​កម្ពុជា​និង​ភាគី​កូរ៉េ​ចុះ​ ​MoU ​លើ​វិ​ស័​យ​បេតិកភណ្ឌ​វប្បធម៌​រយៈពេល​បី​ឆ្នាំ​សម្រាប់​ការ​ស្ដារ​ប្រាសាទអង្គរវត្ត​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ ​លើ​វិ​ស​័​យ​បេតិកភណ្ឌ​វប្បធម៌​ ​រវាង​រដ្ឋ​បាល​បេតិកភណ្ឌ​វប្ប​ធម៌​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​ ​ ​រូបភាព​៖​ អាជ្ញាធរ​ជាតិ​អប្សរា​

​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា​និង​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគ​យល់គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​វិ​ស​័​យ​បេតិកភណ្ឌ​វប្បធម៌​កាលពី​ថ្ងៃចន្ទ​ ​នៅ​ក្រុង​សេអ៊ូល​ ​ប្រទេស​កូរ៉េ​។​

​អនុស្សារ​ណៈ​យោគ​យល់គ្នា​នេះ​ផ្តោត​សំខាន់​លើ​កិច្ចការ​ងារ​អភិ​រក្ស​និង​ជួសជុល​រួត​បាកាណ​នៃ​ប្រាសាទ​អង្គ​វត្ត​ដែល​មាន​រយៈពេល​បី​ឆ្នាំ​។​

​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា​ ​និង​លោក​ C​h​o​i​ ​E​un​g​-C​h​on ​ប្រធាន​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់គ្នា​លើ​វិ​ស័​យ​បេតិកភណ្ឌ​វប្បធម៌​។​ ​វា​ជា​ការ​សម្ពោធ​គម្រោង​អភិ​រក្ស​និង​ស្ដារ​ឡើង​វិញ​រួត​បាកាន​ប្រាសាទអង្គរវត្ត​ដោយ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ​។​ ​កូរ៉េ​ជា​ប្រទេស​ទី​៥​លើ​ពិភពលោក​ដែល​បាន​ចូលរួម​គម្រោង​នេះ​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ការ​ជួសជុល​រួត​បា​កា​ណ​នៃ​ប្រាសាទអង្គរវត្ត​មាន​សារៈសំខាន់​ជាងគេ​របស់​ប្រទេស​កម្ពុជា​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បន្ថែម​ថា​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​កូរ៉េ​ក៏​ផ្ដោ​ត​សំខាន់​លើ​ការ​បណ្តុះ​បណ្តាល​និង​ការផ្លាស់ប្តូរ​ចំណេះ​ដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​ទេសចរ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ​។​

​លោក​ ​ឡុង​ ​កុសល​ ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​បន្ថែម​ថា​ ​អនុស្សារ​ណៈ​យោគ​យល់​គ្នា​នេះ​ ​ជា​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​ជួសជុល​និង​ថែទាំ​ប្រាសាទអង្គរវត្ត​នៅ​កម្ពុជា​នឹង​ចាប​់ផ្តើម​នៅ​ឆ្នាំ​នេះ​ ​ដល់​ឆ្នាំ​២​០​២​៦​។​

​លោក​ថា​ ​ភាគី​ទាំងពីរ​ផ្ដោ​ត​សំខាន់​លើ​កិច្ចការ​ភិ​រក្ស​និង​ជួសជុល​រួត​បា​កា​ន​ប្រាសាទអង្គរវត្ត​ ​និង​ការថែទាំ​កន្លែង​ទេសចរណ៍​ ​ដូចជា​មជ្ឈមណ្ឌល​ព័ត៌មាន​សាធារណៈ​សម្រាប់​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ជាដើម​។​

​បន្ថែម​លើស​ពី​នេះ​ ​គឺ​ផ្ដោ​ត​សំខាន់​លើ​ការ​ចែក​រំលែក​បច្ចេកវិទ្យា​ ​បទពិសោធន៍​ ​និង​ព័ត៌មាន​អភិ​រក្ស​បេតិកភណ្ឌ​វប្បធម៌​ ​ការ​គ្រប់គ្រង​ ​ការប្រើប្រាស់​ ​និង​ឌី​ជី​ថល​នី​យ​កម្ម​ ​ក៏ដូចជា​ផ្ដោ​ត​សំខាន់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​តាមរយៈ​ការ​បណ្តុះ​បណ្តាល​ផ្អែកលើ​ការ​អញ្ជើញ​ ​និង​ការស្រាវជ្រាវ​រួមគ្នា​ជាដើម​។​

​ភាគី​ទាំងពីរ​រំពឹង​ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​លើក​ម្ពស់​ការយល់​ដឹង​បេតិកភណ្ឌ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​តាមពិត​យើង​បាន​ទទួល​ថវិកា​ពី​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA) ​របស់​សាធារណរដ្ឋ​កូរ៉េ​ ​ហើយ​ការ​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ ​គឺជា​ការ​បំពេញ​បន្ថែម​សម្រាប់​ការ​ប្រើប្រាស់​ថវិកា​លើ​កិច្ចការ​ងារ​ដែល​បាន​ព្រមព្រៀងគ្នា​»​។​

​លោក​រំពឹង​ថា​ ​គ្រឹះ​រួត​បា​កា​ន​នៃ​ប្រាសាទអង្គរវត្ត​កាន់​តែ​មាន​ស្ថេរ​ភាព​និង​រឹង​មាំ​ល្អ​ ​ក្រោយ​ពី​ការ​ជួស​ជុល​វា​រួចរាល់​។​ ​កន្លងមក​ទោះ​ក្រុម​ការងារ​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​អនុវត្ត​កិច្ចការ​ជួសជុល​រួច​រាល់​ផ្នែក​ខ្លះ​នៃ​គ្រឹះ​ប្រាសាទអង្គរវត្ត​ ​ប៉ុន្តែ​ផ្នែក​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​បាន​ជួសជុល​រួចរាល់​នៅឡើយ​ទេ​។​

​លោក​ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​បំពេញ​បន្ថែម​លើ​ការ​ជួសជុល​គ្រឹះ​រួត​បា​កា​ន​នៃ​ប្រាសាទអង្គរវត្ត​ ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​រឹង​មាំ​នៃ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត​។​

​លោក​ ​ឡុង​ ​កុសល​ ​បញ្ជាក់​ថា​៖​ ​«​នេះ​ជា​គម្រោង​ទី​៣​របស់​ភាគី​សាធារណរដ្ឋ​កូរ៉េ​ ​ដែល​កន្លងមក​គាត់​បាន​ជួយ​ជួសជុល​ក្រុម​ប្រាសាទ​ព្រះ​ពិ​ធូរ​ ​និង​បច្ចុប្បន្ន​គាត់​កំពុងតែ​ជួយ​ជួសជុល​ព្រះលាន​ជល់​ដំរី​»​៕​​

Related Posts

Previous Article

​ស្ត្រី​ទី​១​នៃ​ប្រទេស​កម្ពុជា​បាន​ទទួល​គោរមងារ​ពិសេស​ពី​គណៈ​សង្ឃ​នាយក​

Next Article

ពល​រដ្ឋកម្ពុជា​ខ្ចី​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវ​ការ​ក្នុង​គ្រួសារ​ច្រើនជាង​ពង្រីក​របរ​កសិកម្ម​