អង្គការ​ ​I​O​M​ ​កោតសរសើរ​ចំពោះ​ការ​លើក​ក​ម្ពស់​សិទ្ធិ​ជន​ចំណាកស្រុក​របស់​កម្ពុជា​

Share:

អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​ (​I​O​M​) ​បាន​កោតសរសើរ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិពល​ករ​ចំណាកស្រុក​។​

​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​លោកស្រី​ Kr​i​s​tin​ ​Par​co​ ​ប្រធាន​បេសកកម្ម​ ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ប្រចាំ​កម្ពុជា​ ​ក្នុង​ពិធី​អប​អរសាទរ​ទិវា​ពលករ​ទេសន្តរប្រវេសក៍​អន្តរជាតិ​ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុងភ្នំពេញ​នា​ពេលថ្មីៗនេះ​។​

​លោកស្រី​បាន​កត់​សម្គាល់​ពី​វឌ្ឍនភាព​កម្លាំង​ពលកម្ម​ ​និង​ការ​ធ្វើ​ចំណាកស្រុក​របស់​កម្ពុជា​ ​ដែល​ជា​យន្ត​ការ​អាទិភាព​មួយ​ក្នុង​ការ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​។​

​យន្ត​ការ​នេះ​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​ក​ម្រិ​ត​ជីវភាព​របស់​ពលករ​ចំណាកស្រុក​ ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ ​និង​ការ​សហការ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។​

​លោកស្រី​បាន​និយាយ​ថា​ ​ពលករ​ចំណាកស្រុក​កម្ពុជា​ ​គឺជា​កម្លាំង​ច​លក​រ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ដោយ​បាន​គូស​បញ្ជាក់​ថា​ ​កម្ពុជា​រកចំណូល​បាន​ប្រមាណ​ ​២​,​២​ ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​វិ​ស​័​យ​នេះ​ ​ដោយ​បាន​បញ្ជូន​ពលករ​ចំណាកស្រុក​សរុប​ចំនួន​ ​១​,​៣​ ​នាក់​ ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​កូរ៉េ​ខាងត្បូង​ ​ជប៉ុន​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ហុងកុង​ ​និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត​។​

​លោកស្រី​បាន​លើកឡើង​ទៀត​ថា​ ​អង្គការ​ ​I​O​M​ ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្រប​ច្បាប់​។​A​K​P​

Related Posts

Previous Article

កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា​ជាគោល​ដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​

Next Article

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ RC​E​P​ ​កើន​ឡើង​ ​២​៧​ភាគរយ​ក្នុងរយៈពេល​១​១​ខែ​