​អូស្ត្រាលី​ជួយ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍​សម្រាប់​បង្ការ​ជំងឺឆ្លង​នៅ​កម្ពុជា​

Share:

​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​នា​ថ្ងៃសុក្រ​ថា​ ​អូស្ត្រាលី​បាន​គាំទ្រ​កម្មវិធី​ ​In​do​P​a​c​Lab​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​ប៉ា​ពួញូហ្គីណេ ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍​សម្រាប់​ការ​ធ្វើ​តេ​ស្ត​រក​មេរោគ​អេដស៍​ ​របេង​ ​គ្រុនចាញ់​ ​និង​កូ​វី​ដ​-​១​៩​។​

​វេទិកា​៣​ប្រទេស​ស្តីពី​ ​In​do​P​a​c​Lab​ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ទី​ក្រុងភ្នំពេញ​នា​ពេលថ្មីៗនេះ​ ​ដែល​ភាគី​ពាក់ព័ន្ធ​មកពី​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​ប៉ា​ពួញូហ្គីណេ ​បាន​ជួបប្រទះ​ ​និង​ឆ្លុះបញ្ចាំង​ពី​និរន្តរភាព​ ​និង​ការ​​​ដឹកនាំ​ជាតិ​។​

​ប្រភព​បាន​គូស​បញ្ជាក់​ថា​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​កម្មវិធី​ក្រោម​ភាពជា​ដៃគូ​ជាមួយ​ក្រសួងសុខាភិបាល​ ​បាន​កាត់បន្ថយ​ពេលវេលា​នៃ​ការ​ធ្វើ​តេ​ស្ត​រក​មេរោគ​អេដស៍​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​ ​និង​បង្ហាញ​ទារក​ពី​រយៈពេល​ជាង​ពីរ​ស​ប្តាហ៍​មក​នៅ​ត្រឹម​ប្រមាណ​ប្រាំ​ម៉ោង​។​

​បន្ទាប់ពី​កម្មវិធី​សាកល្បង​ប្រកបដោយជោគជ័យ​ដែល​គាំទ្រ​ដោយ​ប្រទេស​អូស្ត្រាលី​តាមរយៈ​ ​In​do​P​a​c​Lab​ ​ក្រោម​មូលនិធិ​សកល​ ​កម្ពុជា​នឹង​ដាក់​ចេញ​នូវ​វិធីសាស្ត្រ​ធ្វើ​តេ​ស្ត​ថ្មីៗ​ទូទាំង​ប្រទេស​ ​ដើម្បី​កាត់បន្ថយ​ពេលវេលា​នៃ​ការ​ធ្វើ​តេ​ស្ត​រក​មេរោគ​អេដស៍​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ ​និង​ទារក​ដើម្បី​ឱ្យ​ទទួល​បាន​លទ្ធផល​ក្នុង​ថ្ងៃ​តែមួយ​។​
​A​K​P

Related Posts

Previous Article

ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅតែ​រឹង​មាំ​ ​ខណៈ​តម្រូវ​ការ​សកល​ធ្លាក់ចុះ​

Next Article

​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​ទទួល​ជួប​អនុ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ចិន​