ដោយសារបញ្ហាអាកាសធាតុ បង់ក្លាដែស ប៉ាគីស្ថាន កម្ពុជា និងវៀតណាម ប្រឈមនឹងការខាតបង់ទឹកប្រាក់ប្រមាណ៦៥ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់

Khmer Times Share:
កុងតឺន័រនៅកំពង់ផែក្នុងទីក្រុង Karachi កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ AFP

យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Cornell និងក្រុមហ៊ុន Schroders  បានបង្ហាញកាលពីថ្ងៃពុធថា កំដៅឡើងខ្លាំង និងទឹកជំនន់អាចធ្វើអោយខាតបង់ប្រាក់ចំណូលនាំចេញសម្លៀកបំពាក់ចំនួន៦៥ ពាន់លានដុល្លារពីប្រទេសអាស៊ីចំនួន៤ នៅឆ្នាំ ២០៣០ ខណៈដែលកម្មករត្រូវធ្វើការក្រោមសីតុណ្ហភាពក្តៅខ្លាំង និងរោងចក្រមួយចំនួនត្រូវបានបិទទ្វា។

ការសិក្សាក៏បានលើកឡើងពីខ្សែសង្វាក់ផ្គត់ផ្គង់នៃម៉ាកសម្លៀកបំពាក់ចំនួនប្រាំមួយដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណនិងកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួនបួនរួមមាន បង់ក្លាដែស កម្ពុជា ប៉ាគីស្ថាន និងវៀតណាម ហើយបានរកឃើញថាប្រទេសទាំងនេះបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសម្រាប់ម៉ាកយីហោមួយមានរហូតដល់៥ ភាគរយនៃប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំរបស់ប្រទេសទាំងនោះ។

លទ្ធផលនៃការស្រាវជ្រាវគឺជាការដាស់តឿនដល់ឧស្សាហកម្មកាត់ដេរ និងអ្ននកវិនិយោគដែលប្រឈមនឹងការខាតបង់ រួមទាំងព័ត៌មានមិនគ្រប់គ្រាន់ស្តីពីផលប៉ះពាល់របស់ក្រុមហ៊ុន។

លោក Jason Judd នាយកប្រតិបត្តិនៃវិទ្យាស្ថានការងារ Cornell Global Labour Institute បាននិយាយថា “ក្នុងចំណោមអ្នកផ្គត់ផ្គង់ និងអ្នកទិញដែលយើងបាននិយាយជាមួយ គ្មាននរណាម្នាក់បានគិតពីបញ្ហាទាំងពីរនេះទេ (ការឡើងកំដៅ និងទឹកជំនន់)” ។ សកម្មភាពឆ្លើយតបទៅនឹងអាកាសធាតុធ្វើឡើងដោយឧស្សាហកម្មទាំងនេះគឺភាគច្រើនធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័ន ការកែច្នៃឡើងវិញ ហើយមានតិចតួចណាស់ ឬស្ទើតែគ្មានដែលនិយាយអំពីទឹកជំនន់ និងកំដៅ” ។

Angus Bauer ប្រធានផ្នែកស្រាវជ្រាវវិនិយោគប្រកបដោយនិរន្តរភាពរបស់ Schroders បាននិយាយថាការយល់ដឹងអំពីហានិភ័យរូបវន្តដែលទាក់ទងនឹងការកើនឡើងកំដៅដែលកើតមានលើក្រុមហ៊ុននានាគឺមានសារៈសំខាន់ ប៉ុន្តែដំណើរកានេះស្ថិតក្នុងដំណាក់កាលដំបូង ដោយមានអាជីវកម្មមួយចំនួនតូចបានបង្ហាញព័ត៌មានគ្រប់គ្រាន់ ហើយមានអ្នកវិនិយោគតិចតួចណាស់ដែលបានធ្វើការវាយតម្លៃត្រឹមត្រូវ។ “មានទិន្នន័យតិចតួចណាស់ … មានម៉ាក [សំលៀកបំពាក់] មួយចំនួនដែលមិនបង្ហាញទីតាំងរោងចក្ររបស់អ្នកផ្គត់ផ្គង់របស់ពួកគេ” ។

លោកបានលើកឡើងទៀតថា ក្រុមហ៊ុន Schroders ដែលគ្រប់គ្រងទ្រព្យសកម្មជាង៨៧៤ ពាន់លានដុល្លារ នឹងព្យាយាមធ្វើការជាមួយក្រុមហ៊ុនជុំវិញការផ្តល់ព័ត៌មានរបស់ពួកគេ ហើយលោកបានអំពាវនាវឱ្យក្រុមហ៊ុនធ្វើការជាមួយអ្នកផ្គត់ផ្គង់ និងអ្នកបង្កើតគោលនយោបាយដើម្បីបង្កើតយុទ្ធសាស្រ្តសម្របខ្លួនដែលពិចារណាពីផលប៉ះពាល់លើកម្មករ។ ដោយប្រើការព្យាករណ៍ អ្នកស្រាវជ្រាវបានវិភាគកម្រិតកំដៅ និងទឹកជំនន់នាពេលអនាគត ដើម្បីដឹងជាមុនថានឹងមានអ្វីកើតឡើងនៅពេល “សម្របខ្លួនទៅនឹងអាកាសធាតុ” រួមមាន “ការឡើងកំដៅខ្ពស់ និងទឹកជំនន់” ។

កម្មករអាចនឹងទទួលរងនូវ “ភាពតានតឹងដែលបណ្តាលមកពីការឡើងនៃកំដៅ” ដែលបណ្តាលអោយផលិតកម្មរបស់ពួកគេធ្លាក់ចុះ នៅពេលដែលកំដៅ និងសំណើមកើនឡើង។

ទឹកជំនន់ក៏នឹងបង្ខំឱ្យរោងចក្របិទនៅក្នុងប្រទេសចំនួន៤ ដែលមានចំនួន ១៨ ភាគរយនៃការនាំចេញសម្លៀកបំពាក់ជាសកល និងផ្តល់ការងារដល់កម្មករចំនួន ១០.៦ លាននាក់នៅក្នុងរោងចក្រកាត់ដេរ និងស្បែកជើង។

ការសិក្សាបានរកឃើញថាការធ្លាក់ចុះនៃផលិតភាពនឹងនាំឱ្យមានការខាតបង់ប្រាក់ចំនួន ៦៥ ពាន់លានដុល្លារដែលបានព្យាករណ៍រវាងឆ្នាំ២០២៥ និង ២០៣០ ដែលស្មើនឹងការធ្លាក់ចុះ ២២ ភាគរយ ហើយមានការងារត្រឹមតែជាង ៩៥០,០០០ប៉ុណ្ណោះដែល ត្រូវបានបង្កើតឡើង។ នៅឆ្នាំ ២០៥០ ប្រាក់ចំណូលនាំចេញនឹងខាតបង់រហូតដល់ ៦៨.៦ ភាគរយ ហើយនឹងមានការងារតិចជាង ៨.៦៤ លានកន្លែង៕ ARAB News

Related Posts

Previous Article

អ៊ុយក្រែនចាប់អារម្មណ៍នឹងបទពិសោធន៍របស់កម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ក្នុងវិស័យដោះមីន

Next Article

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​អភិបាល​រាជធានី​-​ខេត្ត​ ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស​ ​និង​គ្រឿងញៀន​