​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បង្ហាញ​មូលហេតុ​ដែល​​បណ្ដាល​ ឱ្យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ផ្លូវ​ជនបទ​រង​ការខូចខាត​

​សោម​ ​សុធា​រី​ / Khmer Times Share:
​មន្ត្រី​ត្រួត​ពិនិត្យ​រថយន្ត​ដឹក​លើ​សទម្ងន់​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​។​ ​ M​P​W​T​

​តាមរយៈ​ការ​ត្រួត​ពិនិត្យ​ ​និង​សិក្សា​កន្លង​មក​ ​មូលហេតុ​ចម្បង​ទាំងនោះ​រួម​មាន​ ​បញ្ហា​គុណភាព​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ​ការ​​​ដឹកជញ្ជូន​លើស​ក​ម្រិ​ត​ទម្ងន់​កំណត់​ ​និង​ការ​ទទួល​ខុស​ត្រូវ​ត្រួត​ពិនិត្យ​គុណភាព​ផ្លូវ​។​

​ការ​លើកឡើង​អំពី​មូលហេតុ​ចម្បង​ ​គ​ឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​កាលពី​ថ្ងៃអង្គារ​ ​ស្តីពី​ការ​ត្រួតពិនិត្យ​ ​និង​ពង្រឹង​គុណភាព​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​សំណង់​សិល្ប​ការ្យ​ជនបទ​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ ​ឆាយ​ ​ឫទ្ធិ​សែន​ ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ ​ព្រមទាំង​មាន​ការចូលរួម​ពីសំណាក់​ ​រដ្ឋលេខាធិការ​ប្រចាំ​ ​អនុរដ្ឋលេខាធិការ​ ​អគ្គនាយក​ ​អគ្គនាយក​រង​ ​និង​ថ្នាក់​ដឹកនាំ​នៃ​នាយកដ្ឋាន​ផ្លូវ​លំ​ជនបទ​។​

​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ ​រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​លើកឡើង​មូលហេតុ​ចម្បង​បួន​ ​ដែល​ធ្វើ​ឱ្យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​ជនបទ​រង​ការខូចខាត​ ​ព្រមទាំង​លើក​របៀបវារៈ​នៃ​ដំណោះស្រាយ​លើ​ការ​អនុវត្ត​គម្រោង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ​និង​ការស្វែងរក​បច្ចេកវិទ្យា​ថ្មី​ផង​ដែរ​។​

​លោក​ ​ឆាយ​ ​ឫទ្ធិ​សែន​ ​បាន​លើកឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា​មុននឹង​កសាង​ផ្លូវ​ណាមួយ​ត្រូវធ្វើ​ការ​សិក្សា​អំពី​ស្ថានភាព​ភូមិ​សា​ស្រ្ដ ​និង​គំរូ​ប្លង់​ ​ព្រមទាំង​ធ្វើ​ការ​ត្រួតពិនិត្យ​គ្រប់​ដំណាក់កាល​នៃ​ការ​សាងសង់​ ​ត្រួត​ពិនិត្យ​វត្ថុធាតុដើម​ ​ត្រួតពិនិត្យ​គ្រឿងចក្រ​សម្រាប់​ស្ថាបនា​ ​និង​ការ​វាយ​តម្លៃ​គុណភាព​តាម​សំណាក​គំរូ​ដែល​យក​ពី​មន្ទីរ​ពិសោធន៍​ឱ្យ​បាន​ត្រឹមត្រូវ​។​

​ដើម្បី​ធានា​បាន​នៅ​គុណភាព​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​សំណង់​សិល្ប​ការ្យ​ជនបទ​លោក​ ​ឆាយ​ ​ឫទ្ធិ​សែន​ ​បាន​សំណូមពរ​ឱ្យ​ថ្នាក់​ដឹកនាំ​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្ដី​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​បង្កើន​ការ​យកចិត្តទុកដាក់​ ​និង​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ដ​គម្រោង​ឱ្យ​បាន​ទាន់​ពេល​វេលា​តាម​កិច្ចសន្យា​សាងសង់​ផង​ដែរ​។​

​លោក​ក៏បាន​ស្នើ​ឱ្យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ ​ត្រូវ​ពិនិត្យ​ ​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ ​លើ​ការ​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ផ្លូវ​ ​និង​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​ដើម្បី​អនុវត្ត​ការងារ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​លោក​ ​ឆាយ​ ​ឫទ្ធិ​សែន​ ​ថ្លែង​ថា​៖​ ​«​ ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ត្រូវលើ​ក​ផែន​ការថែទាំ​ខួប​ ​លើ​ខ្សែ​ផ្លូវ​ដែល​គ្រោង​ស្ថាបនា​ដោយដៃ​គូ​អភិវឌ្ឍន៍​ ​មុន​ពេល​គម្រោង​ចាប់ផ្ដើម​អនុវត្ត​»​ ​។​

​លោក​ ​ពិត​ ​ករុណា​ ​អនុរដ្ឋលេខាធិការ​ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រាប់​ខ្មែរ​ថាមស៍​ថា​រដ្ឋមន្ត្រី​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​រូប​នេះ​ ​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​បញ្ហា​ផ្លូវ​ជនបទ​។​

​លោក​កត់​សម្គាល់​ថា​រដ្ឋមន្ត្រី​តែងតែ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ទៅលើ​បញ្ហា​ផ្លូវ​ជនបទ​នេះ​ជាប្រចាំ​ ​ព្រម​ទាំង​ធ្វើ​ការណែនាំ​រាល់​ការ​សាងសង់​ថ្មី​ផង​ដែរ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ក្រោយ​ការ​​​ដឹកនាំ​របស់​ឯកឧត្តម​ ​ឆាយ​ ​ឫទ្ធិ​សែន​ ​រដ្ឋមន្ត្រី​បាន​យក​ចិត្តទុកដាក់​ខ្លាំង​ណាស់​អំពី​បញ្ហា​គុណភាព​ផ្លូវ​ជនបទ​យើង​នេះ​។​ ​ឯកឧត្តម​តែងតែ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​បច្ចេកទេស​ក្នុង​ការ​សាងសង់​ ​រក​បញ្ហា​ ​និង​ដំណោះ​ស្រាយ​ ​ជាង​នេះ​ទៅទៀត​ឯកឧត្តម​បាន​ណែនាំ​យ៉ាង​ច្បាស់​ ​រាល់​ការស្ថាបនា​ថ្មី​ត្រូវតែ​យក​វត្ថុធាតុដើម​ទៅ​ពិនិត្យ​គុណភាព​នៅ​ម​ន្ទី​ពិសោធន៍​របស់​​​ក្រសួង​មុន​យក​ទៅ​ប្រើប្រាស់​»​។​

​លោក​ ​ពិត​ ​ករុណា​ ​ក៏បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចាត់​ទុក​ផ្លូវ​ ​ជា​ផ្លូវ​របស់​ពលរដ្ឋ​ទាំងអស់​ ​និង​រួមគ្នា​​ថែរក្សា​ការពារ​សមិទ្ធផល​ដែល​មាន​ឱ្យ​បាន​យូរអង្វែង​៕​​

Related Posts

Previous Article

​សមាគម​ទេសចរណ៍​កម្ពុជា​ស្នើ​​ធនាគារ​ S​ME​ ​ គាំទ្រ​ដល់​អាជីវកម្ម​ទូក​ទេសចរណ៍​

Next Article

​អ្នក​រត់តាក់ស៊ី​ផ្ទុះ​ការ​ប្រមូលផ្ដុំ​រឿង​ក្រុមហ៊ុន​ចិន​យក​ថ្លៃ​សេវា​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ​សៀមរាប​អង្គរ​