លោក​ ​សុខ​ ​សូ​កេ​ន​ ​ចូលរួម​វេទិកា​ទេសចរណ៍​អា​ស៊ាន​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ទីក្រុង​វៀង​ច័ន្ទ ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​

Share:
(​រូបភាព​៖​ ​ក្រសួង​ទេសចរណ៍​)

លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​វេទិកា​ទេសចរណ៍​អា​ស៊ាន​ឆ្នាំ​២​០​២​៤​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អា​ស៊ាន​លើក​ទី​២​៧​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​វប្បធម៌​ ​និង​ទេសចរណ៍​ ​នៃ​សាធារណរដ្ឋប្រជាមានិត​ឡាវ​ ​លោកស្រី​ ​សួន​សា​វ៉ាន់​ ​វី​ណា​ខេ​ត​(Su​an​e​s​a​van​h​ ​V​i​g​n​a​k​e​t​) ​ចាប់ពី​ថ្ងៃ​ទី​២​៣​ ​ដល់​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ទីក្រុង​វៀង​ច័ន្ទ ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អា​ស៊ាន​លើក​ទី​២​៧​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អា​ស៊ាន​បូក​បី​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អា​ស៊ាន​-​ឥណ្ឌា​ ​និង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ ​និង​អង្គការ​ពាក់ព័ន្ធ​នានា​។​

​លោក​រដ្ឋមន្ត្រី​ក៏​នឹង​ឆ្លៀតឱកាស​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​នីមួយៗ​ ​និង​អង្គការ​ដៃគូ​នានា​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស​័​យ​ទេសចរណ៍​អា​ស៊ាន​ ​និង​កម្ពុជា​។​

​វេទិកា​ទេសចរណ៍​អា​ស៊ាន​ឆ្នាំ​២​០​២​៤​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​មូលបទ​ ” ​អា​ស៊ាន​ដែល​មានគុណ​ភាព​និង​ប្រកបដោយ​ការទទួលខុសត្រូវ​-​អនាគត​អា​ស៊ាន​ប្រកបដោយ​ចីរភាព​” ​ដែល​មាន​ការចូលរួម​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​ ​និង​ថ្នាក់​ដឹកនាំ​មកពី​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​ ​ចិន​ ​ជប៉ុន​ ​សាធារណរដ្ឋ​កូរ៉េ​ ​ឥណ្ឌា​ ​និង​បណ្តា​ប្រទេស​ ​និង​អង្គការ​ដៃគូ​ផ្សេងទៀត​។​

​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​បាន​ជួប​ជាមួយ​លោកស្រី​ ​លី​ស្ស ​អូ​ទី​ហ្គេ​រ៉ា​ (​L​i​z​ Or​t​i​g​u​era​) ​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ធ្វើដំណើរ​ ​និង​ទេសចរណ៍​ពិភពលោក​ ​អាស៊ី​-​ប៉ាស៊ីហ្វិក​ (​W​T​T​C) ​ដើម្បី​ពិភាក្សា​អំពី​ឱកាស​ដែល​មាន​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​វិ​ស​័​យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ ​និង​ធន់​។​

​ក្នុង​ជំនួប​នោះ​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​និង​លោកស្រី​ ​លី​ស្ស ​អូ​ទី​ហ្គេ​រ៉ា​ ​បាន​ផ្លាស់ប្តូរ​ទ​ស្សនៈ​ដ៏​មាន​តម្លៃ​ទៅវិញទៅមក​ ​និង​បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​វិ​ស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​លើស​ពី​នេះ​ ​ក្រសួង​ទេសចរណ៍​ ​ដោយមាន​កិច្ច​សហការ​ជាមួយ​វិ​ស័យ​ឯកជន​ ​នឹង​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ការធ្វើដំណើរ​ (​T​RAVE​X) ​ដែល​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ចំនួន​ ​៧​៥​០​ ​នាក់​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​ ​៥​០​ ​ស្តង់​ ​២​០​០​ ​នាក់​ ​អ្នក​លក់​ ​២​០​០​ ​នាក់​ ​និង​អ្នកទិញ​ ​២​០​០​ ​នាក់​។​
​ខ្មែរ​ថា​ម​ស៍

Related Posts

Previous Article

​រដ្ឋ​ម​ន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២​ ​របស់​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់​ ​«​គ​.​ជ​.​ក​.​ប​.​»​ ​និង​គណៈ​ក​ម្មាធិ​ការប្រកួតប្រជែង​កម្ពុជា​«​គ​.​ប​.​ក​.​»​

Next Article

រដ្ឋមន្ត្រី​បរិស្ថាន​៖​ឯករាជ្យ​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​សហគមន៍​គឺជា​ជោគជ័យ​នៃ​គម្រោង​អភិវឌ្ឍន៍​