តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​ ​និង​ជីវភាព​ប្រជាជន​ក្នុងស្រុក​

Share:

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​ដែល​ជា​ការ​បណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន​ ​និង​កម្ពុជា​ ​មិន​ត្រឹមតែ​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ការរស់នៅ​របស់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​គម្រោង​សំខាន់​មួយ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​របស់​ចិន​ដែល​តំបន់​នេះ​មាន​ទំហំ​១​១​ ​គីឡូ​ម៉ែត្រការ៉េ​ ​មាន​រោងចក្រ​ចំនួន​១​៧​៥​ ​មកពី​ប្រទេស​ចិន​ ​អឺរ៉ុប​ ​សហរដ្ឋអាមេរិក​ ​និង​តំបន់​ផ្សេងទៀត​ ​ដែល​បង្កើត​ការងារ​បាន​ប្រហែល​ ​៣​០​.​០​០​០​កន្លែង​ ​។​

​ឯម​ ​ស្រី​ដា​ ​អាយុ​២​៤​ឆ្នាំ​ ​ជា​បុគ្គលិក​នៅ​រោងចក្រ​ ​General​ ​Tire​ ​Technology​ (​Cam​bo​d​i​a​) ​បាន​និយាយ​ថា​ ​ការងារ​នៅ​រោងចក្រ​បាន​ជួយ​អោយ​នាង​មាន​ប្រាក់ចំណូល​សមរម្យ​ ​និង​ជំនាញ​ច្បាស់លាស់​។​

​នាង​បាន​ប្រាប់​ X​in​h​u​a​ ​កាលពី​ថ្ងៃអង្គារ​ថា​ “​ខ្ញុំ​ចូលចិត្ត​ការងារ​របស់​ខ្ញុំ​ ​ព្រោះ​វា​មិន​មាន​សម្ពាធ​ហើយ​នៅពេលដែល​យើង​មិន​ដឹង​ពី​របៀប​ធ្វើអ្វី​មួយ​នោះ​ ​មិត្ត​រួមការ​ងារ​ជនជាតិ​ចិន​ ​តែងតែ​ជួយ​បង្រៀន​យើង​” ​។​

​នាង​បាន​បន្ថែម​ថា​ “​នៅ​ទីនេះ​ ​យើង​អាច​បង្កើន​ជំនាញ​ភាសា​ចិន​របស់យើង​ ​ហើយ​ប្រាក់ឈ្នួល​ក៏មាន​ភាពសមរម្យ​ដែរ​។​ ​ខ្ញុំ​រក​បាន​ពី​៦​០​០​ទៅ​ ​៧​០​០​ ​ដុល្លារ​ក្នុង​មួយ​ខែ​”​។​

​នាង​បាន​បន្ត​ថា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​ស៊ី​ហនុមាន​សារៈសំខាន់​ខ្លាំង​ណាស់​ព្រោះ​វា​ជា​ប្រភព​ការងារ​ដែល​មាន​ស្ថិរភាព​សម្រាប់​អ្នក​រស់នៅ​ក្នុងស្រុក​។​

​សាយ​ ​ឧត្តម​ ​អាយុ​២​២​ ​ឆ្នាំ​ ​ជា​អ្នកគ្រប់គ្រង​ឃ្លាំង​នៅ​រោងចក្រ​ផលិត​ឱសថ​ J​i​an​g​x​i​ 3​L​ ​បាន​និយាយ​ថា​ ​ប្រាក់ឈ្នួល​គោល​របស់​គាត់​គឺ​៥​០​០​ដុល្លារ​ ​ហើយនឹង​ច្រើនជាង​នេះ​ ​ជាមួយនឹង​ប្រាក់​បន្ថែម​ម៉ោង​ ​និង​ប្រាក់​ផ្សេងៗ​ទៀត​។​

​គាត់​បាន​បន្ត​ថា​ “​ធ្វើការ​នៅ​រោងចក្រ​ ​ខ្ញុំ​មាន​ប្រាក់ចំណូល​សមរម្យ​ ​ដូច្នេះ​ ​ខ្ញុំ​អាច​ចិញ្ចឹម​គ្រួសារ​ ​និង​សន្សំប្រាក់​ខ្លះ​ដើម្បី​ទិញ​របស់​ដែល​ខ្លួន​ចូលចិត្ត​ ​ហើយ​ថ្មីៗ​នេះ​ ​ខ្ញុំ​ទើប​តែ​ទិញ​ម៉ូតូ​ថ្មី​”​។​

​គាត់​បាន​បន្ថែម​ថា​ “​ជាមួយនឹង​ការងារ​នេះ​ ​ជីវភាព​របស់​ខ្ញុំ​បាន​ប្រសើរ​ឡើង​ច្រើន​ ​ដោយសារ​រោងចក្រ​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ ​និង​អាហារ​ដល់​ពួកយើង​ ​ដូច្នេះ​ហើយ​ខ្ញុំ​អាច​កាត់បន្ថយ​ការ​ចំណាយ​បាន​ច្រើន​” ​។​

​គាត់​បាន​លើកឡើង​ទៀត​ថា​តំបន់​សេ​ដ្ឋិ​កិច្ច​ពិសេស​ក្រុង​ព្រះ​ស៊ី​ហ​នុ​គឺ​សំខាន់​សម្រាប់​កម្មករ​ក្នុងស្រុក​ ​ដោយសារ​រោងចក្រ​របស់​ខ្លួន​មិន​ត្រឹមតែ​ផ្តល់​ការងារ​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ផ្តល់​អាហារ​ ​និង​កន្លែង​ស្នាក់​នៅ​ទៀត​ផង​។​

​គាត់​បាន​និយាយ​ទៀត​ថា​ “​ខ្ញុំ​សូម​អរគុណ​អ្នក​វិនិយោគ​ចិន​ ​ដែល​បាន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ ​ជាពិសេស​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ​ពីព្រោះ​ការ​វិនិយោគ​របស់​ពួកគេ​បាន​ជួយ​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់យើង​បាន​ច្រើន​” ​។​

យៀ​ក​ ឈី​ត​ ​អ្នកដឹកនាំ​ក្រុម​ត្រួតពិនិត្យ​គុណភាព​នៅ​រោងចក្រ​ផលិត​ផលិតផល​ឱសថ​ J​i​an​g​x​i​ 3​L​ ​បាន​និយាយ​ថា​ ​ការងារ​នេះ​អាច​ឱ្យ​គាត់​រក​ប្រាក់ចំណូល​បាន​ច្រើនជាង​៧​០​០​ ​ដុល្លារ​ក្នុង​មួយ​ខែ​។​

​គាត់​បាន​ប្រាប់​ X​in​h​u​a​ ​ថា​ “​ការងារ​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ខ្ញុំ​ប្រសើរ​ឡើង​ច្រើន​” ​។​ ​«​ឥឡូវនេះ​ខ្ញុំ​មាន​លុយ​ទិញ​របស់​ដែល​ខ្ញុំ​ត្រូវការ​»​។​

​ស្ថិតនៅ​ចម្ងាយ​ប្រហែល​២​០​ ​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​គឺជា​តំបន់​ឧស្សាហកម្ម​ដ៏​ធំបំផុត​បើ​និយាយ​ពី​ទំហំ​ ​និង​ភាព​មមាញឹក​របស់​វា​។​

​គី​ ​ខេង​ ​អាយុ​ ​៣​៨​ឆ្នាំ​ ​ជា​អ្នក​លក់​ភេសជ្ជៈ​ ​និង​គ្រឿងទេស​ក្នុង​តំបន់​នេះ​ ​បាន​និយាយ​ថា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​ស៊ី​ហ​នុ​បាន​ប្រែក្លាយ​អតីត​ភូមិ​នេសាទ​ទៅជា​ទីក្រុង​ដ៏​អ៊ូអរ​ ​ពោរពេញ​ដោយ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ល្អ​ ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​ ​ហាង​ទូរស័ព្ទ​ ​ហាងកាត់សក់​ ​ទី​ផ្សារ​ ​និង​ភោជនីយដ្ឋាន​។​

​គាត់​បាន​បន្ត​ថា​៖​ ​«​ខ្ញុំ​សប្បាយចិត្ត​នឹង​ការ​អភិវឌ្ឍ​របស់​តំបន់​នេះ​ព្រោះ​កា​រលក់​នៅ​ទីនេះ​ល្អ​​​ជាង​កន្លែងផ្សេង​ទៀត​ ​ដូច្នេះ​ចំណូល​របស់​ខ្ញុំ​ក៏​ខ្ពស់​ដែរ​។​ ​«​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មានកម្ម​ករ​ ​និង​រោងចក្រ​ច្រើន​ ​ហើយ​កា​រលក់​របស់​ខ្ញុំ​គឺ​ល្អ​គួរសម​»​។​

​គាត់​បាន​បន្ថែម​ថា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​ស៊ី​ហ​នុ​បាន​នាំមក​នូវ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​កម្មករ​ក្នុងស្រុក​ ​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​។​

C​hen​ Ju​an​ ​អ្នកគ្រប់គ្រង​រោងចក្រ​ J​i​an​g​x​i​ 3​L​ ​Medical​ ​Product​s ​បាន​និយាយ​ថា​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​បាន​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ ​ការ​បណ្តុះបណ្តាល​បុគ្គលិក​ ​និង​កេរ្តិ៍ឈ្មោះ​ល្អ​សម្រាប់​សហគ្រាស​នៅ​ក្នុង​តំបន់​។​

​គាត់​បាន​ប្រាប់​X​in​h​u​a​ថា​ “​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​អត្ថប្រយោជន៍​ក្រុមហ៊ុន​របស់យើង​។​ ​ដោយ​ផ្អែកលើ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ ​ការ​បណ្តុះបណ្តាល​បុគ្គលិក​ ​និង​កេរ្តិ៍ឈ្មោះ​ ​ក្រុមហ៊ុន​របស់យើង​បាន​ទទួល​ភាគ​លាភ​ពី​គំនិត​ផ្តួចផ្តើម​នេះ​” ​។​

​លោក​ C​hen​ J​i​an​gang​អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​ស៊ី​ហ​នុ​បាន​និយាយ​ថា​ ​ទំហំ​នៃ​ការនាំចូល​ ​និង​នាំចេញ​ឆ្លងកាត់​តំបន់​នេះ​បាន​កើន​ឡើង​ដល់​ ​២​.7​៧​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​១​០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​៣​៣​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

​លោក​បាន​ប្រាប់​ X​in​h​u​a​ ​ថា​ “​ទំហំ​នៃ​ការនាំចូល​ ​និង​ការនាំចេញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ចំនួន​ ​៧​.​១​៣​ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​។​ “​សមិទ្ធិ​ផល​នេះ​ពិតជា​អស្ចារ្យ​ណាស់​។​ ​អាច​និយាយ​បាន​ថា​ការ​វិនិយោគ​របស់​សហគ្រាស​របស់យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំមក​នូវ​ការ​អភិវឌ្ឍន៍​ដល់​ប្រជាជន​ក្នុង​តំបន់​ផង​ដែរ​”​។​

​លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ជាមធ្យម​កម្មករ​ដែល​ធ្វើការ​នៅ​សួន​ឧស្សាហកម្ម​អាច​​​រកចំណូល​បានជា​ង​៣​០​០​ ​ដុល្លារ​ក្នុង​មួយ​ខែ​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​ស៊ី​ហ​នុ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​៨​ ​ហើយ​រំពឹង​ថា​នឹង​អាច​ទទួល​សហគ្រាស​រហូតដល់​៣​០​០​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​ ​ដែល​បង្កើត​ការងារ​រហូតដល់​១​០​០​.​០​០​០​កន្លែង​។​X​in​h​u​a

Related Posts

Previous Article

ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​នៅតែ​ជា​អាទិភាព​សម្រាប់​កម្ពុជា​

Next Article

នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បញ្ជាក់​ជាថ្មី​អំពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​អា​ស៊ាន​-​ជប៉ុន​នៅ​ខែក្រោយ​