តំណាង​ឲ្យ​កម្មករ​និយោជិត​ ​ភាគី​និយោជក​ ​រួម​នឹង​ភាគី​រដ្ឋាភិបាល​។​

​លោក​​​មានប្រសាសន៍ថា​ ​ក្រសួង​នឹង​ខិតខំ​ចេញ​តួលេខ​ប្រាក់ឈ្នួល​អប្បបរមា​ ​សម្រាប់​ឆ្នាំ​២​០​២​៤​ ឱ្យ​បាន​មុន​បុណ្យភ្ជុំបិណ្ឌ​ ​ដើម្បី​សម្រួល​ដល់​ជីវភាពរស់នៅ​របស់​បងប្អូន​កម្មករ​ ​និយោជិត​។​

​គិត​ត្រឹម​មកដល់​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​កម្ពុជា​មាន​រោងចក្រ​កាត់​ដេរ​ ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ចំនួន​ ​
១​០​៧​៧​ ​និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ ​៨​០​ម៉ឺន​នាក់​។​

វិ​ស​័​យ​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​កំណើន​សេដ្ឋកិច្ច​យឺត​​ស​ង្រ្គា​ម​អូស​បន្លាយ​រវាង​រុស្សី​ ​និង​ ​អ៊ុយ​ក្រែ​ន​ ​និង​កំណើន​អតិ​ផរណា​ខ្ពស់​លើ​ពិភពលោក​។​

​យោង​តាម​របាយការណ៍​របស់​អគ្គនា​យកដ្ឋាន​គយ​ ​និង​រដ្ឋាករ​​ ​ការនាំចេញ​ផលិតផល​(GFT)​ក្នុងរយៈពេល​៧​ខែ​ឆ្នាំនេះ​មាន​ចំនួន​ ​៦​, ​២​៧​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ពោល​គឺ​ធ្លាក់ចុះ​ពី​តម្លៃ​ ​៧​, ​៨​៩​ ​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​ដូចគ្នា​កាលពីឆ្នាំទៅ​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​ទូត​កម្ពុជា​ស្នើ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ចូលរួម​គោរព​ច្បាប់​ ​ក្រោយ​ពី​មាន​ករណី​ប្រព្រឹត្ត​ខុសច្បាប់​

Next Article

​រដ្ឋមន្ត្រី​មហាផ្ទៃថ្មី​ ​ប្រកាស​លុបបំបាត់​វប្បធម៌​នាំ​កម្លាំង​សមត្ថកិច្ច​ទៅ​កាង​ដីធ្លី​មានជម្លោះ​