​ក្រសួង​លើកទឹកចិត្ត​សិស្ស​ចាប់​ជំនាញ​បច្ចេកវិទ្យា ​ឌី​ជី​ថល​ ​ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​រដ្ឋាភិបាល​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (​ក​.​ប​.​ទ​.) ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ (​ម​.​ប​.​ស​.) ​នៅ​តាម​វិទ្យាល័យ​រដ្ឋ​ក្នុង​ខេត្ត​តាកែវ​។​ ​ ​ ​​រូបភាព​៖​ក្រសួង​ប្រៃសណីយ៍

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​លើកទឹកចិត្ត​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ឬ​បាក់ឌុប​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ ​ដើម្បី​រួម​ចំណែក​ដល់​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​រដ្ឋាភិបាល​ ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​។​

​ការ​លើក​ទឹក​ចិត្ត​នេះ​ធ្វើតាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​​ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍​កាល​ពី​ថ្ងៃសុក្រ​។​

​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍​ ​បាន​លើក​ឡើង​ថា​ ​នៅ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​ ​បច្ចេកវិទ្យា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ​ ​ដូចជា​ការ​ធ្វើ​ធុរកិច្ច​ ​និង​ការ​ផ្ដល់​សេវា​សាធារណៈ​ ​និង​សេវា​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​បន្ទាប់ពី​បាន​ទទួល​លទ្ធផល​ជាប់ការ​ប្រឡង​បាក់ឌុប​ជាស្ថាពរ​ ​សូម​ពិចារណា​ចាប់​យក​ការសិក្សា​លើ​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ ​ដើម្បី​ទទួល​បានឱកាស​ការងារ​ល្អ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​លើក​ក​ម្ពស់​ជីវភាព​គ្រួសារ​ ​និង​រួម​ចំណែក​ដល់​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​រដ្ឋាភិបាល​ ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​»​។​

​លោក​បាន​បន្ត​ថា​ ​ពួកគេ​អាច​បាន​ទទួល​ឱកាស​សិក្សា​ជាច្រើន​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌី​ជី​ថល​តាមរយៈ​អាហារូបករណ៍​និង​ក​ម្ចី​ថវិកា​សិក្សា​ជាដើម​។​

​លោក​ជឿជាក់​ថា​ ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ក​ម្រិ​ត​ជំនាញ​ពី​សាកលវិទ្យាល័យ​ ​ពួកគេ​នឹង​ចូល​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២​០​៥​០​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​

​ការ​អភិវឌ្ឍ​និង​សង្គម​ឌី​ជី​ថល​ ​គឺជា​ចំណុច​មួយ​ស្ថិតនៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​អា​ណ​តិ​ទី​៧​ ​ដើម្បី​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​និង​ពលរដ្ឋ​ឌី​ជី​ថល​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​កសាង​និង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ ​ការ​កសាង​ភាព​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ឌី​ជី​ថល​ ​និង​ការ​អភិវឌ្ឍ​វិ​ស័​យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​

​លោក​ ​ស៊ុំ​ ​ហ៊ុយ​ ​គ្រូបង្រៀន​វិទ្យាល័យ​ក្រែក​ ​ខេត្ត​ត្បូងឃ្មុំ​ ​យល់ឃើញ​ថា​ ​ការ​លើក​ទឹក​ចិត្ត​សិស្ស​ចាប់​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ឬ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត​ពីសំណាក់​ក្រ​សួង​ប្រៃសណីយ៍និងទូរគមនាគមន៍​ ​គឺជា​ការ​បង្ហាញ​ប្រាប់​សិស្ស​ដែល​ចាប​់អារម្មណ៍​នឹង​ជំនាញ​បច្ចេកវិទ្យា​ ​ព្រោះ​សិស្ស​ជាច្រើន​នៅ​តាម​ជនបទ​មិន​បាន​ដឹង​អំពី​ជំនាញ​ទាំង​នេះ​ទេ​។​

​លោក​កត់​សម្គាល់​ឃើញ​ថា​ ​បច្ចុប្បន្ន​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​វា​ជា​ឱកាស​សម្រាប់​សិស្ស​ដែល​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​។​
​លោក​ជឿ​ថា​ ​កម្ពុជា​នឹង​ក្លាយ​ជា​សង្គម​ឌី​ជី​ថល​ ​ហើយ​កាន់តែ​ខិត​ជិត​បដិវត្ត​ឧស្សាហកម្ម​៤​.​០​ ​ប្រសិនបើ​ប្រទេស​មាន​ពោរពេញ​ដោយ​ធនធានមនុស្ស​ឌី​ជី​ថល​។​

ឌឹ​ម​ ​វ​ណ្ឌូ ​មាន​វ័យ​១​៧​ឆ្នាំ​ ​ជា​សិស្ស​បាន​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ឬ​បាក់ឌុប​កាលពី​ថ្ងៃ​ទី​៦​និង​ទី​៧​ ​បាននិយាយ​​ថា​ ​គេ​សង្ឃឹម​ថា​ជាប់​ ហើយនឹង​បន្តម​ក​រៀន​ថ្នាក់ឧត្តម​សិក្សា​នៅ​ភ្នំពេញ​ ​ប៉ុន្តែ​គេ​មិនទាន់​សម្រេច​ចាប់​យក​មុខ​ជំនាញ​ណាមួយ​នៅ​ឡើយ​​ទេ​។​

​វ​ណ្ឌូ​​​ថា​៖​ ​«​ខ្ញុំ​ចង់​រៀន​ជំនាញ​ពាក់ព័ន្ធ​នឹង​អាជីព​ជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូបង្រៀន​ ​ប៉ុន្តែ​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ក៏​ជា​ជម្រើស​មួយ​ដែល​ស្ថិត​ក្នុង​ការពិចារណា​ដែរ​»​៕

Related Posts

Previous Article

​លោក​ ​ទៀ​ ​សីហា​ ​​ជួប​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ ​ដើម្បី​ពង្រីក​ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំង​ពីរ

Next Article

​ជនជាតិ​ឥណ្ឌា​មិនមែន​និវាស​ន​ជន​ ​រួចផុត​ពី​សុបិន្ត​អាក្រក់​នៅ​កម្ពុជា​