កម្ពុជា​ត្រៀម​ខ្លួន​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ម៉ាឡេស៊ី​

C​h​e​a Van​y​u​t​h​ / Khmer Times Share:

​វេទិកា​ធុរកិច្ច​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃអង្គារ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ​ប្រទេស​ម៉ាឡេស៊ី​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រួសត្រាយផ្លូវ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិ​ស័​យ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​ម៉ាឡេស៊ី​។​

​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​សភា​ធុរកិច្ច​ម៉ាឡេស៊ី​នៅ​កម្ពុជា​ ​និង​សភា​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ជាតិ​ម៉ាឡេស៊ី​ ​វេទិកា​ធុរកិច្ច​នឹង​ប្រព្រឹត្តទៅ​ក្នុងឱកាសនៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ថ្លែងសុន្ទរកថា​គន្លឹះ​ ​និង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយ​ថា​ ​វេទិកា​ធុរកិច្ច​ ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ ​ដើម្បី​លើក​ក​ម្ពស់ ​និង​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​មកកាន់​ប្រទេស​កម្ពុជា​។​

​លោក​បាន​បន្ត​ថា​ ​មានការ​វិនិយោគ​របស់​ម៉ាឡេស៊ី​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ដែល​ប្រទេស​ទាំង​ពី​​​រ​កំពុង​សហការ​សម្រួល​នីតិវិធី​ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ទៅវិញទៅមក​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​ម៉ាឡេស៊ី​គឺជា​អ្នក​វិនិយោគ​បរទេស​ដ៏​សំខាន់​នៅ​កម្ពុជា​ក្នុង​វិ​ស​័​យ​អចល​ន​ទ្រព្យ​ ​រោងចក្រ​កាត់​ដេរ​ ​និង​កែច្នៃ​រុក្ខជាតិ​។​

​លោក​បន្ថែម​ថា​ “​វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​ភាគី​ទាំងសងខាង​ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​និង​វិ​ស័​យ​ផ្សេងៗ​ទៀត​ ​ជាពិសេស​កម្ពុជា​ឆ្លៀតយក​ឱកាស​នេះ​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការ​វិនិយោគ​ ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​”​។​

​លោក​បាន​លើកឡើង​ទៀត​ថា​ ​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ម៉ាឡេស៊ី​កាន់តែ​ច្រើន​មក​កម្ពុជា​ត្រូវ​បន្ទាប់ពី​កា​រៀបចំ​នៃ​វេទិកា​នេះ​។​

​នៅ​ក្នុង​អំឡុង​ពេល​ចូលរួម​នៃ​វេទិកា​នេះ​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ចំនួន​ពីរ​ ​រវាង​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា​ ​និង​សភា​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​មួយថ្ងៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​គ្រោង​នឹង​ជួប​លោក​ ​An​war​ ​I​br​a​him​ ​នាយក​រដ្ឋ​ម​ន្រ្តី​ម៉ាឡេស៊ី​ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​អាទិភាព​ ​ជាពិសេស​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​។​

​ក្នុងចំណោម​ថ្នាក់​ដឹកនាំ​ដែល​អម​ដំណើរ​នាយករដ្ឋមន្ត្រី​មាន​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​លោក​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​រួម​ជាមួយ​ទេសរដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ ​មន្ត្រី​រដ្ឋាភិបាល​ ​និង​ថ្នាក់​ដឹកនាំ​ធុរកិច្ច​មកពី​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​នាយក​រដ្ឋ​ម​ន្រ្តី​ទាំងពីរ​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ធនាគារជាតិនៃកម្ពុជា​ ​និង​ធនាគារ​ N​e​g​ar​a​ ​Malaysia​ ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​ ​និង​ប្រព័ន្ធ​ទូទាត់​។​

​ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​មាន​ដូចជា​ ​ក្រណាត់​ ​អង្ករ​ ​និង​ផលិតផល​ឧស្សាហកម្ម​ ​ខណៈ​ដែល​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី​មាន​ ​គ្រឿងបន្លាស់​រថយន្ត​ ​អាហារ​ ​និង​ភេសជ្ជៈ​ ​និង​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​។​

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​បង្ហាញ​ថា​ ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ​មាន​ចំនួន​ ​៦​៣​២​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​១​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​ខណៈ​ដែល​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​មានត្រឹមតែ​ ​១​០​៥​ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ធ្លាក់ចុះ​ ​៦​,​១​ ​ភាគរយ​។

Related Posts

Previous Article

ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​ក្នុង​ខែ​មេសា​

Next Article

​គណបក្សប្រជាជន​ ​ឈ្នះ​បាន​ ​៥​៥​កៅអី​ ​និង​ ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​ឈ្នះ​៣​កៅអី​ ​​