គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​បង្កើត​ឡើង

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​យុត្តិ​ធ​ម៍​។​ ​ ​ ​ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត​

​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ​ដោយ​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​និង​លោក​ ​ជី​វ​ ​កេង​ ​ប្រធាន​តុលាការ​កំពូល​ ​ជា​សហប្រធាន​ ​និង​អនុប្រធាន​បួន​រូប​ ​ព្រមទាំង​មាន​សមាជិក​១​៩​ផ្សេងទៀត​។​

​ព្រះរាជក្រឹត្យ​នេះ​មាន​ក​ម្រាស់​ប្រាំពីរ​ទំព័រ​ត្រូវ​បាន​ចុះ​ប្រថាប់​ព្រះរាជ​ល​ញ្ជ​ករ​របស់​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សីហមុនី​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​

​ព្រះរាជក្រឹត្យ​បាន​បញ្ជាក់​ថា​៖​ ​«​គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ​ដើម្បី​ជា​យន្ត​ការ​​​ដឹកនាំ​ ​សម្របសម្រួល​ ​និង​ជំរុញ​ការ​អនុវត្ត​ការងារ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ ​ដែល​សំដៅ​ដល់​ការ​ពង្រឹង​និង​ការ​លើក​ក​ម្ពស់​គោលការណ៍​នីតិ​រដ្ឋ​ ​ព្រមទាំង​គុណភាព​និង​ប្រសិទ្ធ​ភាព​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​»​។​

​គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​មាន​ភារកិច្ច​និង​តួនាទី​ដឹកនាំ​ ​គាំទ្រ​ ​សម្របសម្រួល​ ​និង​ជំរុញ​ការ​អនុវត្ត​ការងារ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ​និង​លើ​សំណើ​ជូន​រដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​លើ​ផែនការ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។​

​មិនតែប៉ុណ្ណោះ​ ​ពួកគេ​មាន​តួនាទី​និង​ភារកិច្ច​ដាក់​ចេញ​សេចក្ដី​ណែនាំ​និង​វិធាន​ការចាំបាច់​នានា​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ការងារ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។​ ​ពួកគេ​មាន​តួនាទី​និង​ភារកិច្ច​ពិនិត្យ​ ​វាយ​តម្លៃ​ ​និង​ផ្ដល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​យុត្ត​ធម៌​។​

​ព្រះរាជក្រឹត្យ​នេះ​បាន​អនុញ្ញាត​ដល់​គណៈកម្មាធិការ​​​ដឹក​នាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អញ្ជើញ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ វិ​ស័​យ​ឯកជន​ ​សង្គម​ស៊ីវិល​ ​ឬ​អ្នក​ជំនាញ​ការ​ជាតិ​និង​អន្តរជាតិ​ចូលរួម​ប្រជុំ​តាម​ការចាំបាច់​។​

​ព្រះរាជក្រឹត្យ​ក៏បាន​អនុញ្ញាត​សាលា​ជម្រះ​ក្ដី​ ​និង​អង្គការ​អយ្យ​អម​សាលា​ជម្រះ​ក្ដី​គ្រប់​លំដាប់​ថ្នាក់​ ​ព្រមទាំង​ស្ថាប័ន​ ​និង​អង្គភាព​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​បង្កើត​ ​«​ក្រុម​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌»​ ​មួយ​នៅ​ក្នុង​ស្ថាប័ន​និង​អង្គភាព​របស់​ខ្លួន​តាម​ការចាំបាច់​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​និង​ស័ក្ដិសិទ្ធិ​ភាព​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ស្របតាម​ព្រះរាជក្រឹត្យ​នេះ​។​

​ព្រះរាជក្រឹត្យ​បាន​បញ្ជាក់​ថា​៖​ ​«​តួនាទី​ ​ភារកិច្ច​ ​និង​ស​មាស​​ភាព​របស់​ក្រុម​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​កំណត់​ដោយ​សេចក្ដី​សម្រេច​របស់​ឧបនាយករដ្ឋមន្ត្រី​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ដែល​ជា​សហប្រធាន​គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយនឹង​សហប្រធាន​គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ​ដែល​ជា​ប្រធាន​តុលាការ​កំពូល​»​។​

​លោក​ អំ ​សំអាត​ ​នាយក​ទទួល​បន្ទុក​ចាត់ការ​ទូទៅ​ប្រចាំ​អង្គការ​ស​ម្ព័ន្ធ​ជំរឿន​ខ្មែរ​និង​ការពារ​សិទ្ធិមនុស្ស​លី​កា​ដូ ​យល់​ឃើញ​ថា​ ​នៅ​ពេលណា​គេ​និយាយ​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ​គឺ​មាន​ការ​រិះគន់​ច្រើន​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ពួក​គេ​រង​ភាព​អយុត្តិធម៌​ ​ហើយ​មិន​មាន​ជំនឿ​ជាក់​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​។​ ​នៅ​ក្នុង​នោះ​សូម្បីតែ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ក៏​តែងតែ​ផ្ដល់​អនុសាសន៍​ ​ដើម្បី​ឱ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​ទៅជា​តុលាការ​ឯករាជ្យ​។​

​លោក​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អាច​ព្រឹត្ត​ទៅ​បាន​ ​និង​មាន​ប្រសិទ្ធ​ភាព​ទាល​់តែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទៅជា​ប្រព័ន្ធ​មួយ​ដែល​មាន​យុត្តិធម៌​ ​មាន​នីតិ​រដ្ឋ​ ​និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ ​ដែល​មាន​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​។​

​លោក​បាន​លើកឡើង​ថា​ ​ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​និង​ឆន្ទៈ​នយោបាយ​ដើម្បី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​មាន​ប្រសិទ្ធិភាព​ទេ​ ​ក៏​ការរៀបចំ​គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​ប្រព្រឹត្តទៅ​បាន​ដែរ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អាច​ប្រព្រឹត្តទៅ​បាន​ទាល់តែ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ទៅ​ជា​តុលាការ​ឯករាជ​ ​ហើយនិង​ធ្វើ​កំណែ​ទម្រង់​ច្បាប់​»​។​

​លោក​បន្ថែម​ថា​ ​ធាតុ​ដ៏​សំខាន់​មួយទៀត​ ​គឺ​គប្បី​ប្រមូល​ធាតុផ្សំ​ពី​ភាគី​ពាក់ព័ន្ធ​ ​ដូចជា​អង្គការសង្គម​ស៊ីវិល​ ​អ្នក​ជំនាញ​ការ​ជាតិ​និង​អន្តរជាតិ​ ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ប្រកប​ដោយ​ប្រសិទ្ធ​ភាព៕​

Related Posts

Previous Article

ប្រទេស​ជប៉ុន​នៅតែ​បន្ត​ការងារ​អភិ​រក្ស​ប្រាសាទអង្គរវត្ត​

Next Article

​ឆ្នាំនេះ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​នៅ​ភ្នំពេញ​មាន​ជាង​ ​៥​០​០​ករណី​ ​និង​បង្ក្រាប​បាន​ ​៤​៥​៩​ករណី​