​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​លើ​វិ​ស័​យ​មិនមែន​កាត់​ដេរ​

​ជា​ ​វណ្ណ​យុទ្ធ​ / Khmer Times Share:
​កម្ពុជា​នាំចេញ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ទៅកាន់​ប្រទេស​មួយ​ចំនួន​។ ​រូបភាព​៖​ U​F​Y​C

​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិ​ស​័​យ​ឧស្សាហកម្ម​ ​ចេញពី​ផលិតកម្ម​កាត់​ដេរ​ ​ទៅ​ជា​ការ​ផលិត​មិនមែន​កាត់​ដេរ​ ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ជំនាញ​ ​និង​បច្ចេកវិទ្យា​ក្នុង​សង្វាក់​ផលិតកម្ម​។​

​លោក​ ​ហែម​ ​វណ្ណ​ឌី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​មាន​ប្រសាសន៍​ថា​ ​ឧស្សាហកម្ម​កាត់​ដេរ​នៅតែ​មាន​ផ្នែក​ធំ​នៅ​ក្នុង​វិ​ស​័​យ​ឧស្សាហកម្ម​របស់​កម្ពុជា​ ​ប៉ុន្តែ​ការ​ផលិត​មិន​មែន​កាត់​ដេរ​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​លោក​ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ ​ធ្វើ​ទំនើបកម្ម​ផលិតផល​កាត់​ដេរ​សាមញ្ញ​ ​ទៅជា​ផលិតផល​កាត់​ដេរ​ដែល​មាន​តម្លៃ​បន្ថែម​ ​និង​ស​ម្លៀ​ក​បំពាក់​ម៉ាក​ល្បី​ៗ​ ​ព្រមទាំង​ទាក់ទាញ​រោងចក្រ​ផលិត​កម្លាំង​ពលកម្ម​ជំនាញ​មួយ​ចំនួន​ដូចជា​ ​គ្រឿង​បន្លាស់​អេ​ឡិច​ត្រូនិ​ច​ ​និង​រោងចក្រ​ដំឡើង​រថយន្ត​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖​ ​«​នេះ​ជា​សញ្ញា​ល្អ​ ​ដែល​ឆ្លុះ​បញ្ចាំង​ថា​ ​យើង​មិន​ពឹងផ្អែក​លើ​វិ​ស​័​យ​កាត់​ដេរ​តែមួយមុខ​នោះ​ទេ​ ​យើង​មាន​រោងចក្រ​ផលិតផល​មិនមែន​កាត់​ដេរ​ ​ដូចជា​ការ​ផលិត​គ្រឿង​សង្ហា​រឹម​ ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ ​និង​ផ្សេងៗ​ទៀត​»​។​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ការធ្វើដំណើរ​មាន​តម្លៃ​ ​១​១​,​១​២​ ​ពាន់​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​១​២​ ​ភាគរយ​ពី​ចំនួន​ ​១​២​,​៦​៨​ ​ពាន់​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​

​យោង​តាម​សមាគម​វាយនភណ្ឌ​ ​ស​ម្លៀ​ក​បំពាក់​ ​ស្បែក​ជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ថយ​ចុះ​នៃ​ការ​នាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ​២​០​២​៣​ ​ជា​ចម្បង​គឺ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ទី​ផ្សារ​សំខាន់​ៗ​ដូចជា​សហរដ្ឋអាមេរិក​ ​អឺរ៉ុប​ ​និង​ចក្រភពអង់គ្លេស​។​ ​នៅ​កម្ពុជា​។​

​បច្ចុប្បន្ននេះ​ វិ​ស​័​យ​នេះ​មាន​រោងចក្រ​ ​និង​សាខា​ប្រហែល​ ​១​,​៣​០​០​ ​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ជិត​ ​៩​ ​សែន​នាក់​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ការនាំចេញ​ផលិតផល​មិន​មែន​កាត់​ដេរ​ ​រួម​ទាំង​គ្រឿងម៉ាស៊ីន​ ​និង​ឧបករណ៍​អគ្គិសនី​ ​បាន​កើន​ឡើង​ ​៥​៦​ ​ភាគរយ​ដល់​ ​៣​,​១​៣​១​ ​លាន​ដុល្លារ​កាល​ពីឆ្នាំមុន​ ​កើន​ឡើង​ពី​ ​១​,​៩​៩​៨​ ​ដុល្លារ​ដែល​បាន​ត្រូវ​កត់ត្រា​ក្នុង​ឆ្នាំ​ ​២​០​២​២​។​

​យោង​តាម​ក្រសួង​ឧស្សាហកម្ម​ ​រោងចក្រ​ឧស្សាហកម្ម​ប្រហែល​ ​២​ ​ពាន់​ ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ ​ជាមួយនឹង​ទុន​វិនិយោគ​សរុប​ជិត​ ​១​៨​ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​មករា​ឆ្នាំនេះ​។​

​រោងចក្រ​ដែល​បាន​ចុះបញ្ជី​មាន​បុគ្គលិក​ជា​ប្រជាជន​ក្នុង​ស្រុក​ចំនួនជា​ង​១​លាន​នាក់​ ​។​

​លោក​ ​ហែម​ ​វណ្ណ​ឌី​ ​បាន​និយាយ​ថា​ ​ក្រសួង​ត្រូវ​បាន​ជំរុញ​សម្រាប់​ការ​ធ្វើ​មាត្រដ្ឋាន​វត្ថុធាតុដើម​ក្នុង​ស្រុក​ ​និង​ផលិតផល​សម្រេច​ដើម្បី​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​ឧស្សាហកម្ម​ ​រួម​ចំណែក​កាត់បន្ថយ​ការនាំចូល​វត្ថុធាតុដើម​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ពី​ប្រភព​ក្នុងស្រុក​នឹង​មិន​ត្រឹមតែ​កាត់​បន្ថយ​ក​ារ​ពឹង​ផ្អែក​លើ​ការ​នាំចូល​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្កើត​តម្លៃ​បន្ថែម​ដល់​ផលិតផល​ផង​ដែរ​ ​ជាពិសេស​ទាក់ទាញ​អ្នក​វិនិយោគ​ដែល​មាន​បំណង​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ​និង​ប្រើប្រាស់​ប្រភព​វត្ថុធាត​ុដើម​សម្រាប់​ផលិតកម្ម​របស់​ពួកគេ​ពី​ប្រភព​ក្នុង​ស្រុក»៕​

Related Posts

Previous Article

ប្រាក់​ចំណេញ​សុទ្ធ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ធ្លាក់​ចុះ ៣៦%

Next Article

​យុទ្ធនាការ​ស​ម្អា​ត​បរិស្ថាន​នា​រដូវ​ទឹក​សម្រក​បឹង​ទន្លេសាប​ប្រចាំ​ឆ្នាំ ​២​០​២​៤ ​នៅ​សហគមន៍​ឃុំ​កំពង់​ឃ្លាំង​