កម្ពុជា​ ​និង​វៀតណាម​ជំរុញ​ការ​តភ្ជាប់​ដឹកជញ្ជូន​

Share:

​វៀតណាម​ ​និង​កម្ពុជា​នឹង​ពង្រឹង​ការ​តភ្ជាប់​សេដ្ឋកិច្ច​ ​ជាពិសេស​ការ​តភ្ជាប់​ការ​​​ដឹកជញ្ជូន​រវាងប្រទេស​ទាំងពីរ​ ​បង្កើត​លក្ខខណ្ឌ​ចាំបាច់​សំខាន់​ៗ​ជាមុន​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិ​ស័​យ​ផ្សេងៗ​ទៀត​។​

​ការ​ឯកភាព​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​មែ​ល​ប៊​ន​ ​ប្រទេស​អូស្ត្រាលី​ ​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​មីនា​ ​ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​លោក​ ​P​ham​ ​M​in​h​ ​Chin​h​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ពិសេស​អា​ស៊ាន​-​អូស្ត្រាលី​ ​ដើម្បី​រំលឹក​ខួប​ ​៥​០​ឆ្នាំ​នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​។​

​លោក​ ​លោក​ ​P​ham​ ​M​in​h​ ​Chin​h​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​បាន​អប​អរសាទរ​កម្ពុជា​ដែល​បាន​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នា​ពេលថ្មីៗនេះ​ដោយ​ជោគជ័យ​ ​ដោយ​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​បញ្ជាក់​ពី​តួនាទី​ដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​។​

​លោក​បាន​ផ្ញើ​សារ​សួរសុខទុក្ខ​ជូន​ចំពោះ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត​នៃ​គណបក្សប្រជាជន​កម្ពុជា​ ​ហើយ​បាន​ពាំ​នាំ​នូវ​ការគោរព​ជូនពរ​របស់​អគ្គលេខាបក្ស​ N​guy​e​n ​P​huT​ron​g​ ​និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​វៀតណាម​ ​ជូន​ចំពោះ​ព្រះករុណា​ ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​និង​សម្តេច​តេជោ ​ហ៊ុន​ ​សែន​។​

​នាយករដ្ឋមន្ត្រី​វៀតណាម​ក៏បាន​អប​អរសាទរ​ដល់​កម្ពុជា​ចំពោះ​សមិទ្ធិ​ផល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​សម្រេច​បាន​ក្នុ​ពេលថ្មីៗនេះ​ដែរ​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្តែង​នូវ​សេចក្តីរីករាយ​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​វិជ្ជមាន​ ​និង​ស្ថិរភាព​នៃ​ទំនាក់ទំនង​វៀតណាម​-​កម្ពុជា​នា​ពេលថ្មីៗនេះ​ ​ដោយ​បាន​កត់​សម្គាល់​ថា​ ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​រក្សា​បាន​នូវ​ដំណើរ​ទស្សនកិច្ច​ជា​ទៀងទាត់​ ​និង​ទំនាក់ទំនង​ក​ម្រិ​ត​ខ្ពស់​ ​ខណៈ​ដែល​យន្ត​ការកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បង្ហាញ​ថា​មាន​ប្រសិទ្ធ​ភាព​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​បង្កើន​ប្រសិទ្ធ​ភាព​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​-​វិនិយោគ​ ​និង​ទន្ទឹម​នឹង​នោះ​ ​ដើម្បី​ជំរុញ​ការ​តភ្ជាប់​រវាង​សេដ្ឋកិច្ច​ទាំងពីរ​ ​ជាពិសេស​ការ​តភ្ជាប់​ការ​​​ដឹកជញ្ជូន​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ផ្សេងៗ​ទៀត​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​សម្របសម្រួល​ ​និង​អនុវត្ត​កិច្ចព្រមព្រៀង​ ​និង​យន្ត​ការដែល​មានស្រាប់​លើ​វិ​ស័យ​ការពារ​ជាតិ​ ​និង​សន្តិសុខ​ ​ព្រមទាំង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​បំ​ពេញការ​ងារ​ដែល​នៅ​សេសសល់​ ​១​៦​% ​នៃ​ការ​បោះបង្គោល​ព្រំដែន​ ​ដើម្បី​កសាង​ព្រំដែន​សន្តិភាព​ ​មិត្តភាព​ ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​បាន​លើកឡើង​ថា​ ​កម្ពុជា​នឹង​បន្ត​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ធុរកិច្ច​វៀតណាម​ក្នុង​ការ​វិនិយោគ​ ​និង​ធ្វើអាជីវកម្ម​ដោយ​ជោគជ័យ​នៅ​កម្ពុជា​។​

​លោក​បាន​ស្នើ​ឱ្យ​បង្កើន​ជើង​ហោះហើរ​ត្រង់​រវាងប្រទេស​ទាំងពីរ​ ​ដើម្បី​បង្កើន​ទំនាក់ទំនង​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាងប្រទេស​ទាំងពីរ​ ​ក៏ដូចជា​ជាមួយ​ឡាវ​ ​និង​ថៃ​ ​ដើម្បី​តភ្ជាប់​ចរាចរណ៍​ ​និង​ទាញ​យក​សក្តានុពល​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ ​ផង​ដែរ​។​V​O​V​

Related Posts

Previous Article

ក្រសួង​ពាណិជ្ជកម្ម​៖​ ​ការនាំចេញ​របស់​កម្ពុជា​កើន​ឡើង​ ​បើ​ទោះបីជា​តម្រូវ​ការ​ពិភពលោក​ធ្លាក់ចុះ​ក៏ដោយ​

Next Article

​រដ្ឋសភា​កម្ពុជា​ស្នើ​សភា​និយាយ​ភាសាបារាំង​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផ្នែក​ភាសាបារាំង​