យុវជន​ដែល​មាន​ជីវភាព​ខ្វះខាត​ប្រមាណ​ ​១​៣​០​០​ ​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​

Share:
​ជំនាញ​សំណង់​កំពុង​ត្រូវ​បាន​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។​ ​A​K​P​

ចាប់តាំង​ពី​កា​រដាក់​ចេញ​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​សម្រាប់​យុវជន​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​កាលពី​ខែមុន​ ​មាន​យុវជន​ប្រមាណ​ ​១​៣​០​០​ ​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (N​P​I​C)​។​

​តួលេខ​នេះ​ត្រូវ​បាន​អោយ​ដឹង​តាមរយៈ​លោក​ ​ប៊ុន​ ​ភា​រិន​ ​នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ ​ដោយ​លោក​បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​ការ​ត្រៀម​ខ្លួន​របស់​វិទ្យាស្ថាន​ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដើម្បី​បំពាក់បំប៉ន​ដល់​យុវជន​ក្រីក្រ​អោយ​មាន​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​គឺជា​ស្ថាប័ន​មិន​រក​ប្រាក់ចំណេញ​ដែល​មាន​គោលដៅ​តែមួយ​គត់​គឺ​ផ្តោត​លើ​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​។​

​យោង​តាម​លោក​ អ៊​ន​ ​កត្តា​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​មកទល់​ពេលនេះ​ ​យុវជន​ចំនួន​ ​១​៣​.​៥​៨​៧​នាក់​ ​នៅ​ទូទាំង​ប្រទេស​បាន​ចុះឈ្មោះ​ចូលរៀន​បណ្តុះបណ្តាល​នេះ​។​

​កាលពី​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​សម្រាប់​យុវជន​ចំនួន​ ​១​,​៥​លាន​នាក់​ ​មកពី​គ្រួសារ​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​។​A​K​P​

Related Posts

Previous Article

ខេត្ត​ ​An​ ​G​i​an​g​របស់​វៀតណាម​ ​នឹង​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ​Tin​h​ B​i​e​n

Next Article

​បេក្ខជន​ជាង ​៤​៦​០​នាក់​ ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​