​ក្រុមហ៊ុន​ ​Fresh​Start​ ​Energy​ ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

Khmer Times Share:

​នៅ​រសៀល​ថ្ងៃ​ទី​០​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​លោក​ ​Mar​i​o ​V​e​cc​h​i​o ​អគ្គនាយក​ប្រតិបត្តិ​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Fresh​Start​ ​Energy​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​ក្នុងឱកាសនៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អា​ស៊ាន​-​អូស្ត្រាលី​ ​នៅ​ទីក្រុង​មែ​ល​ប៊​ន​ ​ប្រទេស​អូស្ត្រាលី​។​

​យោង​តាម​លទ្ធផល​នៃ​ជំនួប​ដែល​ត្រូវ​បាន​បង្ហោះ​តាម​តេឡេក្រាម​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​ក្នុងឱកាសនៃ​កិច្ចប្រជុំ​នេះ​ ​លោក​ ​Mar​i​o ​V​e​cc​h​i​o ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​បាន​ចំណាយ​ពេលវេលា​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​។​

​នាយក​ប្រតិបត្តិ​បាន​ជម្រាប​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អំពី​វឌ្ឍនភាព​អាជីវកម្ម​របស់​ ​ក្រុមហ៊ុន​ ​Fresh​Start​ ​Energy​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ ​Fresh​Start​ ​ដែល​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​និង​ប្រទេស​ផ្សេងទៀត​ដូចជា​សិង្ហបុរី​ ​និង​ប្រទេស​ថៃ​ ​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់​អគ្គិសនី​នៅ​ក្នុង​សាលារៀន​ ​មន្ទីរពេទ្យ​ ​និង​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​។​

​លោក​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការប្រើប្រាស់​អគ្គិសនី​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​គុណភាព​ខ្ពស់​ ​និង​សន្សំសំចៃ​។​ ​លោកនាយក​ប្រតិបត្តិ​ ​បាន​បង្ហាញ​ពី​ចេតនា​ចង់​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​នាំ​យក​បច្ចេកវិទ្យា​ទំនើប​មក​គ្រប់គ្រង​ការប្រើប្រាស់​អគ្គិសនី​។​

​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្វាគមន៍​ ​និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ ​និង​ថ្លែង​អំណរគុណ​ដល់​ ​ក្រុមហ៊ុន​ ​Fresh​Start​ ​Energy​ ​ដែល​មានបំណង​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​សង្កត់ធ្ងន់​ថា​ ​គោលដៅ​របស់​កម្ពុជា​មិន​ត្រឹមតែ​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ ​និង​រដ្ឋាភិបាល​ ​និង​ការ​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​ការ​ផ្សារភ្ជាប់​វិ​ស​័​យ​ឯកជន​ ​និង​សាធារណៈ​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​។​

​ទាក់ទង​នឹង​វិ​ស​័​យ​ថាមពល​ ​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រទេស​ជាច្រើន​ក្នុង​ក្របខ័ណ្ឌ​តំបន់​ ​និង​ពិភពលោក​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​វិ​ស​័​យ​ថាមពល​ ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍន៍​វិ​ស​័​យ​ថាមពល​នេះ​ផង​ដែរ​។​

​លើស​ពី​នេះ​ ​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​នានា​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​ដើម្បីឲ្យ​ស្ថាប័ន​ទាំងពីរ​ជួយ​សម្រួល​ ​និង​គាំទ្រ​ក្នុង​ការរៀបចំ​ ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

Related Posts

Previous Article

​សហគ្រិន​វ័យក្មេង​ក្នុងស្រុក​ស្វែងរក​ឱកាស​ អាជីវកម្ម​នៅ​ប្រ​ទេស​ឥណ្ឌូ​នេ​ស៊ី​

Next Article

​ក្នុងរយៈពេល​ ​២​ ​ខែ​ដំបូង​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ក​ម្សាន្ត​នៅ​តំបន់​អង្គរ​បាន​កើន​ឡើង​ ​៥​០​ ​ភាគរយ​