ឥណ្ឌូណេស៊ី​នឹង​នាំ​ចូល​អង្ករ​ ២៥​ម៉ឺន​តោន​ពី​កម្ពុជា

Khmer Times Share:
រូបថតឯកសារ៖ កម្មករ​ច្រក​អង្ករ​ចូល​ក្នុង​ការ៉ុងនៅ​ឃ្លាំង​ផ្ទុក​ទំនិញ Bulog ​ក្នុង​ក្រុង Meulaboh រដ្ឋ Aceh។ រូបថត Antara

លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ីបានទទួលការយល់ព្រមពីរដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្គត់ផ្គង់អង្ករចំនួន ២៥០,០០០ តោនក្នុងមួយឆ្នាំ។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីឥណ្ឌាបានសម្រេចចិត្តបញ្ឈប់ការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលជាផ្នែកមួយនៃគោលនយោបាយសន្តិសុខស្បៀងជាតិរបស់ខ្លួន។

លោកប្រធានាធិបតីបានលើកឡើងបន្ទាប់ពីជំនួបជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានរដ្ឋក្នុងទីក្រុងហ្សាកាតាថា “ខ្ញុំពេញចិត្តចំពោះការឆ្លើយតបជាវិជ្ជមានពីកម្ពុជាពាក់ព័ន្ធនឹងការនាំចូលអង្ករ ២៥០,០០០ តោនពីប្រទេសជិតខាងរបស់យើង”។

លោកប្រធានាធិបតីបានបន្ថែមថា ឥណ្ឌូនេស៊ីនឹងគាំទ្រកម្មវិធីសន្តិសុខស្បៀងរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ជីកសិកម្ម។

ដំបូងឡើយ ឥណ្ឌូណេស៊ីមានគម្រោងនាំចូលអង្ករចំនួន ១លានតោនពីឥណ្ឌា ប៉ុន្តែសំណើនេះត្រូវបានបដិសេធ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Zulkifli Hasan។

លោកបានពន្យល់នៅក្នុងសវនាការជាមួយគណៈកម្មការទី VI របស់សភាតំណាងរាស្រ្តស្តីពីពាណិជ្ជកម្មថាការផ្គត់ផ្គង់អង្ករបច្ចុប្បន្ននៅតែមានសុវត្ថិភាព។ លោក​បាន​អោយដឹងទៀតថា ទីភ្នាក់ងារ​ភ័ស្តុភារ​រដ្ឋ Bulog ត្រូវ​បាន​ចាត់​ឲ្យ​ទទួល​បន្ទុក​ទិញ​អង្ករ​ចំនួន ២ លាន​តោន​ពី​ប្រទេស​ថៃ និង​វៀតណាម។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ទីតាំងស្តុកអង្ករជាតិនៅក្នុងឃ្លាំង Bulog បានកើនឡើងដល់ជិត ១.៦ លានតោនគិតត្រឹមថ្ងៃច័ន្ទ បន្ថែមពីលើការផ្គត់ផ្គង់អង្ករចំនួន ៤០០,០០០ តោនពីប្រទេសជិតខាងដែលនឹងត្រូវដឹកជញ្ជូនមកដល់នៅចុងឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងពីមុន។

រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីបង្កើនទុនបម្រុងស្បៀងក្នុងករណីមានគ្រោះរាំងស្ងួត និងការរំខានដល់ការប្រមូលផលដែលបណ្តាលមកពីបាតុភូត El Nino ៕ Jakarta Globe

Related Posts

Previous Article

នាយក​រដ្ឋមន្ត្រី​​កម្ពុជា​ជំរុញ​ឲ្យ​មានសកម្មភាព​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ក្នុង​ចំណោមប្រទេសសមាជិកអាស៊ាន

Next Article

កម្ពុជា និងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​