សិក្ខាសាលា​ជំរុញ​ “​ភាពជា​ដៃគូ​អា​ស៊ាន​-​ចិន​”

Share:

​មជ្ឈមណ្ឌល​តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​ការ​អភិវឌ្ឍន៍​អប់រំ​បច្ចេកទេស​ (​SEAM​E​O ​T​E​D​) ​និង​ក្រុមហ៊ុន​ប្រឹក្សា​Go​ ​Study​ ​G​l​ob​a​l​ ​Education​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ភាពជា​ដៃគូ​អា​ស៊ាន​-​ចិន​ ​ដើម្បី​បង្កើន​ទំនាក់ទំនង​ ​និង​ដៃគូ​អប់រំ​បច្ចេកទេស​។​

​ពិធី​បើក​សិក្ខាសាលា​នេះ​ ​បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ក្រោមអធិបតីភាព​ ​លោក​ ​អ៊ុ​ម​ ​រម្យ​ណី​ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​លោក​ ​L​i​u ​Y​ou​y​i​អគ្គនាយក​នៃ​នាយកដ្ឋាន​អប់រំ​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី​ហ្សួ​ង​ ​G​u​an​g​x​i​ ​Z​h​u​an​g​) ​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​។

​ថ្លែង​ក្នុង​ពិធី​នោះ​លោក​បណ្ឌិត​ ​អៃ​ ​សុង​ហ៊ា​ង​ ​នាយក​មជ្ឈមណ្ឌល​តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​ការ​អភិវឌ្ឍ​អប់រំ​បច្ចេកទេស​ ​បាន​គូស​បញ្ជាក់​ថា​ ​សិក្ខាសាលា​នេះ​មាន​គោលបំណង​ពង្រឹង​ភាពជា​ដៃគូ​លើ​ការអប់រំ​ ​និង​បណ្តុះបណ្តាល​បច្ចេកទេស​ (​T​V​E​T​) ​ដើម្បី​ផ្សា​ភ្ជាប់​សាលារៀន​អប់រំ​បច្ចេកទេស​ក្នុង​ប្រទេស​ចិន​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន​។​

​នេះ​នឹង​ត្រូវធ្វើ​ឡើង​តាមរយៈ​ការ​ចែករំលែក​បទពិសោធន៍​ ​និង​ជំនាញ​បច្ចេកទេស​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​ចិន​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន​ផ្សេងទៀត​ ​រួម​មាន​កម្ពុជា​ ប្រ៊ុ​យ​ណេ ​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​។​

​លោក​ ​L​i​u ​Y​ou​y​i​បាន​និយាយ​ថា​ ​សិក្ខាសាលា​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​ការពិភាក្សា​បន្ថែម​ទៀត​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អា​ស៊ាន​ ​និង​ចិន​លើ​ជំនាញ​T​V​E​T​ ​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ ​ប្រទេស​ចិន​បាន​ចាត់​ទុក​តំបន់​ស្វយ័ត​ ​G​u​an​g​x​i​ ​Z​h​u​an​g​ ​ជា​ច្រក​ចូល​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ​និង​ភាពជា​ដៃគូ​ជាមួយ​តំបន់​អា​ស៊ាន​។​

​លោក​អ៊ុ​ម​ ​រម្យ​ណី​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សិក្ខាសាលា​ ​ដែល​ជា​ឱកាស​មួយ​ដើម្បី​ស្វែងយល់​អំពី​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​ភាពជា​ដៃគូ​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ចិន​ ​និង​ប្រទេស​ក្នុង​តំបន់​។​A​K​P​

Related Posts

Previous Article

កម្ពុជា​នាំចេញ​កង់​មាន​ទំហំ​ទឹកប្រាក់​ជិត​ ​៤​១​៧​លាន​ដុល្លារ​កាលពីឆ្នាំមុន​

Next Article

​គ​.​ជ​.​ប​ ​ប្រកាស​គោលការណ៍​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​