​កម្ពុជា​បាន​នាំចេញ​អង្ករ​ជា​លើក​ដំបូង​ទៅកាន់​ប្រទេស​អា​រ៉ាប់​រួម​

​ជា​ ​វ៉ាន់​យុទ្ធ​ / Khmer Times Share:
​កម្មករ​ម្នាក់​កំពុង​លី​បាវ​អង្ករ​ក្នុង​ស្តង់​លក់​មួយ​កន្លែង។ ខ្មែរថាមស៍៖ ​ជរ​ ​សុគន្ធា​

កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ប្រទេស​អា​រ៉ាប់​រួម​ ​ទ្រង់ទ្រាយ​ធំ​ជាលើកដំបូង​ ​ដែល​ការនាំចេញ​នេះ​មាន​ចំនួន​ ​៦​០​ ​០​០​០​ ​តោន​ ​ដោយ​នេះ​ជា​ការ​ដណ្តើម​បាន​ទី​ផ្សារ​ថ្មី​មួយ​សម្រាប់​ទី​ផ្សារ​អង្ករ​របស់​កម្ពុជា​។​

​ពិធី​នាំចេញ​អង្ករ​ជា​ផ្លូវការ​ ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​មុន​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​ក្រុមហ៊ុន​ ​ONE​ROAD​ ​Group​ ​ដែល​ជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុង​ស្រុក​ ​គឺជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​អា​រ៉ាប់​រួម​។​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោកស្រី​ ​ចម​ ​និម្មល​ ​បាន​មានប្រសាសន៍ថា​ ​នេះ​គឺជា​ជោគជ័យ​របស់​ក្រុមហ៊ុន​នាំចេញ​អង្ករ​ដែល​ទទួល​បានការ​បញ្ជាទិញ​ចំនួន​ ​៦​០​,​០​០​០​ ​តោន​ ​ដែល​មាន​តម្លៃ​ ​៥​៤​ ​លាន​ដុល្លារ​ពី​​ប្រទេស​ U​A​E​ ​។​

​លោកស្រី​បាន​ថ្លែង​ក្នុង​ពិធី​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​អា​រ៉ាប់​រួម​ថា​៖​ ​«​ការនាំចេញ​អង្ករ​លើក​នេះ​នឹង​ជំរុញ​ពាណិជ្ជកម្ម​ ​និង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​កម្ពុជា​ ​និង​អា​រ៉ាប់​រួម​ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន​»​។​

​រដ្ឋមន្ត្រី​រូប​នេះ​បានបញ្ជាក់​​​បន្ថែម​ឱ្យ​ដឹង​ទៀត​​ថា​៖​ “​លើស​ពី​នេះ​ ​ការនាំចេញ​ទាំងនេះ​នឹង​បើក​ទី​ផ្សារ​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​និង​ផ្តល់​ឱកាស​ថ្មី​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​ទេសចរណ៍​ ​វប្បធម៌​ ​និង​ផ្សេងៗ​ទៀត​“​។​

​ការ​នាំ​ចេញ​នេះ​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ ​និង​អា​រ៉ាប់​រួម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ ​កាល​ពី​អំឡុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​។​

​លោក​ ​លន់​ យ៉េ​ង​ ​អគ្គលេខាធិការ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ក៏បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​ការនាំចេញ​អង្ករ​ជា​ផ្លូវការ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​អា​រ៉ាប់​រួម​។​

​លោក​និយាយ​ថា​៖​ “​កម្ពុជា​ធ្លាប់​បាន​នាំ​ចេញ​អង្ករ​ទៅកាន់​ទី​ផ្សារ​ U​A​E​ ​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​ប៉ុន្តែ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ។​ ​ឥឡូវនេះ​ ​ក្រុមហ៊ុន​ ​ONE​ ​ROAD​ ​Group​ ​បាន​ដឹកជញ្ជូន​អង្ករ​ក្នុង​បរិមាណ​ដ៏​ច្រើន​ ​ដែល​កាលពី​លើកទីមួយ​ចំនួន​ត្រឹមតែ​៥​០​០​ ​តោន​។​”

​កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ចំនួន​៦​៥​៦​ ​៣​២​៣​ ​តោន​ទៅកាន់​ ​៦​១​ ​ប្រទេស​ ​និង​ទាំ​ង​នៅ​ក្នុង​តំបន់​ ​កាលពី​ឆ្នាំ​ ​២​០​២​៣​កន្លងទៅ​ ​កើន​ឡើង​ ​៣​ ​ជា​រៀងរាល់​ឆ្នាំ​ ​នេះ​បើ​យោង​តាម​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយ​ថា​ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួមគ្នា​ ​រក​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​៤​៦​៦​ ​លាន​ដុល្លារ​ពី​ការនាំចេញ​ទំនិញ​កាលពីឆ្នាំមុន​ ​ពោល​គឺ​កើន​ឡើង​ ​១​៣​ ​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​។​ ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​គោលដៅ​នាំចេញ​អង្ករ​ឱ្យ​ឈាន​ដល់​ មូ​យ​លាន​តោន​ ​នៅ​ឆ្នាំ​ ​២​០​២​៥​៕​

Related Posts

Previous Article

​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថ​កម្ពុជា​មាន​បំណុល​សរុប​ ​៥​.​១​៣​ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី​៣​ ​ឆ្នាំមុន​

Next Article

សិក្ខាសាលាស្តីពីការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប