កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោល​ដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​

Share:
​p​x​fuel​ - ​public​domain​p​i​c​tur​e​s/​icon​0 ​co​m​

​ឆ្នាំនេះ​គឺជា​ខួប​មួយ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​ដោយ​កិច្ចព្រមព្រៀង​នេះ​បាន​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​ ​១​,​០​៥​ ​ពាន់​លាន​ដុល្លារ​។​

​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​លើកឡើង​ពី​តួនាទី​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រួម​ជាមួយនឹង​ច្បាប់​វិនិយោគ​ថ្មី​ឆ្នាំ​២​០​២​១​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​។​

​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថល​ទំនើប​ ​ដោយ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​មកពី​សាធារណរដ្ឋ​កូរ៉េ​។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ ​ឈាន​ចូល​ដល់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់ពី​បាន​ចូលជាធរមាន​ក្នុង​ខែ​នេះ​។​ ​

កិច្ចព្រមព្រៀង​នេះ​បាន​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេស​ទាំង​ពី​​​រ​កើន​ឡើង​ដល់ទៅ​១​,​០​៥​ពាន់​លាន​ដុល្លារ​ ​នេះ​បើ​យោង​តាម​លោកស្រី​ ​ជ្រឹង​ បុទុ​ម​រង្សី​ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។​

​លោកស្រី​បាន​លើកឡើង​ក្នុង​សុន្ទរកថា​បើក​វេទិកា​ធុរកិច្ច​ ​និង​វិនិយោគ​កម្ពុជា​-​កូរ៉េ​លើក​ទី​២​ ​នៅ​ទីក្រុង​សេអ៊ូល​ ​នា​ពេលថ្មីៗនេះ​ថា​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រួម​ជាមួយនឹង​កា​រដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី​នៅ​ឆ្នាំ​២​០​២​១​ ​បាន​បង្កើត​បរិយាកាស​អំណោយផល​បន្ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជាគោល​ដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​។​

​លោកស្រី​បាន​បន្ថែម​ថា​ ​កន្លងមក​ ​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ជា​ចម្បង​លើ​វិ​ស​័​យ​កសិកម្ម​ ​ប៉ុន្តែ​បច្ចុប្បន្ននេះ​ ​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ទំនើប​ ​ជាមួយនឹង​ការ​កើន​ឡើង​នៃ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ ​រួម​ជាមួយនឹង​ការ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថល​។​

​ប្រទេស​ទាំងពីរ​មាន​យន្ត​ការ​ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​រួម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា​និង​កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ​។​ ​លើស​ពី​នេះ​ ​ប្រទេស​ទាំង​ពី​​​រក​៏​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​-​កូរ៉េ​ [​A​K​F​T​A​] ​ដែល​ជា​យន្ត​ការសំខាន់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​។​

​លោកស្រី​បាន​បន្ត​ថា​ “​យើង​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ស្វាគមន៍​វិនិ​យោគិន​ ​ហើយ​យើង​លើកទឹកចិត្ត​អ្នក​វិនិយោគ​កូរ៉េ​ឱ្យ​មើលឃើញ​ពី​សក្តានុពល​ដោយ​ផ្ទាល់​របស់​ប្រទេស​យើង​”​។​Fibre​2​Fashion​ ​News​ ​Desk​ (RKS)

Related Posts

Previous Article

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើកឡើង​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ​៤​ ​នាក់​ ​និង​របួស​ ​១​២​ ​នាក់​ជាមធ្យម​ក្នុងមួយថ្ងៃ​នៅ​កម្ពុជា​

Next Article

កិច្ចប្រជុំ​កំពូល​នៃ​សាសនា​ព្រះពុទ្ធ​លើក​ទី​២​ ​រវាង​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ហូ​ជី​មិញ​