​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​កណ្តាល​សមាគម​អតីត​យុទ្ធជន​កម្ពុជា​បង្ហាញ​ពី​សាមគ្គីភាព​រវាង​កម្ពុជា​ ​និង​វៀតណាម​

Share:
​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​។​ (​រូបថត​៖​ ​V​N​A​)

​ទីស្នាក់ការ​កណ្តាល​ថ្មី​នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​ ​កាលពី​ថ្ងៃ​ទី​៤​ ​ខែ​មករា​។​

​ពិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​រំលឹក​ខួប​លើក​ទី​៤​៥​នៃ​ជ័យ​ជម្នះ​របស់​កម្ពុជា​លើ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ (​៧​ ​មករា​)​។​

​ក្នុង​សុន្ទរកថា​ ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ​លោក​ N​guy​e​n ​H​u​y​ ​Tang​ ​បាន​សាទរ​ចំពោះ​សមិទ្ធិ​ផល​ដែល​សមាគម​អតីត​យុទ្ធជន​កម្ពុជា​សម្រេច​បាន​ក្នុងរយៈពេល​ ​១​៦​ ​ឆ្នាំ​កន្លងមក​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​ តេជោ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​ប្រធាន​ឧត្តមក្រុមប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ​ក៏ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​គន់​ ​គីម​ ​អនុប្រធាន​ ​និង​ជា​អគ្គលេខាធិការ​ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ​ដើម្បី​លើក​ក​ម្ពស់​សុខុមាលភាព​ខាង​ស​ម្ភារៈ ​និង​ស្មារតី​របស់​អតីត​យុទ្ធជន​កម្ពុជា​។​

​ឯកអគ្គរដ្ឋទូត​វៀតណាម​តែងតែ​ចាត់​ទុក​ជោគជ័យ​របស់​កម្ពុជា​ជា​ជោគជ័យ​របស់​ខ្លួន​ ​ហើយ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ចំណង​សាមគ្គីភាព​ ​និង​មិត្តភាព​ដ៏​ជិតស្និទ្ធ​រវាង​រដ្ឋ​ ​រដ្ឋាភិបាល​ ​ក្រសួង​ការពារ​ជាតិ​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​បាន​បន្ត​ថា​ ​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ​មាន​អត្ថន័យ​ដ៏​ធំធេង​ ​ដែល​បម្រើ​ជា​ភស្តុតាង​ជាក់ស្តែង​នៃ​សាមគ្គីភាព​ ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​ក្រសួង​ការពារ​ជាតិ​ទាំងពីរ​ ​និង​សមាគម​អតីត​យុទ្ធជន​។​

​លោក​ក៏បាន​ស្នើ​អោយ​មានការ​ជួយជ្រោមជ្រែង​បន្ថែម​ពី​រដ្ឋាភិបាល​កម្ពុជា​ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ​និង​គណៈកម្មាធិការ​ជំនាញ​ដែល​ជួយ​គាំទ្រ​ក្នុង​ការស្វែងរក​ ​និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​។​

​ដោយឡែក​ ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​គន់​ ​គីម​ ​បាន​កោតសរសើរ​ចំពោះ​សកម្មភាព​កិច្ចការ​បរទេស​របស់​ខ្លួន​ ​រួម​ទាំង​ការផ្លាស់ប្តូរ​ប្រចាំ​ឆ្នាំ​ ​ដែល​ជួយ​សម្របសម្រួល​ការ​ចែករំលែក​បទពិសោធន៍​រវាង​សមាគម​អតីត​យុទ្ធជន​នៃ​ប្រទេស​ទាំងពីរ​។​

​ការ​សាងសង់​អគារ​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៨​ ​ហើយ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ ​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ​៧​៥​៨​.​២​០​០​ ​ដុល្លារ​ ​ដែល​ថវិកា​រ​ប្រមាណ​៥​៥​៨​.​២​០​០​ដុល្លារ​ទទួល​បាន​ពី​ក្រសួង​ការពារ​ជាតិ​វៀតណាម​។​

​អគារ​នេះ​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត​ ​២​.​៤​០​០​ ​ម៉ែត្រការ៉េ​ ​មាន​បី​ជាន់​ ​និង​១​៧​ ​បន្ទប់​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​គន់​ ​គីម​ ​បាន​បំពាក់​គ្រឿងឥស្សរិយយស​មេដាយ​មុនី​សា​រា​ភ​័ណ្ឌ ​ជូន​លោក​ឯកអគ្គរដ្ឋទូត​វៀតណាម​ផង​ដែរ​។​ ​V​N​A​

Related Posts

Previous Article

​កូន​សុនខ​ហិត​រក​មីន​សំបុក​ថ្មី​កើត​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​

Next Article

ប្រធានរដ្ឋសភា​កម្ពុជា​ ​បាន​ចូលរួម​រំលែកទុក្ខ​ចំពោះ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ជប៉ុន​កាលពី​ពេលថ្មីៗនេះ​