ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ RC​E​P​ ​កើន​ឡើង​ ​២​៧​ភាគរយ​ក្នុងរយៈពេល​១​១​ខែ​

Share:

របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​អោយ​ដឹង​កាលពី​ថ្ងៃអង្គារ​ថា​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​៧​,​២​១​ ​ពាន់​លាន​ដុល្លារ​ទៅកាន់​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​ក្នុងរយៈពេល​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​២​៧​ ​ភាគរយ​ពី​ ​៥​,​៦​៧​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​របាយការណ៍​បាន​បន្ត​ថា​ ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែវិច្ឆិកា​ ​ទិសដៅ​នាំចេញ​កំពូល​ទាំង​ប្រាំ​របស់​កម្ពុជា​គឺ​វៀតណាម​ ​ចិន​ ​ជប៉ុន​ ​ថៃ​ ​និង​សិង្ហបុរី​។​

​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​និយាយ​ថា​ ​កិច្ចព្រមព្រៀង​ RC​E​P​ ​ដែល​បាន​ចូលជាធរមាន​នៅ​ឆ្នាំ​២​០​២​២​ ​គឺជា​កត្តា​ជំរុញ​ការនាំចេញ​រយៈពេល​វែង​ ​និង​ជា​មេដែក​ទាក់ទាញ​លំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន​មក​កម្ពុជា​។​

​លោក​បាន​ប្រាប់​ X​in​h​u​a​ថា​ “​កិច្ចព្រមព្រៀង​ RC​E​P​ ​គឺជា​ទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ ​ដែល​មាន​ចំនួន​ប្រហែល​ ​៣​៤​ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់យើង​ចំនួន​២​១​,​៣​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ​១​១​ខែ​ដំបូង​នៃ​ឆ្នាំនេះ​” ​។​

​លោក​បាន​បន្ថែម​ថា​ “​ជាមួយនឹង​ការ​អនុគ្រោះ​ពន្ធ​ ​ដែល​បាន​ផ្តល់​នៅ​ក្រោម​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ RC​E​P​ ​ខ្ញុំ​ជឿជាក់​ថា​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សមាជិក​ RC​E​P​ ​ផ្សេងទៀត​នឹង​បន្ត​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​” ​។​

​លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​របស់​ពិភពលោក​នេះ​ ​រួម​ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ផ្សេងទៀត​ ​នឹង​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​កិច្ចព្រមព្រៀង​ RC​E​P​ ​មាន​សមាជិក​ចំនួន​ ​១​៥​ ​ប្រទេស​ដូចជា​ ប្រ៊ុ​យ​ណេ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​វៀតណាម​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​នូ​វែ​ល​សេ​ឡង់​។​X​in​h​u​a​

Related Posts

Previous Article

អង្គការ​ ​I​O​M​ ​កោតសរសើរ​ចំពោះ​ការ​លើក​ក​ម្ពស់​សិទ្ធិ​ជន​ចំណាកស្រុក​របស់​កម្ពុជា​

Next Article

រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ជប៉ុន​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​និង​ស្រី​លង្កា​ក្នុង​ខែ​មករា​ ​ឆ្នាំក្រោយ​