នគរបាល​ទីក្រុង​ហូ​ជី​មិញ​បាន​បង្ក្រាប​ករណី​រត់​ពន្ធ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ ​១​២​លាន​ដុល្លារ​ពី​កម្ពុជា​

Share:
​រូបភាព​នេះ​បង្ហាញ​ពី​នគរបាល​ទីក្រុង​ហូ​ជី​មិញ​កំពុង​អនុវត្ត​ដីកាចាប់ខ្លួន​ជន​ឈ្មោះ​N​go​ ​Tan​ ​D​at​មេ​ក្លោង​ក្រុម​រត់​ពន្ធ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ពី​ប្រទេស​កម្ពុជា​កាល​ថ្ងៃ​ទី​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​។​រូបថត​៖​ ​នគរបាល​ទីក្រុង​ហូ​ជី​មិញ​

នគរបាល​ទីក្រុង​ហូ​ជី​មិញ​បាន​ឃាត់ខ្លួន​សមាជិក​ពីរ​នាក់​នៃ​ក្រុម​រត់​ពន្ធ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​រាប់​ម៉ឺន​គ្រឿង​ ​រួម​មាន​ស្មា​ត​ហ្វូ​ន​ ​កុំព្យូទ័រ​យួរ​ដៃ​ ​និង​ថេប្លេ​ត​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​១​២​ ​លាន​ដុល្លារ​ពី​ប្រទេស​កម្ពុជា​។​

​នគរបាល​បាន​រាយការណ៍​កាលពី​ថ្ងៃសៅរ៍​ថា​ ​ខ្លួន​បាន​អនុវត្ត​នីតិវិធី​ដើម្បី​កាត់ទោស​បុរស​ពីរ​នាក់​ដែល​មានឈ្មោះ​ថា​N​go​ ​Tan​ ​D​at​អាយុ​៤​២​ ​ឆ្នាំ​ ​និង​ N​guy​e​n ​Van​ ​G​i​an​g​អាយុ​ ​៣​៧​ ​ឆ្នាំ​ ​ពី​បទ​រត់​ពន្ធ​។​

​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​មួយ​ស​ប្តាហ៍​បន្ទាប់ពី​នគរបាល​បាន​ស៊ើប​អង្កេត​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​G​i​an​g​ដែល​បាន​កំពុង​រៀបចំ​ដឹកជញ្ជូន​ប្រអប់​ទូរស័ព្ទ​ដៃ​ជាច្រើន​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ទៅកាន់​ឃ្លាំង​មួយ​ក្នុង​សង្កាត់​៨​ ​នៃ​ទីក្រុង​ហូ​ជី​មិញ​ ​បន្ទាប់ពី​ទទួល​បាន​ឧបករណ៍​ទាំងនោះ​ពី​អ្នក​ដឹកជញ្ជូន​។​

​ម​ន្រ្តី​នគរបាល​បាន​រឹបអូស​យក​ទូរស័ព្ទ​ខុសច្បាប់​ ​និង​នាំ​ ​G​i​an​g​ទៅកាន់​ឃ្លាំង​ដែល​ពួកគេ​បាន​រក​ឃើញ​ទូរស័ព្ទ​ ​i​Phone​ ​ចំនួន​ ​៣​,​៩​៤​៨​ ​គ្រឿង​ ថេ​ប​ប្លេ​ត​ចំនួន​ ​៣​ ​គ្រឿង​ ​ឧបករណ៍​កំណត់​ទីតាំង​ចំនួន​២​០​ ​និង​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​១​ ​គ្រឿង​ ​ដែល​សុទ្ធតែ​មិន​មាន​ឯកសារ​បញ្ជាក់​អោយ​បាន​ត្រឹមត្រូវ​។​

​នគរបាល​បាន​រឹបអូស​វត្ថុ​ទាំងអស់​នេះ​ដែល​មាន​តម្លៃ​ប្រហែល​១​,​២​២​ ​លាន​ដុល្លារ​ ​ដើម្បី​ស៊ើប​អង្កេត​បន្ត​។​

​បន្ទាប់ពី​G​i​an​g​បាន​ផ្តល់​សក្ខីកម្ម​ ​នគរបាល​ក៏បាន​ឃាត់ខ្លួន​ ​D​at​ដែល​ជា​មេ​ក្លោង​ទិញ​និង​ដឹកជញ្ជូន​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីក្រុង​ហូ​ជី​មិញ​ដើម្បី​ដាក់​លក់​តាំងពី​ខែ​ធ្នូ​ឆ្នាំ​២​០​២​១​។​

​D​at​បាន​សារភាព​ថា​ ​ក្រុម​របស់​ខ្លួន​ ​រួម​ទាំង​សមាជិក​ម្នាក់ទៀត​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​រត់​ពន្ធ​ទូរសព្ទ​ដៃ​ ​កុំព្យូទ័រ​យួ​ដៃ​ ថេ​ប​ប្លេ​ត​ ​និង​ឧបករណ៍​ផ្សេងៗ​ជាង​ ​២​២​,​០​០​០​ ​គ្រឿង​ ​ដែល​មាន​តម្លៃ​សរុប​១​២​.​២​៣​ ​លាន​ដុល្លារ​។​

​នគរបាល​កំពុង​តាមដាន​សមាជិក​ផ្សេងទៀត​នៃ​ក្រុម​នេះ​ក៏ដូចជា​អ្នក​ដែល​បាន​ទិញ​របស់​រត់​ពន្ធ​ទាំងនេះ​ផង​ដែរ​។​T​uo​it​r​e​ ​news

Related Posts

Previous Article

ស្ថាបនិក​ ​F​A​P​W​៖​ ​ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ ​«​សន្និបាត​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​លើក​ទី​៣​៩​ ​ឆ្នាំ​២​០​២​៦​»​ ​បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ ​និង​ឥទ្ធិពល​របស់​កម្ពុជា​

Next Article

ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ក​ម្សាន្ត​នៅ​កម្ពុជា​កើន​ឡើង​ដល់​២​១​១​%