ចិន​ត្រៀម​ខ្លួន​ក្នុង​ការ​បន្ត​គាំទ្រ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧​

Share:

គណបក្សកុម្មុយនិស្ត​ចិន​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​បន្ត​គាំទ្រ​ដំណាក់កាល​ទី​១​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧​។​

​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​Ca​i​ Q​i​ ​សមាជិក​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍ ​នៃ​ការិយាល័យនយោបាយ​ ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុ​យ​នី​ស្ដ​ចិន​ ​និង​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​ទូទៅ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុ​យ​នី​ស្ដ​ចិន​នៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៧​ ​ខែ​តុលា​ឆ្នាំ​២​០​២​៣​2023 ​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​ឯក​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​៣​»​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​អំណរគុណ​ដល់​គណបក្ស​ ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ចិន​ ​ដែល​បាន​ជួយ​ដល់​ការ​អភិវឌ្ឍន៍សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ ​ឯកឧត្តម​បណ្ឌិត​បាន​បន្ត​ទៀត​ថា​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន​ពីរ​លើករួច​មក​ហើយ​បន្ទាប់ពី​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​ Q​i​ ​បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោកនាយក​រដ្ឋ​ម​ន្រ្តី ​និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ហើយ​បាន​សម្តែង​នូវ​ទំនុក​ចិត្ត​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដំណើរការ​កសាង​សហ​គម​កម្ពុជា​-​ចិន​ ​ដែល​មានជោគវាសនា​រួមគ្នា​នឹង​ត្រូវ​បាន​ពង្រឹង​ ​និង​ពង្រីក​បន្ថែម​ទៀត​។​ ​លោក​ក៏បាន​រំលឹក​ពី​សមិទ្ធិ​ផល​ដ៏​ត្រចះត្រចង់​ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​រវាង​កម្ពុជា​ ​និង​ចិន​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ​ ​ដូចជា​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ ​និង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិ​ត​។​A​K​P

Related Posts

Previous Article

​រដ្ឋាភិបាល​តួ​ក​គី​ផ្តល់​កង់​ចំនួន​១​៥​០​គ្រឿង​ដល់​សិស្ស​ក្រីក្រ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​

Next Article

កម្ពុជា​ទទួល​បាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន​ ​៣​.​៧​ ​លាន​នាក់​ក្នុងរយៈពេល​ ​៩​ ​ខែ​ដំបូង​