ប្រទេស​ចិន​ចែករំលែក​នូវ​ឱកាស​ជាមួយ​កម្ពុជា​ ​និង​ពិភពលោក​តាម​រយៈផ្លូវ​សូត្រ​សមុទ្រ​

Share:
ភ្ញៀវ​ចូលរួម​សន្និសីទ​ផ្លាស់ប្តូរ​ទស្សនកិច្ច​អភិបាល​ក្រុង​ឆ្នាំ​២​០​២​៣​ ​ស្តីពី​ឥទ្ធិពល​ទីក្រុង​ផ្លូវ​សូត្រ​សមុទ្រ​នៅ​ក្រុង​W​e​n​z​h​ou ​ខេត្ត​ ​Z​h​e​j​i​an​g​ ​ប្រទេស​ចិន​កាល​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​2023​។​ (X​in​h​u​a​/​H​u​an​g​ ​Z​on​g​z​h​i​)

​លោក​ ​សរ​ ​កក្កដា​ ​អភិបាល​ក្រុង​ព្រះ​សី​ហ​នុ ​បាន​និយាយ​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​ប្រវែង​១​៨​៧​គីឡូម៉ែត្រ​ ​បាន​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​រាជធានី​ភ្នំពេញ​និង​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ពី​៦​ម៉ោង​មក​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​៖​ ​«​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្ត​ព្រះ​សី​ហ​នុ​»​។​ ​«​ខ្ញុំ​សង្ឃឹម​ថា​ ​តាមរយៈ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​ ​សមិទ្ធិ​ផល​ថ្មីៗ​នឹង​បន្ត​កើតមាន​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ទៅមុខ​ទៀត​»​។​

​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ចិន​មាន​ចំនួន​ដល់​១​០​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​១​០​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​៤​,​៦​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។​

​Z​huge​ ​Y​un ​ជា​អ្នកគ្រប់គ្រង​គម្រោង​នៅ​ក្រុមហ៊ុន​ថាមពល​ថ្មី​ ​Chin​t​ ​Solar​ ​បាន​រក្សាទុក​កាក់​របស់​ប្រទេស​អេ​ហ្ស៊ីប​ដែល​មាន​​​រូប​ព្រះអាទិត្យ​នៅ​ក្នុង​ថតតុ​របស់​គាត់​។​

​គាត់​បាន​និយាយ​ថា​ “​ខ្ញុំ​បាន​នាំ​យក​កាក់​នេះ​មកពី​ប្រទេស​អេ​ហ្ស៊ីប​” ​ដោយ​រំលឹក​ពី​ការងារ​ប​ស់​គាត់​នៅ​ប្រទេស​នោះ​កាលពី​៤​ ​ឆ្នាំមុន​ ​ដែល​ពេល​នោះ​លោក​បំ​ពេញការ​ងារ​ជា​អ្នកសាង​សង់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​Ben​ban​។​

​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​Ben​ban​មាន​ទីតាំងនៅ​ភាគ​ខាងកើត​នៃ​វាលខ្សាច់​សា​ហា​រ៉ា​ ​ដែល​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ ​និង​មាន​ភ្លៀង​ធ្លាក់​តិចតួច​ពេញ​មួយ​ឆ្នាំ​។​

​លើ​ផ្ទៃដី​ប្រមាណ​ ​៣​៧​ ​គីឡូ​ម៉ែត្រការ៉េ​ ​រោងចក្រ​ថាមពល​នេះ​មាន​សមត្ថភាព​ដំឡើង​ថាមពល​សរុប​ជាង​ ​២​០​០​០​ ​មេ​ហ្គា​វ៉ាត់​។

​ក្រុមហ៊ុន​ ​Chin​t​ ​Solar​ ​រួមចំណែក​ផ្តល់​ថាមពល​ប្រមាណ​១​៦​៥​,​៥​ ​មេ​ហ្គា​វ៉ាត់​។​

​លោក​បាន​បន្ត​ថា​ “​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ ​ដែល​ជា​ប្រភព​ថាមពល​ក​កើតឡើងវិញ​ ​ដើម្បី​ផលិត​អគ្គិសនី​ ​អាច​កាត់បន្ថយ​ការ​ខ្វះខាត​ថាមពល​ក្នុងស្រុក​ ​និង​ជួយ​កែ​លម្អ​រចនា​ស​ម្ព័ន្ធ​ថាមពល​របស់​ប្រទេស​អេ​ហ្ស៊ីប​” ​ដោយ​បន្ថែម​ថា​ ស្ថា​នី​យ៍​ថាមពល​នេះ​នឹង​ដំណើរការ​រហូតដល់​២​៥​ ​ឆ្នាំ​ ​ខាងមុខ​ដោយ​ផ្តល់​ការងារ​ ​និង​ប្រាក់ចំណូល​ដល់​ប្រជាជន​ក្នុង​តំបន់​។​

​ប្រទេស​ចិន​បាន​ស្នើ​អោយ​មានការ​កសាង​ “​ខ្សែក្រវាត់​សេដ្ឋកិច្ច​តាម​បណ្តោយ​ផ្លូវ​សូត្រ​” ​នៅ​ប្រទេស​កា​ហ្សាក់​ស្ថាន​ក្នុង​ឆ្នាំ​២​០​១​៣​រួម​ប​ញ្ជូ​ល​ជាមួយនឹង​សំណើ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២​១​ដែល​ក្រោយមក​បាន​ក្លាយ​ជា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​។​

​១​០​ឆ្នាំក្រោយ​មក​ ​គម្រោង​ជាច្រើន​ដូចជា​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​Ben​ban​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ដែល​ចូលរួម​ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ដោយធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ដោយ​នាំមក​នូវ​ឱកាស​អភិវឌ្ឍន៍​ថ្មីៗ​។​

​នៅ​ក្នុង​ស​ន្និសិ​ទ​ផ្លាស់ប្តូរ​ទស្សនកិច្ច​អភិបាល​ក្រុង​ឆ្នាំ​២​០​២​៣​ ​ស្តីពី​ឥទ្ធិពល​ទីក្រុង​ផ្លូវ​សូត្រ​សមុទ្រ​ ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃសុក្រ​ដល់​ថ្ងៃសៅរ៍​នៅ​ទីក្រុង​ ​W​e​n​z​h​ou ​នៃ​ខេត្ត​ ​Z​h​e​j​i​an​g​ ​ប្រទេស​ចិន​ ​មន្ត្រី​និង​អ្នកតំណាង​ធុរកិច្ច​មកពី​ទីក្រុង​ផ្លូវ​សូត្រ​សមុទ្រ​បាន​ចែករំលែក​បទពិសោធន៍​ ​និង​ការ​អនុវត្ត​របស់​ពួកគេ​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​។

​T​sing​s​h​an​ ​Holding​ ​Group​ ​គឺជា​សហគ្រាស​ចិន​ដំបូង​គេ​បំផុត​មួយ​ ​ដែល​ចូលរួម​ក្នុង​ការ​សាងសង់​ខ្សែក្រវាត់​ ​និង​ផ្លូវ​រួមគ្នា​។​ ​

ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ការ​សាងសង់​សួន​ឧស្សាហកម្ម​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ក្នុងរយៈពេល​១​០​ឆ្នាំ​កន្លងមក​នេះ​។​ ​សួន​ឧស្សាហកម្ម​បាន​ធ្វើ​អោយ​ចំនួន​ក្រុមហ៊ុន​ចិន​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្រុមហ៊ុន​កំពុង​ស្វែងរក​កិច្ច​សហការ​បន្ថែម​ទៀត​ជាមួយ​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ​ ​ហើយ​សង្ឃឹម​ថា​នឹង​ចែករំលែក​បទពិសោធន៍​ជោគជ័យ​របស់​ខ្លួន​ជាមួយ​ដៃគូ​ជាច្រើន​ទៀត​។​

​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា​ ​ពី​ឆ្នាំ​២​០​១​៣​ដល់​ឆ្នាំ​ ​២​០​២​២​ទំហំ​នៃ​ការនាំចូល​ ​និង​នាំចេញ​រវាងប្រទេស​ចិន​ ​និង​ប្រទេស​ដៃគូ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​មាន​ចំនួន​ ​១​៩​,​១​ទ្រ៊ី​លាន​ដុល្លារ​ ​ជាមួយនឹង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​ជាមធ្យម​ ​៦​,​៤​ភាគរយ​។​ ​ការ​វិនិយោគ​ទ្វេភាគី​រវាងប្រទេស​ចិន​ ​និង​ប្រទេស​ដៃគូ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​បាន​កើន​ឡើង​ដល់​៣​៨​០​ពាន់​លាន​ដុល្លារ​ ​រួម​ទាំង​២​៤​០​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន​។​X​in​h​u​a​

Related Posts

Previous Article

ពិធី​បុណ្យអុំទូក​បាន​ឈាន​ដល់​ទី​បញ្ចប់​ជាមួយនឹង​ពិធី​ប្រគល់​រង្វាន់​

Next Article

ពិធី​បុណ្យអុំទូក​ដែល​មាន​អាយុកាល​រាប់​សតវត្ស​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​