អង្គការ UNDRR កោតសរសើរស​ម្ថភាពគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា

Share:
(រូបថត: NCDM)

អង្គការសហប្រជាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានកោតសរសើរសម្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយនៅកម្ពុជា។

ការកោតសរសើរនេះ ត្រូវបានលើកឡើងដោយលោក Macro Toscano Rivalta ប្រធានការិយាល័យអង្គការ UNDRR ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងជំនួបជាមួយលោក ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅនេះ។

លោក ហង្ស សាមឿន បានគូសបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នដែលគាំទ្រដោយអង្គការសហប្រជាជាតិ មានប្រសិទ្ធភាពក្នុងការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗសម្រាប់សកម្មភាពជួយសង្រ្គោះពីគ្រោះមហន្តរាយ។

លោកបានបន្តថា ប្រព័ន្ធនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតរបស់ប្រជាជន និងធ្វើឱ្យពួកគេចាកចេញពីភាពក្រីក្រ។

គណៈកម្មាធិការកំពុងខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់ឆ្នាំ២០២៤-២០២៨។

លោក Macro-Rivlta បានវាយតម្លៃខ្ពស់អំពីសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ហើយបានសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យនេះ។ AKP

Related Posts

Previous Article

​គណបក្សប្រជាជន​កម្ពុជា​ ​និង​គណបក្ស​រុស្ស៊ី​រួបរួម​ ​នឹង​ប្រារព្ធ​ខួប​ ​២​៥​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​

Next Article

សមាជិកគណបក្សភឿថៃជំរុញអោយមានការពិភាក្សាបើកច្រកចូលប្រាសាទព្រះវិហារ