​រដ្ឋសភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ សមាសភាព​ថ្នាក់​ដឹកនាំ​ ​គ​.​ជ​.​ប​ ​សម្រាប់​អាណត្តិ​ថ្មី​​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
បេក្ខជនមន្រ្តី គ.ជ.ប ថ្មីដែលត្រូវ​បានបោះឆ្នោត​ផ្តល់ក្តីទុកចិត្តដោយ​រដ្ឋសភា។ រូបភាព៖ រដ្ឋសភា

​រដ្ឋសភា​កម្ពុជា​ ​បាន​បន្ត​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ​.​ជ​.​ប​) ​សម្រាប់​អាណត្តិ​ថ្មី​ចំនួន​ ​៩​រូប​ ​ដើម្បី​ធ្វើ​ផែនការ​ ​រៀបចំ​ ​និង​ចាត់ចែង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​និង​ក្រោម​ជាតិ​ ​គ្រប់​សម័យ​កាល​ក្នុង​អាណត្តិ​នីមួយៗ​នៅ​ទូទាំង​ប្រទេស​។​​

ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​សម្រាប់​សមាសភាព​ ​គ​.​ជ​.​ប​ ​ជា​ផ្លូវការ​ខាងលើ​នេះ​ ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​ពេញអង្គ​ ​លើក​ទី​១​ ​នីតិកាល​ទី​៧​ ​ដោយ​ទទួល​បាន​ការ​ឯកភាព​ចំនួន​ ​១​០​១​សំឡេង​ ​នៃ​សមាជិករដ្ឋសភា​ទាំង​មូល​កាល​ពីម្សិលមិញ​។​

​កាល​ពីម្សិលមិញ​ ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ​ប្រកាស​ព័ត៌មាន​ថា​ ​ថ្នាក់​ដឹកនាំ​ ​គ​.​ជ​.​ប​ ​អាណត្តិ​ថ្មី​ទាំង​ ​៩​រូប​ ​អង្គប្រជុំ​រដ្ឋសភា​បាន​បោះឆ្នោត​ទុកចិត្ត​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​ជា​ប្រធាន​ ​និង​លោក​ ជឺ ​ចំណាន​ ​ជា​អនុប្រធាន​។​

​ដោយឡែក​សមាសភាព​ជា​សមាជិក​ ​គ​.​ជ​.​ប​ ​ចំនួន​ ​៧​រូប​ផ្សេងទៀត​ ​រដ្ឋសភា​បាន​បោះឆ្នោត​ទុក​ចិត្ត​លោក​ ​មាន​ ​ស​ទិ ​លោក​ ឌឹ​ម​ សុ​វណ្ណា​រុំ​ ​លោក​ ​សោម​ ​សូ​រី​ដា​ ​លោក​ ​ហេង​ ​ស៊ី​ឡេង​ ​លោក​ យិ​ច​ ​សមិទ្ធិ​ ​លោក​ ​ហ៊ែ​ល​ ​សារ៉ាត់​ ​និង​លោក​ ​ហង្ស​ ពុទ្ធា​។​

​អគ្គលេខាធិការ​បញ្ជាក់​ថា​ ​សមាសភាព​ថ្នាក់​ដឹកនាំ​ ​គ​.​ជ​.​ប​ ​ទាំង​ ​៩​រូប​ខាងលើ​នេះ​ ​ត្រូវធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះ​បរម​រាជ​វំា​ង​ជាមុន​សិន​ ​មុននឹង​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ ​ដើម្បី​ធ្វើ​ផែន​ការរៀបចំ​ ​និង​ចាត់ចែង​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្រោម​បាវចនា​ ​ឯករាជ្យ​ ​អព្យាក្រឹត្យ​ ​ស​ច្ចៈ ​យុត្តិធម៌​ ​និង​តម្លា​ភាព​។​

​កាសែត​ខ្មែរ​ថា​ម​ស៍ ​ពុំអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នា​ំពាក្យ​រដ្ឋសភា​ ​លោក​ ​ឡេង​ ​ប៉េង​ឡុង​ ​បាន​ឡើយ​កាល​ពី​ម្សិលមិញ​។​

​លោក​ ​អៀ​ ​ថា​រ៉ា​ឌី​ ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិក​ ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ​ធ្លាប់​លើក​ឡើង​ថា​ ​ការ​ជ្រើស​សមាជិក​ ​គ​.​ជ​.​ប​ ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ ​គឺជា​ការចប់​អាណត្តិ​សមាសភាព​ ​គ​.​ជ​.​ប​ ​ចាស់​ ​ដែល​មាន​ចំនួន​ ​៩​រូប​ ​ដូច្នេះ​ ​ត្រូវ​ជ្រើស​បំពេញ​សមាសភាព​ថ្នាក់​ដឹកនាំ​ថ្មី​ឡើងវិញ​។​

​លោក​បន្ថែម​ថា​ ​ការ​ជ្រើសរើស​សមាសភាព​សម្រាប់​អាណត្តិ​ថ្មី​នេះ​ ​គឺ​ធ្វើឡើង​ស្រប​តាមច្បាប់​ស្ដីពី​ ​ការ​រៀបចំ​ ​និង​ប្រព្រឹត្តទៅ​នៃ​ ​គ​.​ជ​.​ប​ ​និង​សម្រេច​ដោយ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​រដ្ឋសភា​។​

​លោក​បន្ត​ថា​ ​ក្រៅពី​មន្ត្រី​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា​ ​បុគ្គល​ឯករាជ្យ​ ​ក៏​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បាន​ដែរ​ ​ដើម្បី​ឱ្យ​គណៈកម្មការ​ពិនិត្យ​អំពី​លក្ខណសម្បត្តិ​គ្រប់គ្រាន់​បញ្ជូន​ទៅ​ថ្នាក់​ដឹកនាំ​ឯកភាព​បន្ត​។​

​លោក​ ​គុយ​ ​សុផល​ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួង​ព្រះបរមរាជវាំង​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រសួង​ព្រះបរមរាជវាំង​ ​បាន​រៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​ប្រធាន​ ​អនុប្រធាន​ ​និង​សមាជិក​ ​គ​.​ជ​.​ប​ ​សរុប​ទាំង​៩​ ​រូប​ ​កាល​ពីម្សិលមិញ​ ​ចាប់ពី​ម៉ោង ​១​៦​:​០​០​នាទី​រសៀល​ ​នៅ​ព្រះបរមរាជវាំង​។​

​កាល​ពីម្សិលមិញ​ ​អគ្គលេខាធិការដ្ឋាន​ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​ចេញ​សេចក្ដីជូនដំណឹង​ថា​ ​គ​.​ជ​.​ប​ ​នឹង​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ ​ប្រធាន​ ​អនុប្រធាន​ ​និង​សមាជិក​ ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ចាប់​ពី​ម៉ោង​ ​៨​:​០​០​ព្រឹក​ ​នៅ​ទីស្តីការ​ ​គ​.​ជ​.​ប​។​

​លោក​ ​សោម​ ​សូ​រី​ដា​ ​អគ្គលេខាធិការ​រង​នៃ​ ​គ​.​ជ​.​ប​ ​លើក​ឡើង​ថា​ ​ការ​ជ្រើស​សមាសភាព​ប្រធាន​ ​អនុប្រធាន​ ​និង​សមាជិក​ ​គ​.​ជ​.​ប​ ​ចំនួន​ ​៩​រូប​ ​គឺ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​របស់​ ​គ​.​ជ​.​ប​។​

​លោក​បន្ថែម​ថា​ ​ការប្រកាស​ជ្រើស​សមាសភាព​ ​គ​.​ជ​.​ប​ ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ ​ស្រប​ទៅ​តាមច្បាប់​បោះឆ្នោត​ ​ដោយ​ស​មា​ភាព​ ​គ​.​ជ​.​ប​ ​អាច​រៀបចំ​ឡើង​វិញ​ក្នុង​រយៈពេល​យ៉ាង​យូរ​៦​ខែ​ ​បន្ទាប់ពី​រដ្ឋសភា​ថ្មី​ចូលកាន់​តំណែង​។​

​លោក​បញ្ជាក់​ថា​៖​ ​«​អ្វីៗ​ទាំងអស់​នេះ​ ​គឺជា​នីតិវិធី​នៃ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​រដ្ឋសភា​ ​ដើម្បី​ធ្វើការ​ជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​របស់​រដ្ឋសភា​ ​គឺ​មាន​សិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​ឈរ​ឈ្មោះ​ជា​សមាជិក​របស់​ ​គ​.​ជ​.​ប​»​។​

​មាត្រា​៦​ ​នៃ​ច្បាប់​ស្តីពី​ ​ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​បញ្ជាក់​ថា​ ​សមាសភាព​ ​៤​រូប​ ​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ ​និង​៤​រូប​ ​ត្រូវ​ជ្រើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល​ ​និង​១​រូប​ ​ត្រូវ​ជ្រើស​ដោយមាន​ការ​ព្រមព្រៀងគ្នា​រវាង​គណបក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​។​

​ផ្អែកលើ​សមាសភាព​ដែល​បាន​ជ្រើសរើស​ខាង​លើ​នេះ​ ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​រដ្ឋសភា​ ​ត្រូវ​រៀបចំ​បញ្ជី​សមាសភាព​ ​គ​.​ជ​.​ប​ ​ជូន​រដ្ឋសភា​ ​ដើម្បី​បោះឆ្នោត​ទុក​ចិត្ត​តាម​មតិ​ភាគ​ច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិករដ្ឋសភា​ទាំង​មូល​។​

​ប្រធាន​ ​អនុប្រធាន​ ​និង​សមាជិក​ ​គ​.​ជ​.​ប​ ​សរុប​ទាំង​ ​៩​រូប​ ​ត្រូវតែ​ង​តាំង​ដោយ​ព្រះរាជក្រឹត្យ​យ៉ាង​យូរ​ ​៦​ខែ​ ​បន្ទាប់ពី​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង​។​ ​ប្រធាន​ ​អនុប្រធាន​ ​និង​សមាជិក​ ​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​ ​មុន​ចូលកាន់​តំណែង៕

Related Posts

Previous Article

ធនាគារ​ចិន​សាខា​ភ្នំពេញ​ ​ត្រូវ​បាន​អនុញ្ញាត​អោយ​ក្លាយ​ជាស​ភា​ផាត់ទាត់​ប្រាក់​យន់

Next Article

​កម្ពុជា​រក​ឃើញ​ករណី​ជំងឺ​អុត​ស្វា​លើ​បុរស​អាយុ​ ២​៨​ឆ្នាំ​ម្នាក់​នៅ​ភ្នំពេញ​