រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ជប៉ុន​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​និង​ស្រី​លង្កា​ក្នុង​ខែ​មករា​ ​ឆ្នាំក្រោយ​

Share:

​កាលពី​ថ្ងៃអង្គារ​ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ជប៉ុន​ ​លោក​ ​Shun​i​c​h​i​ Su​z​uk​i​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​និង​ស្រី​លង្កា​ក្នុង​ខែ​មករា​ ​ឆ្នាំក្រោយ​។​

​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​លោក​Su​z​uk​i​ ​មាន​គោលបំណង​ពិនិត្យ​រាល់​នូវ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​រវាង​ទីក្រុង​តូក្យូ ​និង​ប្រទេស​ទាំងពីរ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​នឹង​បញ្ជាក់​ពី​តម្រូវ​ការសំខាន់​ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​រៀបចំ​រចនា​ស​ម្ព័ន្ធ​បំណុល​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​។​

​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​និយាយ​ផង​ដែរ​ថា​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​យន្ត​ការ​កែ​លម្អ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​ធំ​ៗ​ចំនួន​បួន​ ​ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការធានា​ស្ថិរភាព​ ​និង​ការ​អនុលោម​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុងស្រុក​របស់​ខ្លួន​។​b​a​h​a​ ​news​

Related Posts

Previous Article

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ RC​E​P​ ​កើន​ឡើង​ ​២​៧​ភាគរយ​ក្នុងរយៈពេល​១​១​ខែ​

Next Article

កម្ពុជា​ ​និង​ជប៉ុន​ ​ពិភាក្សាគ្នា​អំពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​