ខេត្ត​K​h​an​h​H​o​a​ផ្តល់​មូលនិធិ​ដល់​គម្រោង​សាងសង់​ការិយាល័យ​ក្នុង​មូលដ្ឋាន​កម្ពុជា​

Share:
ការ​ប្រគល់​គ្រឿងបរិក្ខារ​ពេទ្យ​ដើម្បី​ជួយ​ខេត្ត​ស្ទឹង​ត្រែង​បង្ការ​និង​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​រូបភាព​តំណាង​ (​រូបថត​៖​ b​a​ok​h​an​h​h​o​a​.​v​n)

ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​ K​h​an​h​H​o​a​បាន​អនុម័ត​សេចក្តី​សម្រេច​ផ្តល់​ការ​ឯកភាព​ជា​គោលការណ៍​ដល់​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​ ​១​៥​ ​ប៊ី​លាន​ដុ​ង​ (​ជិត​ ​៦​១​៨​.​០​០​០​ ​ដុល្លារ​) ​ដើម្បី​សាងសង់​អគារ​ការិយាល័យ​សម្រាប់​ទីបញ្ជាការ​អនុ​តំបន់​យោធា​ខេត្ត​ស្ទឹង​ត្រែង​។​

​ក្រោម​សេចក្តី​សម្រេច​នៃ​គម្រោង​នេះ​ ​គឺ​មាន​គោលបំណង​ពង្រឹង​ចំណង​សាមគ្គីភាព​រវាង​ខេត្ត​ K​h​an​h​H​o​a​និង​ខេត្ត​ស្ទឹង​ត្រែង​ ​ឆ្ពោះទៅ​ធានា​សន្តិសុខ​នយោបាយ​ ​និង​សណ្តាប់ធ្នាប់​ព្រំដែន​នៅ​តាម​មូលដ្ឋាន​។​

​គម្រោង​ដែល​ស្ថិត​លើ​លើ​ផ្ទៃដី​ ​១​២​៦​០​ ​ម៉ែត្រការ៉េ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ K​h​an​h​H​o​a​ក្នុង​ឆ្នាំ​២​០​២​៣​ ​ដល់​ឆ្នាំ​២​០​២​៥​។​

​ខេត្ត​ K​h​an​h​H​o​a​និង​ខេត្ត​ស្ទឹង​ត្រែង​បាន​រក្សា​កិច្ច​សហប្រតិបត្តិការ​ ​និង​កម្មវិធី​គាំទ្រ​លើ​វិ​ស​័​យ​អប់រំ​-​បណ្តុះបណ្តាល​ ​យោធា​ ​សុខាភិបាល​ ​និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។​ ​មូលដ្ឋាន​វៀតណាម​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខេត្ត​ស្ទឹង​ត្រែង​ទៅ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ ​និង​ឱសថស្ថាន​នៅ​ខេត្ត​ K​h​an​h​H​o​a​បរិ​ច្ចា​ក​ស​ម្ភារៈ ​និង​បរិក្ខារ​ពេទ្យ​ដើម្បី​ជួយ​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​ព្រមទាំង​ផ្តល់​ការពិនិត្យ​សុខភាព​ ​និង​ផ្តល់​ថ្នាំពេទ្យ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ប្រទេស​កម្ពុជា​។​

​V​N​A​

Related Posts

Previous Article

​នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​វៀតណាម​ជួប​សម្តែង​ការគួរសម​

Next Article

សមាគមមិត្តភាព​វៀតណាម​-​កម្ពុជា​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​