កម្ពុជា​ស្វាគមន៍​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​ប្រទេស​ជប៉ុន​

Share:
A​K​P​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​បាន​សម្តែង​ការ​ស្វាគមន៍​ ​និង​គាំទ្រ​ចំពោះ​ការ​វិនិយោគ​ឱ្យ​បាន​កាន់តែ​ច្រើន​ពី​ប្រទេស​ជប៉ុន​នៅ​កម្ពុជា​។​

​ក្នុង​អំឡុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សមាគម​ជប៉ុន​-​កម្ពុជា​ (J​CA​) ​ដឹកនាំ​ដោយ​ ​លោក​ ​តា​កា​ហា​ស៊ី​ ហ្វូ​មី​អា​គី​ (​T​a​k​a​hash​i​ ​F​u​m​i​a​k​i​) ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា​ ​និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ​នៅ​វិមាន​សន្តិភាព​កាល​ពីម្សិលមិញ​ ​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ភាព​ទាក់ទាញ​នៃ​ច្បាប់​វិនិយោគ​ថ្មី​ ​និង​គោល​នយោបាយ​លើកទឹកចិត្ត​របស់​កម្ពុជា​ ​សម្រាប់​វិនិ​យោគិន​ ​និង​ពាណិជ្ជករ​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដល់​សមាគម​ជប៉ុន​-​កម្ពុជា​ ​ដែល​បាន​សហ​ការរៀបចំ​ការ​បាញ់កាំជ្រួច​ដើម្បី​អប​អរសាទរ​ទំនាក់ទំនង​ការទូត​រវាងប្រទេស​ទាំងពីរ​ ​និង​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ ​សម្រាប់​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​

​ចំណែក​លោក​ ​តា​កា​ហា​ស៊ី​ ហ្វូ​មី​អា​គី​ ​បាន​មានប្រសាសន៍ថា​ ​សមាគម​ជប៉ុន​-​កម្ពុជា​ ​បាន​និង​កំពុង​លើកទឹកចិត្ត​អ្នក​វិនិយោគ​ខ្នាត​តូច​ ​និង​មធ្យម​របស់​ជប៉ុន​ ឱ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិ​ស​័​យ​មួយ​ចំនួន​ ​រួម​ទាំង​ការ​បោស​ស​ម្អា​ត​មីន​ ​គមនាគមន៍​ ​និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ជួសជុល​យានយន្ត​ ​និង​គិលានុបដ្ឋាក​ ​ជាដើម​។​

​លើស​ពី​នេះ​ ​លោក​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​សមាគម​គ្រោង​នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ​ ​ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ធុរកិច្ច​ជប៉ុន​ ​និង​កម្ពុជា​។​

​នៅ​ឆ្នាំនេះ​ ​កម្ពុជា​និង​ជប៉ុន​ប្រារព្ធ​ខួប​លើក​ទី​៧​០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​។​
​A​K​P​-C.N​i​k​a

Related Posts

Previous Article

​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​សមត្ថភាព​សម្រាប់​មន្ត្រី​ព័ត៌មាន​ ​និង​គយ​ត្រូវ​បាន​ចុះហត្ថលេខា​

Next Article

នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ​ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​២​០​៥​០​ ​មិនមែន​ជា​សុបិន​ទេ​