​ឥណ្ឌា​បាន​លើកឡើង​ថា​ ​៥​០​ ​ភាគរយ​នៃ​បណ្តឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​មាន​ប្រភព​មកពី​ប្រទេស​ចិន​ ​កម្ពុជា​ ​និង​មី​យ៉ា​ន់​ម៉ា​

Share:
​បុគ្គលិក​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ​នៅ​តំបន់​កា​ស្មៀ​រ​ ​រូបថត​៖​ ROU​F​ B​HAT​ / ​A​F​P​

​លោក​ R​a​j​e​s​h​ Ku​mar​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​នៃ​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ឥណ្ឌា​ ​បាន​លើកឡើង​កាលពី​ថ្ងៃពុធ​ថា​ ​ប្រហែល​ ​៥​០​ភាគរយ​នៃ​ពាក្យបណ្តឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​ដែល​ទទួល​បាន​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្តល់​ជំនួយ​ ​មាន​ប្រភព​មកពី​ប្រទេស​ចិន​ ​កម្ពុជា​ ​និង​មី​យ៉ា​ន់​ម៉ា​។​

​ក្នុង​អំឡុង​ពេល​ធ្វើសន្និសីទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​ ​លោក​បាន​និយាយ​ថា​ ​ជាមធ្យម​មាន​បណ្តឹង​តាម​អ៊ី​ន​ធឺ​ណិ​ត​ចំនួន​ ​៥​០​០​០​ ​ករណី​ត្រូវ​បាន​ចុះបញ្ជី​ជា​រៀងរាល់ថ្ងៃ​ ​ដោយ​លោក​បាន​បន្ថែម​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​លុយ​ក្នុង​ទំហំ​ប្រមាណ​ប្រាក់​ ₹10,319 cr​ore​ ( ​ស្មើនឹង​ $133,514) ​ត្រូវ​បាន​បាត់បង់​ដោយ​ការ​ក្លែង​បន្លំ​តាម​អ៊ី​ន​ធឺ​ណិ​ត​។​

​នៅ​ឆ្នាំ​២​០​២​៣​ ​បាន​ទទួល​ពាក្យបណ្តឹង​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​ចំនួន​ ​១​,​៥​ ​លាន​ករណី​ ​កើន​ឡើង​ពី​ ​២​៦​,​០​៤​៩​ ​ពាក្យបណ្តឹង​នៅ​ឆ្នាំ​២​០​១​៩​។​ ​ក្នុងរយៈពេល​៥​ ​ឆ្នាំ​កន្លងមក​នេះ​ ​មាន​ករណី​ប្រមាណ​ ​៦​៦​.​០​០​០​ ​ពាក់ព័ន្ធ​នឹង​ប​ណ្តឹ​ម​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​។​

​លោក​បាន​បន្ត​ថា​ “​ជា​រៀងរាល់ថ្ងៃ​មាន​បណ្តឹង​ចំនួន​ ​៥​.​០​០​០​ ​ករណី​ ​ត្រូវ​បាន​រាយការណ៍​។​ ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់យើង​ករណី​ប្រហែល​ ​៤​០​-​៥​០​% ​មាន​ប្រភព​ពីក្រៅ​ប្រទេស​។​

​ជនរងគ្រោះ​អាច​ដាក់ពាក្យបណ្តឹង​នៅ​លើ​គេ​ហេ​ទំព័រ​ c​y​be​r​crime​.​go​v​.​in​ ​ឬ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ 1930​។​

​ខ្សែ​ទូរស័ព្ទ​ 1930 ​គឺ​ដំណើរការ​នៅ​ក្នុង​រដ្ឋ​ ​និង​ដែនដី​សហភាព​ទាំង​៣​៦​។​ ​ប្រសិនបើ​ការ​ហៅ​ទូរស័ព្ទ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ជនរងគ្រោះ​ក្នុងរយៈពេល​មួយម៉ោង​នៃ​ឧក្រិដ្ឋកម្ម​ដែល​កំពុង​ប្រព្រឹត្ត​នោះ​ ​ធនាគារ​អាច​បង្កក​ប្រាក់​ទាំងនោះ​បាន​។​

​ចាប់តាំង​ពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​មក​ ​ទឹកប្រាក់​ប្រមាណ​ ​១​១​២​៧​ cr​ore​ ​ត្រូវ​បាន​បង្កក​នៅ​ក្នុង​គណនី​ធនាគារ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ​ចំនួន​ ​៤​,​៣​ ​លាន​នាក់​។​ ​ប៉ុន្តែ​ ​រហូត​មកដល់ពេលនេះ​ ​មាន​ទឹកប្រាក់​ត្រឹមតែ​ប្រមាណ​ ₹​១​០​០​ cr​ore​ ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ជនរងគ្រោះ​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ ​នេះ​ជា​អ្វី​ដែល​យើង​ព្រួយបារម្ភ​ ​ហើយ​រដ្ឋាភិបាល​កំពុង​បង្កើត​យន្ត​ការ​ដើម្បី​ជួយ​ប្រជាជន​ឱ្យ​ទទួល​បាន​ប្រាក់​ដែល​ត្រូវ​បាន​បង្កក​មកវិញ​។​ “​យើង​បាន​ពិគ្រោះ​ជាមួយ​ធនាគារ​ ​ហើយ​ពួកគេ​បាន​ប្រាប់​យើង​ថា​ធនាគារ​ត្រូវការ​ដីកា​របស់​តុលាការ​ដើម្បី​បញ្ចេញ​ប្រាក់​ទាំងនោះ​មកវិញ​។​ ​ទន្ទឹម​នឹង​នេះ​ ​យើង​ក៏បាន​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​និង​បាន​រៀបចំ​ដំណើរការ​ស្តង់​ដារ​ប្រតិបត្តិការ​ (​SOP​) ​ដើម្បី​ដោះស្រាយបញ្ហា​នេះ​។​ ​យើង​កំពុង​រង់ចាំ​ការពិនិត្យ​ផ្លូវច្បាប់​ហើយ​យើង​គួរតែ​អាច​ដោះស្រាយបញ្ហា​នេះ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​»​។​

​២​៦​៣​ ​ធនាគារ​ ​រួម​ទាំង​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​ ​និង​សាជីវកម្ម​ទូទាត់​ជាតិ​នៃ​ប្រទេស​ឥណ្ឌា​ (N​P​C​I​) ​ដែល​បានបង្កើត​ប្រព័ន្ធ​ទូទាត់​UP​I​ ​ក៏បាន​ប​ញ្ជូ​លលេ​ខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ 1930 ​នេះ​ទៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន​ ​ផង​ដែរ​ ​។​

​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ត្រូវ​បាន​ដំណើរការ​នៅ​ពេលណា​ដែល​មាន​បណ្តឹង​ ​ហើយ​លុយ​ទាំងនោះ​នឹង​ត្រូវ​បាន​បង្កក​ទោះបីជា​បាន​ផ្ទេរ​ពី​គណនី​មួយ​ទៅ​គណនី​មួយ​ក៏ដោយ​។​

​រហូត​មកដល់ពេលនេះ​ ​ស៊ីម​កាត​ចំនួន​ ​២​៩​៥​.​៤​៦​១​ ​គេហទំព័រ​ចំនួន​ ​២​.​៨​១​០​ ​កម្មវិធី​ទូរស័ព្ទ​ចំនួន​៥​៩​៥​ ​និង​លេខ​ ​I​ME​I​ ​ចំនួន​ ​៤​៦​.​២​២​៩​ ​ត្រូវ​បាន​បិទ​ដោយ​ផ្អែកលើ​ពាក្យបណ្តឹង​ដែល​ទទួល​បាន​។​ ​លោក​បាន​បន្ថែម​ថា​ ​West​ ​Ben​g​a​l​, O​dish​a​ ​និង​ ​Ass​am​ ​គឺជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​អ្នកទិញ​ស៊ីម​កាត​តាមមធ្យោបាយ​ខុសច្បាប់​។​

​ការបោកប្រាស់​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​
​លោក​បាន​អោយ​ដឹង​ទៀត​ថា​ ​មាន​និន្នាការ​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​សំខាន់​ៗ​ចំនួន​ប្រាំ​ដែល​ត្រូវ​បាន​កត់​សម្គាល់​កាលពីឆ្នាំមុន​៖​ ​ពាក្យបណ្តឹង​ប្រហែល​ ​១​,​៤​៩​ ​លាន​ត្រូវ​បាន​ទទួល​ពាក់ព័ន្ធ​នឹង​កម្មវិធី​/​គេហទំព័រ​វិនិយោគ​ដែល​ផ្តល់​ការងារ​ក្រៅ​ម៉ោង​ ​ឬ​ល្បួង​មនុស្ស​ឱ្យ​ចូល​ទៅ​ក្នុង​គម្រោង​ ​P​on​z​i​ ​។​ ​

មាន​ពាក្យបណ្តឹង​ចំនួន​ ​៨​៥​.​០​០​០​ ​ទាក់ទង​នឹង​កម្មវិធី​ក​ម្ចី​ខុសច្បាប់​ ​រួម​ទាំង​ពាក្យបណ្តឹង​ចំនួន​ ​៤​៣​.​០​០​០​ ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​លេខសំងាត់​អតិថិជន​ ​និង​លេខ​សម្ងាត់​ប្រើ​ក្នុង​មួយដង​ ​។​ ​ទន្ទឹម​នឹង​នេះ​ក៏មាន​ពាក្យបណ្តឹង​ចំនួន​ ​៣​៤​.​០​០​០​ ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ ​ឬ​ការ​កាន់កាប់​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​ ​១​៩​.​០​០​០​ ​បណ្តឹង​អំពី​ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ​។​

“​ការ​វិនិយោគ​លើ​កម្មវិធី​ទូរស័ព្ទ​ភាគច្រើន​មាន​ប្រភព​មក​ពីក្រៅ​ប្រទេស​។​ ​ប្រជាជន​មួយ​ចំនួន​ធំ​ក៏​ត្រូវ​បាន​គេ​ទាក់ទង​ទៅក្រៅ​ប្រទេស​ដូចជា​មី​យ៉ា​ន់​ម៉ា​ ​និង​កម្ពុជា​ដើម្បី​ប្រតិបត្តិការ​ក្លែង​បន្លំ​។​ ​ថ្មីៗ​នេះ​ ​យើង​បាន​ជួយ​ប្រជាជន​ឥណ្ឌា​ដែល​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រឡប់មកវិញ​។​ ​នៅ​ក្នុង​កម្មវិធី​ខ្ចីប្រាក់​ ​ទិន្នន័យ​របស់​ជនរងគ្រោះ​ត្រូវ​បាន​ក្លាយ​ជា​របស់​បញ្ចាំ​ ​ខណៈ​ដែល​ជន​បោកប្រាស់​បាន​គ្រប់គ្រង​ទូរស័ព្ទ​របស់​ពួកគេ​ ​ហើយ​លេខ​ទូរស័ព្ទ​ទាំងប៉ុន្មាន​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ដៃ​នោះ​នឹង​ត្រូវ​បាន​រំខាន​ ​ប្រសិនបើ​ជនរងគ្រោះ​មិន​អាច​សង​ប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​នោះ​” ​។​

​លោក​បាន​និយាយ​ទៀត​ថា​ ​ធនាគារ​RB​I​របស់​ឥណ្ឌា​ ​បាន​ចុះបញ្ជី​សកម្មវិធី​ក​ម្ចី​បន្ទាន់​ចំនួន​៣​៩​៥​ ​ដល់​អ្នកប្រើប្រាស់​ ​ហើយ​អាជ្ញាធរ​បាន​ប្រកាស​ថា​ “​គណនី​ទាំងនេះ​ត្រូវ​បាន​អ្នក​ផ្សេងទៀត​ប្រើ​” ​ដល់​ធនាគារ​ ​និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ផ្សេងទៀត​ ​។​

“​ដោយសារ​យើង​មាន​ទិន្នន័យ​សរុប​ថ្នាក់​ជាតិ​ ​យើង​អាច​កំណត់​អត្តសញ្ញាណ​ ​និង​បាន​ដាក់​សញ្ញា​ព្រមាន​លើ​គណនី​ទាំងនោះ​ ​ព្រមទាំង​ឈ្មោះ​ធនាគារ​ ​ទីតាំង​សាខា​ ​និង​ភូមិ​សា​ស្រ្ត​ដែល​គណនី​បែប​នេះ​ត្រូវ​បាន​បើក​។​ ​ដោយមាន​ជំនួយ​ពី​នគរបាល​ ​និង​ធនាគារ​ ​យើង​កំពុង​ធ្វើការ​បិទ​គណនី​បែប​នេះ​។​

​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​ភាគច្រើន​ត្រូវ​បាន​រាយការណ៍​ពី​ ​H​ar​y​an​a​, ​T​e​l​an​gan​a​, U​t​t​arak​hand​, ​G​u​jar​at​ ​និង​ ​Go​a​ ​។​ ​ក្នុងចំណោម​ទីតាំង​ទាំងនេះ​ ​ពាក្យបណ្តឹង​ភាគច្រើន​បាន​រាយការណ៍​មកពី​ទីក្រុង​ដេ​លី​ C​hand​i​g​ar​h​ ​និង​ ​P​u​d​u​cherry​ ​។​ ​T​h​e​ ​Hindu

Related Posts

Previous Article

​ធនាគារ​កា​ថេ ​របស់​តៃ​ប៉ិ​ ​ពង្រីក​ខ្លួន​នៅ​កម្ពុជា​

Next Article

​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ​ស្នើ​ដាក់បញ្ចូល​កីឡា​ប្រពៃណី​ចូលក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុវជន​អាស៊ី​ ​លើក​ទី​៥​