គម្រោង​ទូទាត់​តាម​ QR កូ​ដ​ ​ឆ្លង​ដែន​កម្ពុជា​-​ឥណ្ឌា​

C​h​e​a ​Van​y​u​t​h​ / Khmer Times Share:

ធនាគារជាតិនៃកម្ពុជា​និង​ស្ថាប័ន​ N​P​C​I​ ​International​ ​Payment​s ​Limited​ (​NIP​L​) ​របស់​ប្រទេស​ឥណ្ឌា​ ​បាន​ពិភាក្សាគ្នា​អំពី​ការ​ពន្លឿន​អនុវត្ត​ការ​ទូទាត់​ QR កូ​ដ​ឆ្លង​ប្រទេស​ឱ្យ​មាន​ភាព​ទូលំទូលាយ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ត្រៀម​ខ្លួន​របស់​ភាគី​ទាំងពីរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នេះ​។​

​កិច្ចពិភាក្សា​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​មុន​នៅ​ទីក្រុង​មុំ​បៃ​ ​ប្រទេស​ឥណ្ឌា​ ​រវាង​លោកស្រី​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារ​ជាតិ​និង​តំណាង​ ​NIP​L​ ​។​

​ធនាគារ​ជាតិ​បាន​អោយ​ដឹង​ថា​ “​គោលបំណង​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ហិរញ្ញវត្ថុ​គឺ​ដើម្បី​លើក​ក​ម្ពស់​ការ​ទូទាត់​ ​និង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ប្រកបដោយ​ប្រសិទ្ធ​ភាពជា​ង​មុន​ ​ជាពិសេស​ដើម្បី​លើក​ក​ម្ពស់​ការប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​រវាង​កម្ពុជា​ ​និង​ឥណ្ឌា​” ​។​

​ធនាគារ​ជាតិ​ ​និង​ N​P​C​I​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​ខែ​មេសា​កន្លងទៅ​ ​ដើម្បី​ជំរុញ​កិច្ច​សហការ​ក្នុង​ការ​ទូទាត់​ ​និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​រវាង​កម្ពុជា​ ​និង​ឥណ្ឌា​។​

​គោលបំណង​នៃ​ការ​បង្កើត​អនុស្សរណៈ​យោគ​យល់គ្នា​គឺ​ដើម្បី​បង្កើត​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ដែល​អាច​ឱ្យ​ភាគី​ទាំងពីរ​អភិវឌ្ឍ​ការ​តភ្ជាប់​ឌី​ជី​ថល​ ​និង​អន្តរ​ប្រតិបត្តិការ​ដើម្បី​គាំទ្រ​ការ​ទូទាត់​ឆ្លង​ដែន​ ​និង​ការផ្ទេរ​ប្រាក់​រវាងប្រទេស​ទាំងពីរ​។​

​អនុស្សរណៈ​យោគ​យល់គ្នា​ដែល​បាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ​នឹង​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពី​​​រ​ក្នុង​ការប្រើប្រាស់​បណ្តាញ​ផ្លូវការ​ប្រកបដោយ​សុវត្ថិភាព​ ​និង​ងាយស្រួល​សម្រាប់​ការ​ទូទាត់​ឆ្លង​ដែន​ ​និង​ការផ្ទេរ​ប្រាក់​ក្នុង​តម្លៃ​សមរម្យ​។​ ​លើស​ពី​នេះ​ ​ការ​តភ្ជាប់​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​នឹង​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ទាំងពីរ​នា​ពេល​អនាគត​។​

K​H​QR ​គឺជា​ប្រព័ន្ធ​កូ​ដ​ឆ្លើយតប​រហ័ស​ (QR) ​ជាសាកល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​ទូទាត់ប្រាក់​រាយ​ក្នុង​ប្រទេស​កម្ពុជា​។​ ​វា​ទាមទារ​តែ​ QR ​តែមួយ​ប៉ុណ្ណោះ​ ​ដើម្បី​ទូទាត់​ពី​កម្មវិធី​ទូរស័ព្ទ​ណាមួយ​ ​រួម​ទាំង​កម្មវិធី​ទូទាត់​បាគង​ផង​ដែរ​។​
​ក្នុង​ឆ្នាំ​២​០​២​២​ធនាគារជាតិនៃកម្ពុជា​ ​បាន​បើក​ដំណើរការ​សេវា​ទូទាត់​K​H​QR ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ការ​ទូទាត់​លក់រាយ​តាម​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​។​

​ធនាគារជាតិនៃកម្ពុជា​បាន​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ធនាគារ​កណ្តាល​ក្នុង​តំបន់​ ​និង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​បង្កើត​ ​និង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​ប្រកបដោយ​សុវត្ថិភាព​ ​ប្រសិទ្ធ​ភាព​ ​និង​តម្លៃ​សមរម្យ​។​

​បច្ចុប្បន្ន​កម្ពុជា​កំពុង​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទូទាត់​និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ជា​ផ្លូវការ​ជាមួយ​ប្រទេស​ផ្សេងទៀត​រួម​មាន​ ​ថៃ​ ​ឡាវ​ ​វៀតណាម​ ​និង​ ​Union​Pay​ ​International​។​

​ក្រៅពី​ប្រទេស​ឥណ្ឌា​ ​ធនាគារ​ជាតិ​បាន​បើក​ដំណើរការ​ទំនាក់ទំនង​ទូទាត់​ឆ្លង​ប្រទេស​ ​ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង​ជាមួយ​ដៃគូ​ ​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ ​ជប៉ុន​ ​សិង្ហបុរី​ ហ្វី​ជី​ ​កោះ​សូ​ឡូ​ម៉ុ​ន​ ​និង​រ​វ៉ាន់​ដា​ ​ដើម្បី​លើក​ក​ម្ពស់​សកម្មភាព​សេដ្ឋកិច្ច​ឆ្លង​ដែន​ដោយ​ប្រើប្រាស់​ ​រូបិយប័ណ្ណ​ក្នុងស្រុក​។​

Related Posts

Previous Article

ស្វែងយល់​ពី​សក្តានុពល​នៃ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សី​ហ​នុ

Next Article

​រដ្ឋាភិបាល​បាន​សម្រេច​ជោគជ័យ​នៃ​សមិទ្ធ​ផល​ការងារ​រយៈពេល​៦​ខែ​របស់​ខ្លួន​