ក្រុមហ៊ុន​ ​Royal​ ​Railway​ o​f​ ​Cam​bo​d​i​a​នឹង​ពង្រឹង​ការ​វិនិយោគ​លើ​គម្រោង​ផ្លូវដែក​រថភ្លើង​ដែល​ស្ថិតនៅ​ភាគ​ខាងជើង

C​h​e​a​ Van​y​u​t​h​ / Khmer Times Share:

Royal​ ​Railway​ o​f​ ​Cam​bo​d​i​a​ (RRC) ​បាន​បង្ហាញ​ផែនការ​របស់​ខ្លួន​សម្រាប់​ការ​វិនិយោគ​បន្ថែម​ ​ដើម្បី​កែ​លម្អ​ផ្លូវដែក​រថភ្លើង​ភាគ​ខាងជើង​ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ផ្អាក​ដំណើរការ​។​

​លោក​ Jo​h​n ​G​u​i​r​តំណាង​ក្រុមហ៊ុន​បាន​បង្ហាញ​ផែនការ​អាជីវកម្ម​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃអង្គារ​ជាមួយ​មន្ត្រី​នៃ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​

​ក្រុមហ៊ុន​ ​Royal​ ​Railway​ o​f​ ​Cam​bo​d​i​a​ ​គ្រប់គ្រង​បណ្តាញ​ផ្លូវដែក​នៅ​កម្ពុជា​ ​និង​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Royal​ ​Group​ ​។​

​កិច្ចប្រជុំ​ដែល​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ ​វ៉ា​ស៊ីម​ ​សូ​រិ​យា​ ​អនុរដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​អំពី​គម្រោង​វិនិយោគ​បន្ថែម​របស់​ក្រុមហ៊ុន​Royal​ ​Group​ ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង​ (​ភ្នំពេញ​-​ប៉ោយ​ប៉ែត​) ​ដើម្បី​ដាក់​សំណើ​ ​និង​សុំ​ការ​សម្រេច​ពី​ក្រសួង​។​

​មិន​អាច​ទាក់ទង​សុំ​ព័ត៌មាន​លម្អិត​ពី​លោក​ ​វ៉ា​ស៊ីម​ ​សូ​រិ​យា​បានទេ​នៅ​ថ្ងៃពុធ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​ ​តំណាង​ក្រុមហ៊ុន​Royal​ ​Group​ ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព​បច្ចុប្បន្ន​ ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ ​និង​ថវិកា​សម្រាប់​ការ​អនុវត្ត​គម្រោង​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​លម្អិត​ ​និង​បាន​ស្នើ​ដល់​ក្រុមហ៊ុន​រៀបចំ​ក្រុម​ការងារ​បច្ចេកទេស​រួម​មួយ​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​សិក្សា​ ​ដើម្បី​រៀបចំ​ ​និង​កែ​សម្រួល​របាយការណ៍​គម្រោង​អំពី​ស្ថានភាព​ ​និង​សំណើ​ជួសជុល​ ​និង​កែ​លម្អ​ផ្លូវដែក​ ​ស្ពាន​ ​ស្ថានីយ​ ​និង​ផ្លូវដែក​ឆ្លងកាត់​។​

​ក្រសួង​បាន​និយាយ​ថា​ ​ពួកគេ​ក៏បាន​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​អំពី​សេវា​ដឹក​អ្នកដំណើរ​ ​និង​ដឹកជញ្ជូន​អន្តរជាតិ​រវាង​កម្ពុជា​ ​និង​ថៃ​ ​ក៏ដូចជា​ការ​​​ដឹកជញ្ជូន​អ្នកដំណើរ​ ​និង​ទំនិញ​តាម​បណ្ដោយ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ ​ដើម្បី​បម្រើ​ដល់​វិ​ស​័​យ​ដឹកជញ្ជូន​ចម្រុះ​។​

​Royal​ ​Railway​ ​គឺជា​ក្រុមហ៊ុន​សម្បទាន​តែមួយ​គត់​ដែល​ផ្តល់​សេវា​រថភ្លើង​ ​រួម​ទាំង​ការ​​​ដឹកជញ្ជូន​ទំនិញ​ ​និង​អ្នកដំណើរ​នៅ​ក្នុង​ប្រទេស​។​

​ផ្លូវដែក​ភាគ​ខាងត្បូង​ត្រូវ​បាន​សាងសង់​នៅចន្លោះ​ឆ្នាំ​១​៩​៦​០​ ​និង​១​៩​៦​៩​ ​ហើយ​មាន​ប្រវែង​សរុប​២​៦​៤​គីឡូម៉ែត្រ​។​ ​ខ្សែ​ផ្លូវ​ទាំងពីរ​ត្រូវ​បាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ក្នុង​អំឡុង​ពេល​ស​ង្រ្គា​ម​។​

​បច្ចុប្បន្ន​ខ្សែ​ផ្លូវ​ទាំងពីរ​នេះ​ ​អាច​ដំណើរការ​បាន​ ​និង​រក្សា​បាន​នូវ​ស្តង់​ដារ​សុវត្ថិភាព​អន្តរជាតិ​ខ្ពស់​បំផុត​ ​ដោយ​ការ​សហការ​រវាង​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ក្រុមហ៊ុន​Royal​ ​Group​។​

​ក្រសួង​ធ្លាប់​បាន​លើកឡើង​ពី​ផែនការ​អនាគត​របស់​ខ្លួន​ក្នុង​ការ​បំប្លែង​ខ្សែ​រថភ្លើង​ខាងជើង​ ​និង​ខាងត្បូង​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ​ដែល​លោក​បាន​និយាយ​ថា​នឹង​អនុញ្ញាត​ឱ្យ​មាន​ល្បឿន​រហូតដល់​160​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​។​

Related Posts

Previous Article

​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋ​ម​ន្រ្តី ​ជំរុញ​ឱ្យ​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ធនាគារ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​

Next Article

កិច្ចព្រមព្រៀង​រវាង​ធនាគារជាតិនៃកម្ពុជា​ ​និង​ធនាគារ​កណ្តាល​របស់​ម៉ាឡេស៊ី​ផ្តល់​អត្ថប្រយោជន៍​ដល់​ពាណិជ្ជករ​ជាង​៥​ ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទាំងពីរ​