​ក្រ​សួង​ទេសចរណ៍​ ​និង​ ​W​W​F​ ​សហការ​គ្នា​ដើម្បី​លើក​ក​ម្ពស់​ទេសចរណ៍​បៃតង​

ញា​ន​ ​ចំ​រ៉ុ​ង​ / Khmer Times Share:
​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​លោក​ ​សុខ​ សូកេ​ន​ (​ស្តាំ​) ​ស្វាគមន៍​លោកស្រី​ ​Bell​a​ Rosc​her​ ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បណ្តាញ​សកល​របស់​ ​W​W​F​ ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ខ្មែរថាមស៍៖ យ៉ន សូវៀត

​ក្រសួង​ទេសចរណ៍​ ​និង​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​ (​W​W​F​) ​បាន​សហការ​គ្នា​ក្នុង​ការ​លើក​ក​ម្ពស់ ​«​ទេសចរណ៍​បៃតង​»​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ផ្តល់​អាទិភាព​ដល់​ការ​អភិ​រក្ស​ធនធានធម្មជាតិ​ ​ទន្ទឹម​នឹង​ការ​លើក​ក​ម្ពស់​ការប្រើប្រាស់​ថាមពល​ក​កើត​ឡើងវិញ​ ​សំដៅ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជាគោល​ដៅ​ទេសចរណ៍​ថ្នាក់​ពិភពលោក​។​

​ការ​ប្តេជ្ញា​នេះ​ត្រូវ​បាន​លើកឡើង​នៅ​ពេល​លោក​ ​សុខ​ សូកេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ទទួល​ការ​គួរសម​ពី​លោកស្រី​ ​Bell​a​ Roscher​ ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បណ្តាញ​សកល​នៃ​ ​WWF​ ​និង​លោក​ ​Rich​ar​d​ ​Scotney​ ​ប្រធាន​ផ្នែក​ប្រសិទ្ធ​ភាព​ថាមពល​សកល​ ​ដើម្បី​ពិភាក្សា​អំពី​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​ ​ភាព​ធន់​ ​និង​ការ​ការពារ​ធម្មជាតិ​ ​នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ជំនួប​នោះ​ ​លោក​ ​សុខ​ សូកេ​ន​ ​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ ​ទៅ​ជាគោល​ដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ជាសាកល​ ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ ​និង​ទេសចរណ៍​បៃតង​ ​ផ្តល់​អាទិភាព​ដល់​ការ​អភិ​រក្ស​ធនធានធម្មជាតិ​ ​ក៏​ដូចជា​កាត់​បន្ថយ​ការប្រើប្រាស់​ថាមពល​ ​តាមរយៈ​ការ​លើក​ក​ម្ពស់​ទេសចរណ៍​ធម្មជាតិ​ ​និង​ការ​ប្រើប្រាស់​ថាមពល​ក​កើត​ឡើង​វិញ​។​

​លោក​បាន​មានប្រសាសន៍ថា​ ​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ​ ​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដែល​អាច​ធ្វើ​ទៅ​បាន​ក្រោម​យន្ត​ការ​ភាពជា​ដៃគូ​របស់​ស្ថាប័ន​-​ឯកជន​ ​និង​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​ទី​ផ្សារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ (C​T​B) ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​នា​ពេលថ្មីៗនេះ​។​

​លោកស្រី​ ​Bell​a​ ​បាន​រៀបរាប់​សង្ខេប​ពី​ការ​រួម​ចំណែក​របស់​អង្គការ​ ​W​W​F​ ​តាមរយៈ​គម្រោង​ ​«​ការ​កសាង​ឡើងវិញ​នូវ​បរិស្ថាន​ ​និង​ទេសចរណ៍​ដែល​ប៉ះពាល់​ដល់​អាកាសធាតុ​»​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ​២០២២​ ​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ស្វីស​ ​ដើម្បី​ជួយ​លើក​ក​ម្ពស់អេកូ​ទេសចរណ៍​ ​និង​សហគមន៍​ទេសចរណ៍​ក្នុង​តំបន់​មេគង្គ​លើ​ ​រួម​មាន​ខេត្ត​ក្រចេះ​ ​ស្ទឹង​ត្រែង​ ​និង​ខេត្ត​មណ្ឌលគិរី​។​

​ថ្លែង​ទៅកាន់​កាសែត​ខ្មែរ​ថា​ម​ស៍ ​លោក​ ​Scot​n​e​y​ ​បាន​និយាយ​ថា​៖​ ​«​W​W​F​ ​បាន​អនុវត្ត​ការសិក្សា​លទ្ធភាព​ជាង​ ​១​០​ ​សម្រាប់​សណ្ឋាគារ​ ​និង​ភោជនីយដ្ឋាន​នៅ​ទូទាំង​ប្រទេស​ ​ហើយ​ការសិក្សា​ទាំងនេះ​បង្ហាញ​ពី​របៀប​ដែល​ពន្លឺព្រះអាទិត្យ​អាច​ជួយ​ពួកគេ​សន្សំ​ថវិកា​ ​និង​ជំរុញ​អត្តសញ្ញាណ​បៃតង​របស់​ពួកគេ​។​

​លោក​បន្ត​ថា​៖​ ​«​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ជាង​ ​១​២​ ​ក៏​កំពុង​ប្រកួតប្រជែង​ក្នុង​ការ​ជំរុញ​ប្រសិទ្ធ​ភាព​ថាមពល​កម្ពុជា​ផង​ដែរ​ ​ដើម្បី​កាត់​បន្ថយ​វិក្កយបត្រ​ ​និង​ការ​បំ​ភាយ​កា​បូ​ន​របស់​ពួកគេ​»​។​

​លោក​បាន​បន្ថែម​ថា​ ​W​W​F​ ​បាន​ដំឡើង​ថាមពល​ព្រះអាទិត្យ​នៅ​តាម​តំបន់​ទេសចរណ៍​ធម្មជាតិ​សហគមន៍​មួយ​ចំនួន​ក្នុង​ព្រៃលិចទឹក​ទន្លេមេគង្គ​ ​ដែល​ទេសចរណ៍​ធម្មជាតិ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើត​ប្រាក់ចំណូល​សម្រាប់​សហគមន៍​មូលដ្ឋាន​ ​ក៏ដូចជា​ការពារ​សត្វព្រៃ​ ​ខណៈ​ដែល​ពន្លឺព្រះអាទិត្យ​អនុញ្ញាត​ឱ្យ​មាន​សេវាកម្ម​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន​ ​និង​សន្សំសំចៃ​ថ្លៃ​ប្រេង​ម៉ា​ស៊ូត​៕

Related Posts

Previous Article

​កម្ពុជា​ព្យាយាម​ជំរុញ​ការ​វិនិយោគ​ពី​អូស្ត្រាលី​

Next Article

​លោក​ ​Martin​ ​Vavra​ ​ឯកអគ្គរដ្ឋទូត​ឆែក ជួប​​លោក​ ​លី​ ធុ​ជ​ ​ស្តី​ពី​វិ​ស័​យ​សកម្មភាព​មីន​នៅប្រទេស​​កម្ពុជា​