កិច្ច​ប្រជុំ​កំពូល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ នឹង​ជំរុញ​កំណើន​វិស័យ​វាយនភ័ណ្ឌ

Khmer Times Share:

កិច្ច​ប្រជុំ​កំពូល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ (SEA-Cambodia 2024) គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី១៤ ដល់ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលនេះមានគោលបំណងលើកឡើងពីនិន្នាការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើប្រធានបទដូចជា គោលនយោបាយ យុទ្ធសាស្ត្រផ្តល់ប្រភព ឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រោងចក្រក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

Fibre2Fashion គឺជាដៃគូចំណេះដឹងសម្រាប់ព្រឹត្តិការណ៍នេះ។

កិច្ច​ប្រជុំ​កំពូល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ ដែលជាកិច្ចប្រជុំកំពូលផ្នែកវាយនភណ្ឌ និងសំលៀកបំពាក់ដ៏មានឥទ្ធិពលឈានមុខគេ ដែលគ្របដណ្តប់តំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កិច្ចប្រជុំកំពូលនេះមានគោលបំណងផ្តល់ឱកាសសម្រាប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់ឧស្សាហកម្មដើម្បីដណ្តើមយកអាជីវកម្មវាយនភណ្ឌ និងសំលៀកបំពាក់ និងធានាបាននូវកំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំកំពូលនេះនឹងចាប់យកឱកាស និងនិន្នាការថ្មីបំផុត រួមជាមួយនឹងការចែករំលែកឧត្តម្មានុវត្ត ដើម្បីពន្លឿនការធ្វើឱ្យប្រសើរឡើង និងការអភិវឌ្ឍន៍ឧស្សាហកម្ម។ ព្រឹត្តិការណ៍នេះមានចំនួនបួនវគ្គក្រោមប្រធានបទដូចជា គោលនយោបាយ ស្ថានភាពបច្ចុប្បន្ននិងឱកាស យុទ្ធសាស្ត្រផ្តល់ប្រភព និងឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រោងចក្រក្នុងស្រុក កម្លាំងពលកម្ម និងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងខ្សែច្រវ៉ាក់តម្លៃវាយនភ័ណ្ឌរាងជារង្វង់ អ្នករៀបចំ GodiAsia និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយ។

សន្និសីទនាពេលខាងមុខ នឹងពិភាក្សាលើ ‘ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងខ្សែច្រវ៉ាក់តម្លៃវាយនភ័ណ្ឌរាងជារង្វង់’ ‘ផលិតនៅកម្ពុជា៖ ការបកស្រាយយ៉ាងស៊ីជម្រៅនៃគោលនយោបាយវិនិយោគចុងក្រោយរបស់រដ្ឋាភិបាលលើឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា’ និង ‘ការវិភាគតម្លៃ និងផែនទីបង្ហាញផ្លូវទៅកាន់យុទ្ធសាស្ត្រផលិតកម្មដែលមានតុល្យភាព ក្នុងឧស្សាហកម្មវាយនភណ្ឌ និងសំលៀកបំពាក់របស់កម្ពុជា។

ប្រធានបទផ្សេងទៀតនឹងរួមមាន ‘ទស្សនវិស័យឆ្នាំ២០៣០ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងសំលៀកបំពាក់កម្ពុជា ការវិភាគស៊ីជម្រៅនៃផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនលើឧស្សាហកម្មកម្ពុជា ស្ថានភាពបច្ចុប្បន្ន និងនិន្នាការសំខាន់ៗនៃប្រភពសំលៀកបំពាក់អាស៊ី និងឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

កិច្ចពិភាក្សានេះក៏នឹងផ្តោតលើការចំណាយលើការផលិតសម្លៀកបំពាក់នៅកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ការចែករំលែកករណីនៃការវិនិយោគ និងការសាងសង់រោងចក្រនៅកម្ពុជានិន្នាការថ្មីៗ និងការអនុវត្តក្នុងនវានុវត្តន៍បច្ចេកវិទ្យា ការអភិវឌ្ឍន៍បៃតង និងប្រកបដោយនិរន្តរភាពក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍’ និងនិរន្តរភាពវាយនភ័ណ្ឌ និងការផ្តល់ប្រភពដែលមានទំនួលខុសត្រូវនៅអាស៊ី’។

វាគ្មិន​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​សន្និសីទ​នោះ​រួម​មាន​តំណាង​មក​ពី​ក្រសួង​ពាណិជ្ជកម្ម លោកGiles Fowler នាយកប្រតិបត្តិការផលិតកម្មអាស៊ីអាគ្នេយ៍នៅ VF Corporation លោក ខេន លូ អគ្គលេខាធិការ TAFTAC និងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វាគ្មិនគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន លោក Rob Fessele មកពី Adidas លោក Chen Weikang មកពីក្រុមប្រឹក្សាជាតិវាយនភណ្ឌ និងកាត់ដេរចិន តំណាងមកពី Decathlon VN, Marks and Spencer, Coats Digital, Li & Fung Limited, MAS Holdings, Asmara International Limited, Worldwide Responsible Accredited Production, Bao minh Textile JSC, bluesign technologies AG; និងអ្នកស្រី Rachel Vanessa Tan ប្រធានផ្នែកនិរន្តរភាព-អាស៊ីអាគ្នេយ៍នៅ H&M ។

ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា​គឺ​ជា​វិស័យ​មួយ​ដែល​មាន​ការ​រីក​ចម្រើន​លឿន​បំផុត​ក្នុង​ពិភពលោក។ ប្រទេសកម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវថ្មីមួយនៅថ្ងៃទី១៧ ខែមីនា ដើម្បីកែលម្អឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់របស់ខ្លួន ដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ដែលមានចំនួនជាងមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ឧស្សាហកម្ម​កាត់ដេរសំលៀកបំពាក់ស្បែកជើង និងផលិតផល​ធ្វើ​ដំណើរ​​ មានចំនួន ៥៧ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។ វាមានតម្លៃ ១២,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២ និងកើនឡើង ១៤,៩ភាគរយ ពី ១១ប៊ីលានដុល្លារកាលពីឆ្នាំមុន។ នៅទូទាំងពិភពលោក កម្ពុជាគឺជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរធំជាងគេទី៩។ ធុរកិច្ចនានាគួរតែមើលឱកាសថ្មីៗ ដើម្បីរីកចម្រើនពីការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកវិស័យវាយនភណ្ឌ និងសំលៀកបំពាក់ដែលមានតម្លៃខ្ពស់ជាងមុន។ Fibre2Fashion News Desk (NB)

Related Posts

Previous Article

រដ្ឋនិងវិស័យឯកជនជួបគ្នាពិភាក្សារកដំណោះស្រាយក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប

Next Article

កិច្ចព្រមព្រៀងចំនួន៥ ត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥