​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​ ៣​៧​ត្រូវ​បាន​ក្រសួង​ជំនាញ​បញ្ចប់​សុពលភាព​អាជ្ញាប័ណ្ណ​

​ត​ន​ ​វិបុល​ / Khmer Times Share:
ពលរដ្ឋរង់ចាំឡើងជិះរថយន្តក្រុងទៅស្រុកកំណើតនៅរាជធានីភ្នំពេញ។ ខ្មែរថាមស៍៖ យ៉ន សូវៀត

​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ឬ​ក្រុមហ៊ុន​រថយន្តក្រុង​ចំនួន​ ៣​៧​ត្រូវ​បាន​ក្រសួង​ជំនាញ​បញ្ចប់​សុពលភាព​ដោយសារតែ​ពួក​គេ​មិន​បាន​ស្នើសុំ​បន្ត​សុពលភាព​លិខិត​អនុញ្ញាត​អាជីវកម្ម​លើស​រយៈពេល​ពីរ​ឆ្នាំ​។​

​ការប្រកាស​បញ្ចប់​សុពល​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ធ្វើ​សេចក្ដីប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដាហ៍​មុន​ ​បន្ទាប់ពី​ក្រសួង​រក​ឃើញ​ថា​ ​ក្រុមហ៊ុន​ទាំង​៣​៧​នោះ​មិនបាន​ស្នើសុំ​បន្ត​សុពលភាព​លិខិតអនុញ្ញាត​លើស​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​។​

​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​បាន​ព្រមាន​ថា​៖​ ​«​ក្នុង​ករណី​ ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​អាជីវកម្ម​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ ​ម្ចាស់ក្រុមហ៊ុន​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ជាធរមាន​»​។​

​ក្រសួង​ជំនាញ​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន​ ​ស៊ី​អេ​ធី​ខេ​ម​បូ​ឌាអេស៊ា​ត្រា​វែ​ល​, ខេ អេ​ស​ ​អូ​ ត្រេ​ន​ស្ព័​ត​, វុឌ្ឍន៍ ​សុភាព​ ត្រេ​ន​ស្ព័​ត​, ​ផា​ន​អ្វី​ម៉ិ​ច​, ​ថោ​ង​ ​ស៊ីង​ ​ស៊ីង​ ​ឌី​វេឡុ​ប​ម៉ិ​ន​ ​ហូល​ឌី​ង​, ​ពន្លឺ​អង្គរ​ខ្មែរ​ដឹកជញ្ជូន, ​លាំង​ ​យូ​អេ​ស​ អិ​ច​ប្រេ​ស​, (​កម្ពុជា​) ​អង្គរ​ ខូអិ​ល​ធី​ឌី​, ​អង្គរ​មង្គល​មានជ័យ​, ខេ​ម​បូ​ត្រា​ អិ​ច​ប្រេ​ស​, ហ្គោ​ល​ដេ​ន​បាយ័ន​ អិ​ច​ប្រេ​ស, ប្លូបី​ស​ ត្រេ​ន​ស្ព័​ត​, អេ ស៊ា វិ​ន​ ​អី​ឡាយ​អិ​ន, ប្រេ​ន​ស៊ីប​ខា, ថេរ៉ូ អិ​ច​ប្រេ​ស​, ​រិទ្ធី​&​រ​កូខូអិល
​ធី​ឌី​ (​Red​ ​Taxi​), ​កា​ស៊ី​ម៉ិ​ច​ខម​អិ​លធី​ឌី​, ​មានជ័យ​ ​វី​ ​អាយ​ ​ភី​ អិ​ច​ប្រេ​ស​ ​ឯ​.​ក​, ប្រេ​ស៊ី​ដេ​ន​ អិ​ន​ធើ​ណេ​សិន​ណ​ល​ អិ​ច​ប្រេ​ស​ ​ឯ​.​ក​, រ៉ូ​យ៉ា​ល់ខេ​ម​បូ​ឌា​ន​លី​ម៉ូ​ស៊ិន​ ​សឺ​វី​ស​ខូអិ​ល​ធី​ឌី​។​

​ក្រុមហ៊ុន​រថយន្តក្រុង​ផ្សេងទៀត​រួម​មាន​ ​រស្មី​ភ្នំពេញ​ អិ​ច​ប្រេ​ស​ ​ដឹក​អ្នកដំណើរ​, ​យេ​ល​ឡូ​វ​ ​ស្ពាន​ អិ​ច​ប្រេ​ស​ ​ឯ​.​ក​, គ្រី​ស្តា​ល់ អិ​ច​ប្រេ​ស​, ​អ៊ូ​ប៊ើ​រ​ ថេ​ក​ណ​ឡ​ជី​ (ខេ​ម​បូ​ឌា) ​ឯ​.​ក​, ​ម៉ៅ​ ​សេ​ម​ អេ​ន​ធើ​ប្រាយ​ អេ​ន​ ​អី​ផត​ អិ​ច​ផត​, ខេ​ម​ ហ្គោ ​ឯ​.​ក​, ​នុត​ ​បូរី​ ​ដឹក​អ្នកដំណើរ, ​សណ្តា​ប់ ​ឯ​.​ក​, ​ចិន្តា​សុវណ្ណ​ ត្រេ​ន​ស្ព័​ត​ ​ឯ.ក​, ​ប៊ី​ហ្សនេ​ស​ ​វី​អា​ភី​ ​បាស​ ស្វេ​សិន​ ​ឯ​.​ក​, ​ភួង​ហេង​ខូអិ​ល​ធី​ឌី​, ​អ​អេ​ស​រស្មី​សៀមរាប​ត្រេ​ន​ ស្ព័​ត​, ​សាលី​ អិ​ច​ប្រេ​ស​ ​ឯ​.​ក​, ​វ៉ាង​ វ៉ិ​ច​, ជ្ជី អេ​ស
​ធី​ (ហ្គោ​ល​ដែន​សេ្ត​ល​ ​ត្រង់​ស្ទ័​រ​ត៍) ឡា​រី​តា​ អិ​ច​ប្រេ​ស​ ​ឯ​.​ក​, ​និង​ ​សេ​.​អាន​ (ខេ​ម​បូ​ឌា) អ៊ិ​ន​វេ​ស​ម៉ិ​ន​ ​ឌី​វេឡុ​ប​ម៉ិ​ន​ ​ឯ​.​ក​។​

​លោក​ ​ហ៊ា​ង​ សុទ្ធា​យុត្តិ​ ​អគ្គនាយក​បច្ចេកទេស​និង​ទំនាក់ទំនង​សាធារណៈ​មិន​អាច​ស្នើសុំ​បញ្ជាក់​បន្ថែម​បានទេ​ពីម្សិលមិញ​។​

​ខ្មែរ​ថា​ម​ស៍​បាន​រក​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុងចំណោម​ក្រុមហ៊ុន​រថយន្តក្រុង​ទាំង​នោះ​កំពុង​ផ្សព្វផ្សាយ​ពី​ការ​ធ្វើអាជីវកម្ម​ដឹកនាំ​អ្នក​ដំណើរ​ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ទៅ​មក​ខេត្ត​សៀមរាប​ ​និង​ទិសដៅ​ពី​ភ្នំពេញ​ទៅ​មក​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​។​

​បុគ្គលិក​ផ្នែក​កក់​សំបុត្រ​ម្នាក់​របស់​ក្រុមហ៊ុន​ ឡា​រី​តា​ អិ​ច​ប្រេ​ស​ ​ឯ​.​ក​ ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​ ​ដោយ​គាត់​បាន​លើក​ឡើង​ថា​៖​ ​«​ខ្ញុំ​មិន​អាច​និយាយ​បានទេ​ ​ព្រោះ​ខ្ញុំ​ជា​បុគ្គលិក​ផ្នែក​កក់​សំបុត្រ​»​។​

​លោក​ ឆឹ​ម​ ​ចំណាន​ ​ប្រធាន​សមាគម​ដឹក​ជញ្ជូន​អ្នកដំណើរ​ផ្លូវគោក​កម្ពុជា​សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ចប់​សុពលភាព​លិខិតអនុញ្ញាត​អាជីវកម្ម​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​ដែល​ពួកគេ​មិនបាន​ស្នើសុំ​បន្ត​។​

​លោក​បាន​បញ្ជាក់​ថា​ ​មាន​ពីរ​ទៅ​បី​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​បន្ត​សុពលភាព​អាជ្ញា​បណ្ណ​របស់​ខ្លួន​ឡើងវិញ​នៅ​ស​ប្ដាហ៍​ក្រោយនេះ​ ​ខណៈ​ក្រុមហ៊ុន​ផ្សេងទៀត​បាន​បោះបង់​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ​មិនបាន​ជូនដំណឹង​មកកាន់​ក្រសួង​ទេ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​បាន​ជួបប្រទះ​បញ្ហា​ជាច្រើន​ ​ជាពិសេស​ដោយសារ​ច្បាប់​យើង​ធូររលុង​បាន​ធ្វើ​ឱ្យ​អ្នក​ធ្វើ​អាជីវកម្ម​ក្រៅច្បាប់​ ​មិនបាន​ចុះបញ្ជី​ជិត​១​០​០​ក្រុមហ៊ុន​»​។​

​លោក​រក​ឃើញ​ថា​ ​ពួកគេ​ធ្វើអាជីវកម្ម​ដោយ​ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ ​ប៉ុន្តែ​ពួក​គេ​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវតាម​ច្បាប់​ឡើយ​។​ ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​បែរជា​ដើរក្រោយ​ ​ឬ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយនឹង​ពួក​គេ​បាន​។​

​លោក​បន្ថែម​ថា​ ​បញ្ហា​នេះ​ត្រូវ​បានខាង​សមាគម​រប​ស​លោក​កំពុង​ធ្វើការ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ហើយនឹង​អាច​មាន​វិធានការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ​ដើម្បី​ឱ្យ​ពួកគេ​ចុះបញ្ជី​ត្រឹមត្រូវ​ច្បាប់​ ​បង់ពន្ធ​ចូល​រដ្ឋ​ ​ហើយក៏​ជា​ការប្រកួតប្រជែង​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ផង​ដែរ​។​

​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​បាន​លើកឡើង​ថា​ ​ការ​បញ្ចប់​សុពលភាព​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​រថយន្តក្រុង​ពីសំណាក់​ក្រសួង​ជំនាញ​ ​គឺ​ធ្វើឡើង​ត្រឹមត្រូវតាម​នីតិ​ច្បាប់​។​

​លោក​ថា​ ​ការ​ចុះបញ្ជី​នៅ​ក្រសួង​ជា​យន្ត​ការ​មួយ​ ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​រថយន្តក្រុង​ដើរតាម​បន្ទាត់​ច្បាប់​របស់​ប្រទេស​ ​ហើយ​រដ្ឋាភិបាល​ត្រូវតែ​ជំរុញ​ក្រុមហ៊ុន​ចុះបញ្ជី​ត្រឹមត្រូវតាម​ច្បាប់​ ​ដើម្បី​រដ្ឋ​មានឱកាស​ប្រមូល​ពន្ធ​ពី​ក្រុមហ៊ុន​សម្រាប់​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ជាតិ​។​

​លោក​​ថា​៖​ ​«​ការ​បញ្ចប់​សុពលភាព​រថយន្តក្រុង​មិនសូវ​ជា​ប៉ះពាល់​ខ្លាំង​ទេ​ ​ប៉ុន្តែ​សម្រាប់​រថយន្តក្រុង​ដឹកនាំ​ដំណើរ​វិ​ស​័​យ​ឯកជន​ទាំង​អស់​ត្រូវ​ចុះបញ្ជី​ ​ដើម្បី​ឱ្យ​មានការ​គ្រប់គ្រង​ច្បាស់​ពី​រដ្ឋ​»​។​

​លោក​មើលឃើញ​ទិដ្ឋភាព​បី​ចំពោះ​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដែល​បញ្ចប់​សុពលភាព​អាជ្ញា​ប​ណ្ណ ​ប៉ុន្តែ​នៅតែ​ធ្វើ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ ​គឺ​អាចម​ក​ពី​ការ​ឃុបឃិតជាមួយ​មន្ត្រី​ពុករលួយ​ ​ឬ​មាន​អ្នក​មានអំណាច​កាង​ពីក្រោយ​ ​ឬក៏​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នោះ​មាន​ភាគ​ហ៊ុន​ជាមួយ​មន្ត្រី​មានអំណាច​៕

Related Posts

Previous Article

​កម្ពុជា​និង​ចិន​ប្រារព្ធ​ពិធី​នៃ​ឆ្នាំ​ផ្លាស់ប្ដូរ​ប្រជាជន​រវាងប្រទេស​ទាំងពីរ​ជា​ផ្លូវការ​

Next Article

​ជប៉ុន​ជួយជ្រោមជ្រែង​កម្ពុជា​ ឱ្យ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព