សម្តេចតេជោ ហ៊ុន សែន ​ផ្តល់យោបល់ដល់អ្នក​វិនិយោគ​ជប៉ុនអោយពិចារណាវិនិយោគលើវិស័យសំខាន់ចំនួន២

Khmer Times Share:

សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជំរុញអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនលើវិស័យសំខាន់ៗចំនួនពីរនៅកម្ពុជា រួមមាន ការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម និងបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា រោងចក្រដំឡើងរថយន្ត គ្រឿងបង្គំអេឡិចត្រូនិក ថាមពល ជាដើម។

សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងដូច្នេះ ​​ខណៈ​ដែល​សម្តេច​បាន​ទទួល​ជួប​សម្តែងការគួរសមពីសំណាក់លោក Fumiaki Takahashi ប្រធាន​សមាគម​ជប៉ុន-កម្ពុជានៅ​វិមាន ៧ មករា ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ។

លោក Fumiaki Takahashi បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីគម្រោងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម មកកាន់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា និងការត្រៀមបាញ់កាំជ្រួច ដើម្បីប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងខែវិច្ឆិកា។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបានរំលឹកភាគីជប៉ុនអំពីចក្ខុវិស័យនៃការបង្កើតសន្តិសុខស្បៀងក្នុងតំបន់មេគង្គ ដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្ម និងគំនិតផ្តួចផ្តើមបង្កើតសមាគមអ្នកនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករ៕ AKP-C.Nika

Related Posts

Previous Article

ខាន់ ជេសា មោទនាភាពជាខ្មែរចូលរួមក្នុងកម្មវិធីប្រកួត ONE Fight Night 14

Next Article

អ៊ុយក្រែនចាប់អារម្មណ៍នឹងបទពិសោធន៍របស់កម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ក្នុងវិស័យដោះមីន