​ក្នុង​ឆ្នាំ​២​០​២​៤​ ​គ​.​ជ​.​អ​.​ប​. ​អនុម័ត​ថវិកា​ជិត​ ​១​ ​៨​០​០​លាន​ដុល្លារ​ ​ទម្លាក់​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោក​ ​ស​ ​សុខា​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងមហាផ្ទៃ​។​ ​ រូបភាព​៖​ ​ក្រសួងមហាផ្ទៃ​

​ក្នុង​ឆ្នាំ​២​០​២​៤​ ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (គ.ជ.អ.ប.) ​បាន​អនុម័ត​ថវិកា​ជិត​ ​១​ ​៨​០​០​លាន​ដុល្លារ​ ​ទម្លាក់​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ដើម្បី​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ទូទាំង​ប្រទេស​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ ​គ​.​ជ​.​អ​.​ប​. ​កាល​ពី​ថ្ងៃពុធ​ ​បញ្ជាក់​ថា​ ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​២​ ​អង្គប្រជុំ​បាន​ឯកភាព​ឱ្យ​ក្រសួង​ ​ស្ថាប័ន​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​ពង្រឹង​ភាព​ម្ចាស់ការ​ ​និង​ការទទួលខុសត្រូវ​លើ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ ​និង​ថវិកា​ឆ្នាំ​២​០​២​៤​ ឱ្យ​សម្រេច​បាន​លទ្ធផល​តាម​ការ​រំពឹង​ទុក​។​

​ផែនការ​សកម្មភាព​ ​និង​ថវិកា​ឆ្នាំ​២​០​២​៤​ ​របស់​ គ.ជ.អ.ប. ​គឺជា​ផែនការ​ឆ្នាំ​ទី​៤​ ​នៃ​ការ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ដំណាក់​កាល​ទី​២​ ​ដែល​បាន​ផ្តោត​លើ​ការ​ពង្រឹង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​រឹង​មាំ​ ​ស្អាតស្អំ​ ​មាន​សមត្ថភាព​ ​លទ្ធភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ក្នុង​នោះ​ក៏​មានការ​ធ្វើ​ទំនើបកម្ម​យន្ត​ការ​និង​នីតិវិធី​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ ​និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ​ដើម្បី​លើក​ក​ម្ពស់​គុណភាព​ ​ប្រសិទ្ធ​ភាព​ ​តម្លា​ភាព​ ​និង​គណនេយ្យ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​គ​.​ជ​.​អ​.​ប​. ​បន្ថែម​ថា​៖​ ​«​បន្ទាប់ពី​ពិនិត្យ​ពិភាក្សា​ ​អង្គប្រជុំ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​ ​និង​ថវិកា​ឆ្នាំ​២​០​២​៤​ ​របស់​ ​គ​.​ជ​.​អ​.​ប​. ​ដែល​មាន​លទ្ធផល​រំពឹង​ទុក​ចំនួន​៣​៤​ ​សកម្មភាព​ជា​អាទិភាព​ចំនួន​៨​៧​ ​និង​សូចនា​ករ​ចំនួន​១​៣​៩​ ​ក្រោម​ថវិកា​ប៉ាន់ស្មាន​ប្រមាណ​ជិត​ ​១.៨០០លាន​ដុល្លារ​»​។​

​អង្គប្រជុំ​ក៏បាន​ពង្រឹង​លើ​ការ​គ្រប់គ្រង​ការ​វិនិយោគ​នៅ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ដោយ​ស្នើ​ថ្នាក់​ជាតិ​ ​ពន្លឿន​ផ្ទេរ​សិទ្ធិ​អំណាច​ទៅ​ឱ្យ​មន្ទីរ​អង្គភាព​ខ្សែបណ្ដោយ​របស់​ខ្លួន​ ​ដើម្បី​ធ្វើជា​សេនាធិការ​ឱ្យ​អនុ​គណៈកម្មាធិការ​វិនិយោគ​នៅ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​សម្រាប់​ពិនិត្យ​ ​និង​សម្រេច​លើ​គម្រោង​វិនិយោគ​ដែល​មាន​ទុន​សម​មូល​ ​៥​លាន​ដុល្លារ​ ​ចុះ​ក្រោម​យ៉ាង​យូរ​ត្រឹម​ត្រីមាស​ទី​១​ ​នៃ​ឆ្នាំ​២​០​២​៤​។​

គ.ជ.អ.ប. ​បន្ថែម​ថា​ ​អង្គប្រជុំ​ក៏បាន​ជំរុញ​ឱ្យ​ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​ជាបន្តបន្ទាប់​គ្របដណ្តប់​ទាំង​ថ្នាក់​ឃុំ​ ​សង្កាត់​ ​និង​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដើម្បី​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ជាមួយ​ប្រជាពលរដ្ឋ​ ​និង​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​តាមដាន​ ​ត្រួតពិនិត្យ​ ​និង​ការ​ផ្តល់​យោបល់​សម្រាប់​កែ​លម្អ​លើ​ការ​បំ​ពេញការ​ងារ​ ​និង​ការ​ផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន​។​

​គ​.​ជ​.​អ​.​ប​. ​សម្រេច​ពន្លឿន​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដើម្បី​ឱ្យ​រដ្ឋប​ាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​មានលទ្ធភាព​អនុវត្ត​មុខងារ​តាម​វិ​ស​័​យ​នា​នា​ដែល​បាន​ផ្ទេរ​ឱ្យ​។​

​លោក​ ​ង៉ា​ន់ ​ចំរើន​ ​រដ្ឋលេខាធិការ​ក្រសួងមហា​ផ្ទៃ​ ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ ​គ​.​ជ​.​អ​.​ប​. ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ថវិកាជាតិ​ដែល​គ្រោង​នឹង​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ​ដើម្បី​ពិនិត្យ​សម្រេច​លើ​ថវិកា​ជាតិប្រមាណ​ជិត​ ​១​៨​០​០​ដុល្លារ​ ​ដែល​មានការ​កើន​ឡើង​ចំនួន​ ​២០% ​នៃ​ថវិកាជាតិ​សរុប​ ​ដែល​ត្រូវ​ទម្លាក់​ពី​ថ្នាក់​ជាតិ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក​បន្ថែម​ថា​ ​ក្នុង​ចំណោម​ចំនួន​ថវិកា​ខាងលើ​នេះ​ ​នឹង​បែង​ចែង​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​រាជធានី​ ​ខេត្ត​ ​គឺ​មាន​ជាង​ ​៧​០​០​លាន​ដុល្លារ​ ​ហើយ​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ជាង​ ​៧​៣​០​លាន​ដុល្លារ​ ​និង​ជាង​ ​៣​០​០​លាន​ដុល្លា ​សម្រាប់​ទម្លាក់​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ ​ឃុំ​ ​សង្កាត់​។​

​លោក​ ​ង៉ា​ន់ ​ចំរើន​ ​បញ្ជាក់​ថា​ ​ថវិកា​ពី​ថ្នាក់​ជាតិ​ ​ទម្លាក់​ទៅ​ថ្នាក​់ក្រោម​ជាតិ​នេះ​ ​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ដែល​រដ្ឋបាល​ថ្នាក់​ជាតិ​បាន​ផ្ទេរ​ទៅ​ឱ្យ ​ជាពិសេស​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរ​ ​ស្អាតស្អំ​ ​និង​បង្កើន​ការ​អភិវឌ្ឍ​ផ្លូវ​ ​ថ្នល់​ ​និង​សំណង់​ដេក​ ​និង​សំណង់​បញ្ឈរ​ ​ជាច្រើន​ទៀត​នៅ​តាម​ឃុំ​ ​សង្កាត់​។​

​លោក​បន្ថែម​ថា​ ​មូលហេតុ​ដែល​រដ្ឋាភិបាល​បង្កើន​ថវិកាជាតិ​រហូតដល់​ ​២​០​% ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ដោយសារ​ក្នុង​ឆ្នាំ​២​០​២​៤​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ផ្ទេរ​មុខងារ​ការងារ​គ្រប់គ្រង​សាលា​បឋម​សិក្សា​ ​និង​គ្រូបង្រៀន​ប្រមាណ​ ​៦​ម៉ឺន​នាក់​ ឱ្យ​ទៅ​រដ​្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នកគ្រប់​គ្រង​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោល​នយោបាយ​ (​A​P​I​) ​ប្រាប់​ខ្មែរ​ថា​ម​ស៍ ​ដូច្នេះ​ថា​ ​ការផ្ទេរ​សិទ្ធិ​អំណាច​ពី​ថ្នាក់​ជាតិ​ ​ទៅ​ថ្នាក់ក្រោម​ជាតិ​ ​ជាពិសេស​ការ​បង្កើន​ថវិកា​ ​បង្កើន​ចំនួន​មន្ត្រី​ ​បង្កើន​ធនធាន​មនុស្ស​ ​និង​សិទ្ធិ​អំណាច​ទៅ​ថ្នាក់​ក្រោម​ជាតិ​ ​កម្ពុជា​បាន​អនុវត្ត​ជាបន្តបន្ទាប់​ពី​មួយ​ឆ​្នាំទៅមួយ​ឆ្នាំ​ ​ប៉ុន្តែ​មិន​ទាន់​ដល់ក​ម្រិ​ត​ផ្ទេរ​បាន​ច្រើន​នៅ​ឡើយ​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​កំណែ​ទម្រង់​វិមជ្ឈការ​ ​មិនទាន់​សម្រេច​ដល់​គោលដៅ​ផ្ទេរ​សិទ្ធិ​អំណាច​ ​តួនាទី​ ​ភារកិច្ច​ ឱ្យ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ ​ដើម្បី​ដោះស្រាយបញ្ហា​ឱ្យ​បាន​ច្រើន​នៅឡើយ​ ​ប៉ុន្តែ​មានការ​រីក​ចម្រើន​ទៅមុខ​យឺត​ៗ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ការងារ​នេះ​ ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​ត​ែឯង​បានទេ​ ​ព្រោះ​ការ​ធ្វើ​វិមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ​ទាមទារ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​អង្គការសង្គម​ស៊ីវិល​ វិ​ស​័​យ​ឯកជន​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​»​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​បន្ថែម​ថា​ ​ការងារ​វិជ្ឈ​មកា​រ​ ​គឺជា​ការ​ផ្ទេរ​សិទ្ធិ​អំណាច​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ​ ​ដើម្បី​ដោះស្រាយបញ្ហា​ ​និង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​ ​ងាយស្រួល​ ​និង​កាន់​តែ​បង្ខិត​ទៅ​ជិត​ប្រជាពលរដ្ឋ​ ​ដូច្នេះ​ទាល​់តែ​មាន​ការចូល​រួម​​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទើប​ក​ារងារ​មាន​ប្រ​សិទ្ធ​ភាព​៕​

Related Posts

Previous Article

​ក្រសួងណែនាំ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ពង្រឹង​ការ​គ្រប់គ្រង​គុណភាព​បណ្ដុះបណ្ដាល​ថ្នាក់បណ្ឌិត​

Next Article

​គុយបា​ ​គ្រោង​បញ្ជូន​វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​មហារីក​-​ទឹកនោម​ផ្អែម​ ​មក​ជួយ​បណ្ដុះបណ្ដាល​គ្រូពេទ្យ​នៅ​កម្ពុជា​