ក្រុមហ៊ុន​T​e​ma​s​e​k ​Holding​s ​នៅ​ប្រទេស​សិង្ហបុរី​មាន​គោលបំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​

Khmer Times Share:
​រូបភាព​៖​Face​book​ ​របស់​នាយករដ្ឋមន្ត្រី​

លោក​លី​ម​ (​L​i​m​)​ប្រធាន​ក្រុមហ៊ុន​T​e​ma​s​e​k ​Holding​s ​បាន​ជម្រាប​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា​ឯកឧត្តម​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ថា​ក្រុមហ៊ុន​របស់​លោក​​​មាន​គោលបំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​អា​ស៊ាន​ដែល​ចំណោម​នោះ​ ​កម្ពុជា​ស្ថិត​ក្នុង​អាទិភាព​ផង​ដែរ​។​

​ក្នុង​ជំនួប​នោះ​លោក​ប្រធាន​ក្រុមហ៊ុន​T​e​ma​s​e​k ​Holding​s ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ដែល​បាន​ចំណាយ​ពេលវេលា​អនុញ្ញាត​ឲ្យ​លោក​និង​សហការី​បាន​ជួបពិភាក្សា​ការងារ​និង​អប​អរសាទរ​ចំពោះ​ការតែងតាំង​ឯកឧត្តម​បណ្ឌិត​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​នៅ​ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​។

​លោក​លី​ម​ក៏បាន​រំឮក​អំពី​ជំនួប​រវាង​រូបលោក​និង​សម្តេច​តេជោ​ហ៊ុន​សែន​នា​ពេល​កន្លងមក​ដោយ​ក្នុង​នោះ​លោក​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​គំរូវីរភាព​របស់​សម្តេច​តេជោ​។​

​ក្នុង​ជំនួប​នោះ​លោក​លី​ម​បាន​ជម្រាប​ជូន​ឯកឧត្តម​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ថា​ក្រុមហ៊ុន​របស់​លោក​បាន​និង​កំពុង​ធ្វើអាជីវកម្ម​នៅ​ក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​និង​ពិភពលោក​ដោយ​ផ្តោត​លើ​ផ្នែក​ហិរញ្ញវត្ថុ​ការ​​​ដឹកជញ្ជូន​ទូរគមនាគមន៍​បច្ចេកវិទ្យា​និង​ការផ្សាយពាណិជ្ជកម្ម​និង​អចល​ន​ទ្រព្យ​។​

​លោក​លី​ម​ ​បាន​និយាយ​ថា​“​ក្រុមហ៊ុន​ [​របស់​ខ្ញុំ​] ​មាន​គោលបំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​អា​ស៊ាន​ដែល​កម្ពុជា​ជា​អាទិភាព​ផង​ដែរ​។​យើង​ចង់​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថល​ថាមពល​ក​កើតឡើងវិញ​និង​វិ​ស័​យ​សំខាន់​ៗ​ផ្សេងទៀត​”​។​

​ជា​ការ​ឆ្លើយតប​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ហ៊ុន​ម៉ា​ណែ​ត​បាន​ស្វាគមន៍​ក្រុមហ៊ុន​T​e​ma​s​e​k ​Holding​s ​មកកាន់​កម្ពុជា​។​ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់​ថា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​គឺ​យកចិត្តទុកដាក់​និង​បង្កើត​បរិយាកាស​គាំទ្រ​ដ៏​រឹង​មាំ​សម្រាប់​ការ​វិនិយោគ​ប្រកបដោយ​និរន្តរភាព​លើ​គ្រប់​វិ​ស័​យ​នៅ​កម្ពុជា​ហើយ​កម្ពុជា​បើកចំហ​រ​ចំពោះ​អ្នក​វិនិយោគ​មកពី​គ្រប់​ប្រទេស​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ក្រៅពី​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់​បទដ្ឋាន​និង​យន្ត​ការ​ថ្មីៗ​ដើម្បី​លើក​ក​ម្ពស់​គាំទ្រ​និង​លើកទឹកចិត្ត​វិនិ​យោគិន​បរទេស​។​ឯកឧត្តម​បណ្ឌិត​ក៏បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​សួន​ឧស្សាហកម្ម​។​

Related Posts

Previous Article

​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​៖​ ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​២​០​២​៤​

Next Article

កម្ពុជា​នាំចេញ​កៅស៊ូ​ក្នុង​ទំហំ​ទឹកប្រាក់​៤​៩​០​,​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​